Test Footer 1

Showing posts with label Rice. Show all posts
Showing posts with label Rice. Show all posts

Thursday, April 21, 2016

Agriculture for Themselves

How Millions of Farmers Are Advancing Agriculture for Themselves



The world record yield for paddy rice production is not held by an agricultural research station or by a large-scale farmer from the United States, but by a farmer in the state of Bihar in northern India. Sumant Kumar, who has a farm of just two hectares in Darveshpura village, holds a record yield of 22.4 tons per hectare, from a one-acre plot. This feat was achieved with what is known as the System of Rice Intensification (SRI).To put his achievement in perspective, the average paddy yield worldwide is about 4 tons per hectare. Even with the use of fertilizer, average yields are usually not more than 8 tons.
Sumant Kumar’s success was not a fluke. Four of his neighbours, using SRI methods for the first time, matched or exceeded the previous world record from China — 19 tons per hectare. Moreover, they used only modest amounts of inorganic fertilizer and did not need chemical crop protection.

Origins and principles of SRI

Deriving from empirical work started in the 1960s in Madagascar by a French priest — Fr. Henri de Laulanié, S.J. — the System of Rice Intensification has shown remarkable capacity to raise smallholders’ rice productivity under a wide variety of conditions around the world. From tropical rainforest regions of Indonesia, to mountainous regions in northeastern Afghanistan, to fertile river basins in India and Pakistan and to arid conditions of Timbuktu on the edge of the Sahara Desert in Mali, SRI methods have proved adaptable to a wide range of agroecological settings.
With SRI management, paddy yields are usually increased by 50–100 percent, but sometimes by more, even up to the super-yields of Sumant Kumar. Requirements for seed are greatly reduced (by 80–90 percent), as are those for irrigation water (by 25–50 percent). Little or no inorganic fertilizer is required if sufficient organic matter can be provided to the soil, and there is little (if any) need for agrochemical protection. SRI plants are also generally healthier and better able to resist such stresses as well as drought, extremes of temperature, flooding, and storm damage.
SRI methodology is based on four main principles that interact in synergistic ways:
  • Establish healthy plants early and carefully, nurturing their root potential;
  • Reduce plant populations, giving each plant more room to grow above and below ground;
  • Enrich the soil with organic matter, keeping it well-aerated to support better growth of roots and more aerobic soil biota; and
  • Apply water purposefully in ways that favor plant-root and soil-microbial growth, avoiding the commonly flooded (anaerobic) soil conditions
These principles are translated into a number of irrigated rice cultivation practices that are typically the following:
  • Plant young seedlings carefully and singly, givingthem wider spacing, usually in a square pattern, so that both roots and canopy have ample room to spread;
  • Provide sufficient water for plant roots and beneficial soil organisms to grow, but not so much as to suffocate or suppress either. This is done through alternate wetting and drying, or through small but regular water applications;
  • Add as much compost, mulch or other organic matter to the soil as possible, ‘feeding the soil’ to ‘feed the plant’; and
  • Control weeds with mechanical methods that can incorporate weeds into the soil while breaking up the soil’s surface. This actively aerates the root zone
The cumulative result of these practices is to induce the growth of more productive and healthier plants (phenotypes) from any genetic variety (genotype).
SRI methods frequently result in dramatically improved plant and root growth (SRI rice, left — conventional rice, right). Photo: Amrik Singh.
Using SRI methods, smallholding farmers in many countries are starting to get higher yields and greater productivity from their land, labour, seeds, water and capital, with their crops showing more resilience to the hazards of climate change. These productivity gains have been achieved simply by changing the ways that farmers manage their plants, soil, water and nutrients.
These altered management practices have induced more productive, resilient phenotypes from existing rice plant genotypes in over 50 countries. The reasons for this improvement are not all known, but there is growing literature that helps account for the improvements observed in yield and health for rice crops using SRI.
The ideas and practices that constitute SRI are now being adapted to improve the productivity of a wide variety of other crops. Producing more output with fewer external inputs may sound improbable, but it derives from a shift in emphasis from improving plant genetic potential via plant breeding, to providing optimal environments for crop growth.
The adaptation of SRI experience and principles to other crops is being referred to generically as the System of Crop Intensification (SCI), encompassing variants for wheat (SWI), maize (SMI), finger millet (SFMI), sugarcane (SSI), mustard (another SMI), tef (STI), legumes such as pigeon peas, lentils and soya beans, and vegetables such as tomatoes, chillies and eggplant.
The evidence reported below has drawn heavily, with permission, from a report prepared by Dr. Norman Uphoff on the extension of SRI to other crops (Uphoff 2012), which accompanied his presentation on ‘The System of Rice Intensification (SRI) and Beyond: Coping with Climate Change,’ at the World Bank, Washington, DC, on 10 October 2012.
Much more research and evaluation needs to be done on this progression to satisfy both scientists and practitioners. But this report gives an idea of what kinds of advances in agricultural knowledge and practice are emerging. It is not a research report. The comparisons reported are not experiment station data but rather results that have come from farmers’ fields in Asia and Africa. The measurements of yields reported here probably have some margin of error. But the differences seen are so large and are so often repeated that they are certainly significant agronomically.
·   1

