Test Footer 1

Sunday, March 27, 2016

វិស័យ​ស្រូវ​អង្ករកម្ពុជា

·   0

វាលស្រែកម្ពុជា
បើ​ទោះ​បី​ជា​កម្ពុជា ​ត្រូវ​បាន​មើល​ឃើញ​ថា មាន​សក្តានុពល​រីក​លូត​លាស់​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ រួម​ទាំង​គោល​នយោបាយ​ជំរុញ​ផលិត​កម្ម និង​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ក្នុងឆ្នាំ​២០១០ ក៏​ដោយ ក៏​កម្ពុជា​នៅ​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ។
rice 1
របាយ​ការណ៍​ស្តី​អំពី «ការ​អភិវឌ្ឍ​ផលិត​កម្ម​ស្រូវ​អង្ករ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ស្រូវ​អង្ករ​នៅ​កម្ពុជា» របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​លើក​ឡើង បន្ត​ឲ្យ​ដឹង​ថា ទិន្នផល​ស្រូវ​ជា​មធ្យម​ដែល​ផលិត​បាន​នៅ​កម្ពុជា​មាន ៣,៣ តោន​ក្នុង​មួយ​ហិកតា​ជា​តួលេខ​ដែល​ទាប​ជាង​គេ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទាប​ជាង​ប្រទេស​វៀតណាម ដែល​មាន ៦,២ តោន ឡាវ ៤,១ តោន និង ថៃ ៣,៥ តោន​ក្នុង​មួយ​ហិកតា។
rice 2
របាយការណ៍​ដដែល​បង្ហាញ​ថា លទ្ធផល​ពី​ការ​ស្ទង់​មតិ​ជាមួយ​កសិករ ៧៥០ គ្រួសារ​នៅ​ឃុំ​ចំនួន ១៨ ក្នុង​ខេត្ត​ចំនួន​បី មាន ខេត្ត​បាត់ដំបង កំពង់ធំ និង តាកែវ បង្ហាញ​ថា ទំហំ​ដី​កសិកម្ម​ជា​កត្តា​កំណត់​ដ៏​សំខាន់​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ផលិត​កម្ម​ និង​ពាណិជ្ជ​កម្ម​ស្រូវ​អង្ករ កង្វះ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ស្រុក ប្រព័ន្ធ​ធារា​សាស្ត្រ​មិន​គ្រប់​គ្រាន់ និង​កម្មសិទ្ធិ​ដី​មិន​ច្បាស់​លាស់​ជា​ឧបសគ្គ​ជំរុញ​ប្រសិទ្ធ​ភាព​ផលិត​កម្ម ​ស្រូវ​អង្ករ ហើយ​ការ​ទទួល​បាន​ហរិញ្ញប្ប​ទាន ការ​ចូល​ទៅ​ដល់​ទីផ្សារ​ប្រព័ន្ធ​ធារា​សាស្ត្រ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ របស់​កសិករ​ដើម្បី​បង្កើន​ផលិត​ភាព​ទិន្ន​ផល​ស្រូវ​របស់​ខ្លួន។
rice 3
លទ្ធផល​បង្ហាញ​បន្ត​ទៀត​ថា ៨៤ ភាគរយ​នៃ​កសិករ​ដែល​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​មាន​ដី​សម្រាប់​ធ្វើ​ កសិកម្ម ៥៣ ភាគរយ​មាន​ចំណេះ​ដឹង និង​ជំនាញ​ដាំ​ដុះ​ស្រូវ ៤៤ ភាគ​រយ​មិន​ទទួល​បាន​ការ​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ​ធារា​សាស្ត្រ ១៤ ភាគ​រយ​ប្រឈម​នឹង​កង្វះ​ការ​ទទួល​បាន​ពូជ​ស្រូវ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ ខណៈ ១០ ភាគ​រយ​នៃ​កសិករ​ដែល​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​ដែល​ដឹង​អំពី​ពូជ​ស្រូវ​ ដែល​ផ្តល់​ទិន្នផល​ខ្ពស់ ហើយ ៥ ភាគ​រយ​ទទួល​បាន​ព័ត៌មាន​អំពី​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ។
rice 4
ប្រភព​ដដែល​បន្ត​ថា លោក ស្រី ចន្ធី អ្នក​វិភាគ​សេដ្ឋកិច្ច​ឯក​រាជ្យ ឲ្យ​ដឹង​ដែរ​ថា លទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​នេះ​មិន​មាន​អ្វី​ប្លែក​នោះ​ទេ ខណៈ​បញ្ហា​នេះ​ជា​បញ្ហា​ប្រឈម​ដដែល​ក្នុង​វិស័យ​នេះ​រយៈ​ពេល​ជិត​២០​ឆ្នាំ​ រួច​ហើយ។ ក្នុង​ចំណោម​បញ្ហា​ប្រឈម​ទាំង​អស់ បញ្ហា​ចម្បង​ដែល​កម្ពុជា​គួរ​ដោះ​ស្រាយ​ ដើម្បី​បង្កើន​ផលិត​ភាព​ស្រូវ​អង្ករ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ គឺ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ជំនាញ​ចំណេះ​ដឹង​ការ​ប្រើ​ប្រាស់​បច្ចេក​ វិជ្ជា​ក្នុង​កសិកម្ម​ដល់​កសិករ។
rice 5
លោក​បាន​បន្ត​ថា កម្ពុជា​នៅ​ត្រូវ​ការ​ទុន​ច្រើន​ជាង ១ ពាន់​លាន​ដុល្លារ​ ដើម្បី​វិនិយោគ​ក្នុង​វិស័យ​នេះ ខណៈ​បច្ចុប្បន្ន​ទុន​មាន​ក្រោម ៨០០ លាន​ដុល្លារ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ផ្តោត​លើ​ការ​ទាក់​ទាញ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ដែល ​អាច​ជា​ដំណោះ​ស្រាយ​សម​ស្រប​សម្រាប់​បញ្ហា​ប្រឈម​បច្ចុប្បន្ន៕

Subscribe to this Blog via Email :