Sunday, March 27, 2016

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ដំណាំ​ស្រូវ​នៅ​កម្ពុជា

ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន និង​វប្បកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា


៦.១. សេចក្តី​ផ្តើម

វប្បកម្ម​ដំណាំ​ស្រូវ​នៅ​ប្រទេស​កម្ពុជា អាច​បែងចែក​តាម​លក្ខណៈ​វិនិច្ឆ័យ​បី​ធំៗ​គឺៈ  វេទរសភាព​នឹង​រយៈ​ពន្លឺ រយៈកាល​លូតលាស់ និង​ក្សេត្រ​បរិស្ថាន ។ អាស្រ័យ​នឹង​វេទរសភាព​នឹង​រយៈ​ពន្លឺ ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ វេទរសភាព (ភាព​ប្រកាន់​រដូវ) និង​អវេទរសភាព (ភាព​មិន​ប្រកាន់​រដូវ) ។ អាស្រ័យ​ទៅ​តាម​អាយុកាល​លូតលាស់ ស្រូវ​អាច​បែងចែក​ជា ស្រូវស្រាល ស្រូវកណ្តាល និង​ស្រូវធ្ងន់ ។ ដោយឡែក​យោង​តាម​ស្ថានភាព​ដី​ និង​លក្ខខណ្ឌ​ដាំដុះ ដំណាំ​ស្រូវ​អាច​បែងចែក​ជា ក្សេត្រ​បរិស្ថាន​រដូវប្រាំង (Dry season ecosystem) ក្សេត្រ​បរិស្ថាន​ស្រែ​ទំនាប​ទីពឹង​របប​ទឹកភ្លៀង (Rainfed lowland ecosystem) ក្សេត្រ​បរិស្ថាន​ស្រែ​ជម្រៅ ឬ​ស្រូវ​ឡើង​ទឹក (Deep water ecosystem) និង​ក្សេត្រ​បរិស្ថាន​ចម្ការ (Upland ecosystem) (រូប ៦.១) ។​
រូប ៦.១ ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវ​នៅ​កម្ពុជា (Men Sarom, 2001)
ដែល​ហៅ​ថា​វេទរសភាព​នឹង​រយៈ​ពន្លឺ​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បម្រែបម្រួល ​នៃ​ប្រវែង​ថ្ងៃ ឬ​រយៈពេល​នៃ​ពន្លឺ​របស់​ព្រះអាទិត្យ​ចាប់ពី​ពេល​រះ​នៅ​ឰដ៏​ជើងមេឃ ដល់​ពេល​លិច​បាត់​ទៅ​ក្នុង​ជើងមេឃ​វិញ (Men Sarom, 1996) ។ ពពួក​ស្រូវ​ដែល​ពេលវេលា​ចេញ​ផ្កា​របស់​វា​ប្រែប្រួល​ដោយ​ការ​ប្រែប្រួល​នៃ​ ប្រវែង​ថ្ងៃនេះ ហៅ​ថា​មាន​វេទរសភាព​នឹង​រយៈ​ពន្លឺ ផ្ទុយ​ទៅ​វិញ​ក្រុម​ស្រូវ​ដែល​ពេលវេលា​នៃ​ការ​ចេញ​ផ្កា​មិន​បាន​កំណត់​ដោយ​ រយៈពេល​នៃ​ពន្លឺ​ថ្ងៃ​នោះ​ហៅ​ថា​អវេទរសភាព​នឹង​រយៈ​ពន្លឺ ។  វេទរសភាព​នៃ​ពូជស្រូវ​ផ្សេងៗ​ទៅ​នឹង​រយៈ​ពន្លឺ​ក៏​មាន​ការ​ប្រែប្រួល​ពី​ ខ្លាំង​ទៅ​ខ្សោយ​ផង​ដែរ ។ ប្រភេទ​ក្រុម​ស្រូវស្រាល​គឺជា​ប្រភេទ​ស្រូវ​ដែល​មាន​អាយុ​ចាប់ពី​សាប​ដល់​ ពេល​ទុំ​ខ្លី​ជាង ឬ​ស្មើ​នឹង ១២០​ថ្ងៃ ។ ក្រុម​នេះ​ជា​ទូទៅ​មិន​មាន​វេទរសភាព​ទៅ​នឹង​រយៈ​ពន្លឺ​ឡើយ ។ ស្រូវ​កណ្ដាល និង​ស្រូវធ្ងន់ អាច​បាន​បែងចែក​ជា​ពីរ​ក្រុម​បន្ត​ទៀត អាស្រ័យ​ទៅ​នឹង​វេទរសភាព​ទៅ​នឹង​រយៈ​ពន្លឺ គឺ​ស្រូវកណ្តាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ ស្រូវកណ្តាល​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ស្រូវធ្ងន់​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ និង​ស្រូវធ្ងន់​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ។ ស្រូវកណ្តាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ គឺជា​ក្រុម​ស្រូវ​ដែល​មាន​អាយុ​ចាប់ពី​ពេល​សាប​រហូត​ដល់​ទុំ ពី ១២០ ដល់ ១៥០ ថ្ងៃ ឯ​ស្រូវកណ្តាល​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ត្រូវ​ចេញ​ផ្កា​ក្នុង​ចន្លោះ​ពាក់​កណ្តាល​ខែតុលា ដល់​ពាក់កណ្តាល​ខែវិច្ឆិកា ។ ក្រុម​ស្រូវធ្ងន់​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ​ជា​ទូទៅ​កម្រ​ជួប​ប្រទះ​ណាស់ ។ ស្រូវ​ស្ថិត​នៅ​ក្នុង​ក្រុម​នេះ ត្រូវ​មាន​អាយុកាល​លូតលាស់​វែង​ជាង ១៥០​ថ្ងៃ ។ ក្រុម​ស្រូវធ្ងន់​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ គឺ​ចេញ​ផ្កា​នៅ​ក្រោយ​ពាក់កណ្តាល​ខែវិច្ឆិកា ។
អាស្រ័យ​ដោយ​គុណភាព ស្រូវ​ក៏​ត្រូវ​បាន​បែងចែក​ជា ក្រុម​ស្រូវ​ក្រអូប និង​ស្រូវ​មិន​ក្រអូប ជា​ក្រុម​ស្រូវ​ខ្សាយ និង​ក្រុម​ស្រូវដំណើប​ផង​ដែរ ។
ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ​តាម​ក្សេត្រ​បរិស្ថាន មាន​ការ​ប្រែប្រួល​គូរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​រយៈពេល ៣៨​ឆ្នាំ​ចុង​ក្រោយ​នេះ (តារាង​ទី ៦.១) ។ ផ្ទៃដី​ក្សេត្រ​បរិស្ថាន​រដូវប្រាំង​បាន​កើន​ជាង​ពីរ​ដង​គឺ​ពី ៦,២ ភាគរយ ទៅ​ដល់ ១៣,១ ភាគរយ នៃ​ផ្ទៃដី​ដាំដុះ​សរុប​នា​ឆ្នាំ​២០០៥ ។ ដោយឡែក​ផ្ទៃដី​ក្សេត្រ​បរិស្ថាន​ស្រែ​ទំនាប​ទីពឹង​របប​ទឹកភ្លៀង​បាន​កើន​ រហូត​ដល់ ៨៥,៧ ភាគរយ នា​ឆ្នាំ​១៩៩៥ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៨៣,៤ ភាគរយ វិញ​នា​ឆ្នាំ​២០០៥ ។ ផ្ទៃដី​ក្សេត្រ​បរិស្ថាន​ស្រូវ​ឡើង​ទឹក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី ១៥,៩​ភាគរយ នា​ឆ្នាំ​១៩៦៧ មក​នៅ​ត្រឹម​ ១,៥​ភាគរយ នា​ឆ្នាំ​២០០៥ ។ ឯ​ចំពោះ​ក្សេត្រ​បរិស្ថាន​ចម្ការ​វិញ តួលេខ​ក្នុង​បណ្តា​ឆ្នាំ​១៩៩៥ ១៩៩៩ និង ២០០៥ បាន​បង្ហាញ​ថា មាន​ការ​ប្រែប្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ គឺ​ក្នុង​ចន្លោះ​ពី ១.៩ ភាគរយ ទៅ ២.០ ភាគរយ ។
តារាង​៦.១ ការ​ប្រែប្រួល​ភាគរយ​នៃ​ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ សម្រាប់​ក្សេត្រ​បរិស្ថាន​ផ្សេងៗ​ក្នុង​រយៈពេល ៣៨​ឆ្នាំ (១៩៦៧.២០០៥)

៦.២. ក្សេត្រ​បរិស្ថាន​រដូវប្រាំង (Dry season ecosystem)

៦.២.១. បរិស្ថាន​ដាំដុះ

តំបន់​ដាំដុះ​ដែល​ចាត់​ចូល​ក្នុង​ក្សេត្រ​បរិស្ថាន​នេះ គឺជា​តំបន់​ទំនាប ដែល​មាន​ប្រព័ន្ធ​ប្រឡាយ និង​ប្រភព​ទឹក សម្រាប់​ស្រោចស្រព​ពេញ​មួយ​វដ្ត​ជីវិត​របស់​ដំណាំ​ស្រូវ ហើយ​ស្រូវ​ដែល​ដាំដុះ​ក្នុង​តំបន់​នេះ​ហៅ​ថា ស្រូវ​ស្រោចស្រព (Irrigated rice) និង​តំបន់​ជម្រាល​មាត់បឹង ឬ​ទំនប់​នានា​ដែល​ដំណាំ​ស្រូវ​ត្រូវ​បាន​ដាំដុះ​នា​ពេល​ទឹក​ចាប់ផ្តើម​ស្រក​ ចុះ ។ ស្រូវ​ដែល​ដាំដុះ​ក្នុង​តំបន់​មាត់បឹង​នេះ ហៅ​ថា ស្រូវប្រដេញទឹក (Recession rice) ។ វាលស្រែ​ក្នុង​ក្សេត្រ​បរិស្ថាន​នេះ គឺ​ត្រូវ​មាន​ភ្លឺ​សម្រាប់​រក្សា​ទឹក ។ ផ្ទៃដី​ដាំដុះ​ស្រូវប្រាំង​បាន​កើនឡើង​យ៉ាង​គំហុក​ពី​ជិត​មួយ​សែន​ហិកតា​នា​ ឆ្នាំ​១៩៨១ មក​ជាង បី​សែន​ហិកតា​នា​ឆ្នាំ​២០០៥ បន្ទាប់​ពី​កម្មវិធី​កម្ពុជា-អ៊ីរី​អូស្ត្រាលី និង​ក្រោយមក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា បាន​បញ្ចេញ​ឲ្យ​កសិករ​ប្រើប្រាស់​នូវ​ពូជស្រូវ​ស្រាល និង​មាន​ទិន្នផល​ខ្ពស់​ចាប់ពី​ឆ្នាំ ១៩៩០ មក ។
ពូជស្រូវ​ដែល​ត្រូវ​បាន​ឲ្យ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ក្សេត្រ​បរិស្ថាន ​នេះ គឺជា​ប្រភេទ​ពូជស្រូវ​ស្រាល អាយុកាល​តិច​ជាង ១២០​ថ្ងៃ អវេទរស​ទៅ​នឹង​ពន្លឺ (មិន​ប្រកាន់​រដូវ) ។ ផលិតភាព​របស់​ស្រូវ​ក្រុម​នេះ មាន​ការ​ឆ្លើយ​តប​ទៅ​តាម​កត្តា​ផលិតកម្ម ដូចជា ការ​គ្រប់គ្រង​ទឹកបាន​គត់មត់​ល្អ​ប្រសើរ ប្រភេទ​ដី​មាន​ជីជាតិ​ល្អ អាំងតង់ស៊ីតេ​ពន្លឺ​ខ្ពស់​នៅ​ពេល​ដំណាំ​ដុះ​លូតលាស់ និង​ការ​ប្រើប្រាស់​ជី​ក្នុង​កម្រិត​ខ្ពស់ ។ ដំណាំ​ស្រូវ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ដាំដុះ​ច្រើន​នៅ​ក្នុង​ខេត្ត តាកែវ ព្រៃវែង កណ្ដាល កំពង់ឆ្នាំង សៀមរាប និង​កំពង់ចាម ។ បច្ចុប្បន្ន​នេះ​ប្រមាណ ៧០ ទៅ ៨០ ភាគរយ នៃ​តំបន់​ដាំដុះ​ស្រូវ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព ត្រូវ​បាន​គេ​ដាំដុះ​ពូជស្រូវ​ដូចជា អ៊ីអ៊ែរ​៦៦ គ្រូ រំពេ រហាត់ ជលសារ បារាយណ៍ អ៊ីអ៊ែរ​កេសរ និង​សែនពិដោរ (រូប ៦.២) ព្រមទាំង​មាន​ពូជ​ស្រូវ​ប្រពៃណី​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ​ខ្លះ ត្រូវ​បាន​គេ​នៅ​តែ​បន្ត​ការ​ដាំដុះ​ដូចជា ពូជ​លំអងខ្សាច់ និង​នាងសប្រញាប់ ៘ ដោយ​ផ្អែក​ទៅ​លើ​តម្រូវការ​ទឹក​នៃ​ការ​ស្រោចស្រព គេ​អាច​បែងចែក​ស្រូវប្រាំង​ជា​ពីរ​ប្រភេទ ៖
រូប ៦.២ ពូជស្រូវ​ក្រអូប សែនពិដោរ
៦.២.១.១. ស្រូវ​ស្រោចស្រព (Irrigated rice)
ស្រូវ​ប្រភេទ​នេះ ត្រូវ​បាន​ដាំដុះ​នៅ​ក្នុង​ស្រែ​ដែល​មាន​ភ្លឺ និង​មាន​ប្រព័ន្ធ​ស្រោចស្រព​ល្អ ។ ប្រជា​កសិករ​ខ្មែរ​ចាប់ផ្តើម​ធ្វើ​ស្រូវ​ស្រោចស្រព​នេះ​នៅ​ក្នុង​ ខែវិច្ឆិកា ។ តំបន់​ដាំ​ស្រូវ​ស្រោចស្រព​មាន​នៅ​ស្ទើរ​គ្រប់​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​តំបន់​ដែល​ដាំ​ច្រើន​ជាងគេ​មាន​នៅ​ក្នុង​ខេត្តតាកែវ ព្រៃវែង កណ្តាល កំពង់ចាម កំពង់ឆ្នាំង សៀមរាប និង​ស្វាយរៀង ។
៦.២.១.២. ស្រូវប្រដេញទឹក (Flood recession rice)
ស្រូវប្រដេញទឹក គឺជា​ស្រូវ​ដែល​គេ​ធ្វើការ​ដាំដុះ​នៅ​តាម​មាត់បឹង អាង​ស្តុក​ទឹក និង​តាម​តំបន់​ជាប់មាត់​ទន្លេ​នា​ពេល​ទឹក​ស្រក ។ ជា​ទូទៅ​អាច​ចាប់ផ្តើម​ពី​ខែតុលា រហូត​ដល់​ខែមករា ដោយ​ស្ទូង​ប្រដេញ​ទៅ​តាម​ទឹក​ស្រក ហើយ​អាច​បញ្ចប់​ក្នុង​ខែ​មីនា ឬ​រហូត​ដល់​ខែឧសភា ។ ស្រូវប្រដេញទឹក​បាន​ដាំដុះ​លើ​ផ្ទៃដី​ស្រូវ​ឡើង​ទឹក ដោយហេតុ​ថា​ស្រូវ​ឡើង​ទឹក​ផ្តល់​ទិន្នផល​ទាប និង​ជា​ពិសេស​ការ​ប្រែប្រួល​នៃ​របប​ទឹកទន្លេ និង​ទឹកជំនន់​ដែល​មិន​សមប្រកប​ដល់​ស្រូវ​ឡើង​ទឹក ។ ការ​កើនឡើង​នូវ​ផ្ទៃដី​ស្រូវប្រដេញទឹក នា​អំឡុង​ពីរ​ទសវត្សរ៍​នេះ ក៏​ដោយសារ​មាន​ការ​រំដោះ​ចេញ​នូវ​ពូជស្រូវ​ស្រាល ជា​ច្រើន​ដែល​មាន​ទិន្នផល​ខ្ពស់ ព្រម​ជាមួយ​និង​ការ​ទទួល​យក​នូវ​ពូជ​ទាំងនោះ​ពី​ប្រជា​កសិករ​នៅ​តំបន់​ជា​ ច្រើន​ក្នុង​ប្រទេស ។

៦.២.២. វិធីសាស្ត្រ​ដាំដុះ

៦.២.២.១. ការ​ជ្រើសរើស និង​រៀបចំ​ថ្នាលសំណាប
ការ​រៀបចំ​ធ្វើ​ថ្នាលសំណាប ជាដំបូង​ត្រូវ​ជ្រើសរើស​ស្រែ​ដែល​រាប​ស្មើ និង​មាន​ជីជាតិ ពីព្រោះ​ស្រែ​ដែល​មិន​រាប​ស្មើ បង្ក​ឲ្យ​មាន​ការ​ដុះ​លូតលាស់​សំណាប​មិន​ស្មើ​គ្នា ។ ម្យ៉ាង​ទៀត​មិន​ត្រូវ​ជ្រើសរើស​ស្រែ​ដែល​នៅ​ក្រោម​ម្លប់​ពីព្រោះ​វា​ជំរុញ​ ឲ្យ​មាន​ការ​បំផ្លាញ​ពី​សត្វល្អិត និង​អាច​បង្ក​ឲ្យ​ជំងឺ​ទៀត​ផង ។ ស្រែ​ដែល​ជ្រើសរើស​សម្រាប់​ធ្វើ​ថ្នាល​សំណាប គួរតែ​នៅ​ក្បែរ​ប្រភព​ទឹក ប៉ុន្តែ​មិនមែន​ជា​កន្លែង​ដែល​អាច​ទទួល​រង​ការ​ជន់​លិច​ឡើយ ។ ថ្នាលសំណាប​ត្រូវ​រៀបចំ​ពី ៣០ ទៅ ៣៥ ថ្ងៃ មុន​ពេល​ស្ទូង​ ហើយ​ត្រូវ​ភ្ជួរ​មួយ​លើក និង​រាស់​ពីរ​ទៅ​បី​ដង​ក្នុង​អំឡុង​ពេល​ពី ៧-១០​ថ្ងៃ រួច​បន្ទាប់​មក​ត្រូវ​ពន្លិចទឹក​ឲ្យ​បាន​ស្មើ ល្មម​នៅ​លើ​ដី​ថ្នាល ដើម្បី​ឲ្យ​ថ្នាល​មាន​ភាព​ស្មើ​គ្នា​ល្អ ។ កា​​រៀបចំ​ថ្នាល​សំណាប​មាន ៣ ប្រភេទ​គឺ ៖
ក. ថ្នាល​ទឹក
ថ្នាល​ទឹក គឺជា​ថ្នាល​ដែល​កសិករ​និយម​ប្រើប្រាស់​បំផុត ។ ការ​ភ្ជួរ​ដី​ត្រូវធ្វើ​ពី​ពីរ​ទៅ​បី​ដង​តាម​ប្រភេទ​ដី បរិមាណ​ស្មៅ និង​ទម្លាប់​របស់​កសិករ ។ បន្ទាប់​ពី​ភ្ជួរ​ចុង​ក្រោយ​រួច​ហើយ ត្រូវ​រាស់​ពង្រាបដី​ឲ្យ​បាន​ហ្មត់​ល្អ និង​រាប​ស្មើ​ព្រម​ទាំង​យក​ស្មៅ និង​កម្ទេចកម្ទី​ចេញពី​ថ្នាល​ទាំងអស់ ។ ពេល​រាស់​ពង្រាប​ថ្នាល​ត្រូវ​មាន​ទឹក​ភក់ៗ ដែល​ធ្វើ​ឲ្យ​ការ​រាស់​ពង្រាប​មាន​ភាព​ងាយស្រួល ។ បន្ទាប់​ពី​រាស់​រួច​ហើយ​ កសិករ​និយម​ឆូត​ឆ្នូត​នង្គ័ល​លើ​ថ្នាល​ប្រហែល​ពី ២-៣ ម៉ែត្រ​មួយ​ឆ្នូត ដើម្បី​បង្ហូរទឹក​ចេញ ដើរ​សាប​គ្រាប់ពូជ និង​ដើរ​ថែទាំ​សំណាប ។ គ្រាប់ស្រូវ​សម្រាប់​ថ្នាល​ទឹក​នេះ​ត្រូវ​ត្រាំ​ក្នុង​រយៈពេល​ពី ២៤ ម៉ោង រួច​ផ្អាប់​ក្នុង​រយៈពេល​ពី ២៤-៤៨ ម៉ោង ដើម្បី​ឲ្យ​ដុះ​ពន្លក ហើយ​ដែល​កសិករ​និយម​ហៅ​ថា បែក​មាត់ចាប ហើយ​បន្ទាប់​មក​បាន​យក​ទៅ​សាប ។
បរិមាណ​គ្រាប់ពូជ​សម្រាប់​ស្ទូង​លើ​ដី​មួយ​ហិកតា និង​ទំហំ​ថ្នាលសំណាប គឺ​ប្រែប្រួល​ទៅ​តាម​ទម្លាប់​ គុណភាព​គ្រាប់ពូជ លក្ខខណ្ឌ​ដុះ​លូតលាស់ និង​ការ​ថែទាំ​របស់​កសិករ ។ នៅ​តាម​តំបន់​ដែល​ងាយ​រង​គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់ កសិករ​និយម​ប្រើប្រាស់​បរិមាណ​ពូជ​ច្រើន គឺ​ប្រហែល​ពី ៦០-៨០ គីឡូក្រាម​ក្នុង​មួយ​ហិកតា ។ ប៉ុន្តែ​នៅ​តំបន់​ដែល​កសិករ​អាច​គ្រប់គ្រង​ទឹកបាន បរិមាណ​គ្រាប់ពូជ​ដែល​កសិករ​ប្រើប្រាស់​គឺ​ប្រែប្រួល​ពី ៣០-៤០ គីឡូក្រាម​ក្នុង​មួយ​ហិកតា ។ ក្នុង​ករណី​ដែល​កសិករ​ប្រើប្រាស់​ពូជ​សុទ្ធ និង​មាន​សុខភាព​ល្អ គ្រប់គ្រង​ទឹកបាន និង​មាន​ការ​ថែទាំ​នោះ បរិមាណ​គ្រាប់ពូជ​ដែល​ត្រូវការ​ក្នុង​មួយ​ហិកតា គឺ​អាច​ពី ១៥-២០ គីឡូក្រាម ហើយ​ជាង​នេះ​ទៅ​ទៀត បើ​កសិករ​ស្ទូង​តែ​មួយ​ដើម​ក្នុង​មួយ​គុម្ព​នោះ​បរិមាណ​គ្រាប់ពូជ គឺ​អាច​ថយ​ចុះ​មក​ប្រហែល ១០​គីឡូក្រាម​ក្នុង​មួយ​ហិកតា​តែ​ប៉ុណ្ណោះ ។ ជា​ទូទៅ​កសិករ​ច្រើន​សាប​ញឹក​ជ្រុល​ដែល​បណ្តាល​ឲ្យ​សំណាប​ដុះ​មក​មិន​បាន​ ធំធាត់​ល្អ ។ ដើម្បី​ឲ្យ​សំណាប​ដុះ​លូតលាស់​ធំធាត់​ល្អ គេ​ត្រូវ​សាប​គ្រាប់ពូជ​មួយ​គីឡូក្រាម​លើ​ផ្ទៃដី​ថ្នាល ១០​ម៉ែត្រការ៉េ ។
ខ. ថ្នាល​គោក
គឺជា​ថ្នាលសំណាប​គោក​ដែល​សាប​ជា​រង ហើយ​ដែល​ភាគច្រើន​ប្រើ​សម្រាប់​ការងារ​ពិសោធន៍ និង​ផលិតកម្ម​គ្រាប់ពូជ​ប៉ុណ្ណោះ ។ ជា​ទូទៅ​បន្ទាប់​ពី​ភ្ជួរ​រាស់​ដី​ហើយ ត្រូវ​លើក​រង​កម្ពស់ ១០-២០ ស.ម ទទឹង​ខ្នង​រង​មួយ​ម៉ែត្រ ​និង​បណ្តោយ​ទៅ​តាម​ស្ថានភាព​ដី ព្រមទាំង​តម្រូវការ ។ បន្ទាប់​ពី​លើក​រង​ហើយ​ត្រូវ​ឆូត​ជា​ចង្អូរ​ជម្រៅ ២-៣ ស.ម ដោយ​ចន្លោះ​ពី​ចង្អូរ​មួយ​ទៅ​ចង្អូរ​មួយ​មាន​ប្រវែង ១០​ស.ម ។ បន្ទាប់​ពី​ឆូត​ចង្អូរ​រួច ត្រូវ​រោយ​គ្រាប់ពូជ​ស្ងួត ដាក់​ក្នុង​ចង្អូរ​ក្នុង​កម្រិត​មួយ​គីឡូក្រាម​លើ​ផ្ទៃ​ថ្នាល ៥​ម៉ែត្រការ៉េ ដែល​ត្រូវជា ៥០​ចង្អូរ ។ គ្រាប់ពូជ​ដែល​រោយ​ក្នុង​ចង្អូរ​រួច ត្រូវ​រោយជី​លាមក​គោ​ស្ងួត ឬ​ជី​កំប៉ុស្ត​គ្រប​ពីលើ ហើយ​បន្ទាប់​មក​ត្រូវ​បញ្ចូល​ទឹក​សន្សឹមៗ​ទៅ​ក្នុង​ថ្នាល​ប្រការ​កុំឲ្យ​ គ្រាប់ពូជ​បែក​ខ្ញែក​ពី​ចង្អូរ (រូប ៦.៣) ។ បរិមាណ​គ្រាប់ពូជ និង​ផ្ទៃដី​ថ្នាល​ដែល​សាប​លើ​ថ្នាល​គោក ប្រែប្រួល​ទៅ​តាម​ដំណុះ​គ្រាប់ ការ​បាត់បង់ និង​ការ​ថែទាំ ។ ក្នុង​ករណី​ដែល​ល្អ​ប្រសើរ​គឺ​គេ​ត្រូវ​ប្រើ​គ្រាប់ពូជ​ក្នុង​បរិមាណ​ពី ១៥-២០ គីឡូក្រាម និង​ផ្ទៃដី​ថ្នាល​ពី ៧៥-១០០ ម៉ែត្រការ៉េ​ សម្រាប់​ផ្ទៃដី​ស្ទូង​មួយ​ហិកតា ។ ផ្ទុយ​ទៅ​វិញ បរិមាណ​គ្រាប់ពូជ​ដែល​ត្រូវការ​គឺ​ពី ៣០-៤០ គីឡូក្រាម និង​ផ្ទៃដី​ថ្នាល​ពី ១៥០-២០០ ម៉ែត្រការ៉េ ។
រូប ៦.៣ ការ​ធ្វើ​ថ្នាលសំណាប​គោក
គ. ថ្នាល​ដាប៉ុក
បច្ចេកទេស​ថ្នាល​ដាប៉ុក​មាន​ប្រភព​មក​ពី​អ៊ីរី-ហ្វីលីពីន ហើយ​ដែល​នាំ​ចូល​មក​កម្ពុជា​នា​ឆ្នាំ​១៩៩០ ។ ថ្នាល​នេះ​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​កសិករ ដែល​រស់នៅ​ក្នុង​តំបន់​លិច​ទឹក​ជ្រៅ​ក្នុង​រដូវវស្សា និង​ដាំដុះ​ដំណាំ​ស្រូវ​ក្នុង​រដូវ​ទឹកសម្រក ឬ​ក៏​កសិករ​ណា​ដែល​មាន​ស្រែ​នៅ​ឆ្ងាយ​ពី​ភូមិ ។ លក្ខណៈ​ពិសេស​របស់​ថ្នាល​ដាប៉ុក គឺ​សាប​គ្រាប់ពូជ​ដោយ​មិន​ចាំបាច់​ត្រូវការ​ដីស្រែ និង​អាច​ផ្លាស់​ទី​បាន​ស្រួល ។ ថ្នាល​ដាប៉ុក​គឺជា​ថ្នាល​ដែល​សាប​នៅ​លើ​ស្លឹកចេក ឬ​បន្ទះ​ប្លាស្ទិក​ដែល​ក្រាល​នៅ​លើ​ដី ឬ​ទ្រនើ ។ បរិមាណ​គ្រាប់ពូជ​ដែល​ប្រើ​លើ​ផ្ទៃ​ថ្នាល​គឺ​ចំនួន ៣ គីឡូក្រាម​ក្នុង​មួយ​ម៉ែត្រការ៉េ ដូចនេះ​សម្រាប់​ផ្ទៃដី​ស្ទូង​មួយ​ហិកតា គេ​ត្រូវការ​ផ្ទៃ​ថ្នាល​សំណាប​ពី ៤ ម៉ែត្រការ៉េ (ក្នុង​បរិមាណ​គ្រាប់ពូជ ១២ គីឡូក្រាម) ទៅ​ដល់ ១០ ម៉ែត្រការ៉េ (ក្នុង​បរិមាណ​គ្រាប់ពូជ ៣០ គីឡូក្រាម) ។ សំណាប​អាច​ស្ទូង​បាន​នៅ​ពេល​មាន​អាយុ​ពី ៩-១៤ ថ្ងៃ បន្ទាប់​ពី​សាប ដោយ​មូរ​សំណាប​ជា​រមូរ​តាម​ទំហំ​ដែល​ត្រូវការ ។ ចំពោះ​ការ​ធ្វើ​ថ្នាល​ដាប៉ុក​នេះ​ កសិករ​ខ្មែរ​មិន​សូវ​និយម​ទេ ព្រោះ​វា​ទាមទារ​ឲ្យ​មាន​ការ​ថែទាំ​យ៉ាង​ហ្មត់ចត់ និង​ពិបាក​ស្ទូង ព្រោះ​ដើម​សំណាប​ខ្លីៗ​ពេក ។
៦.២.២.២. ការ​ថែទាំ​ថ្នាល និង​សំណាប
ថ្នាលសំណាប​ត្រូវ​ថែទាំ​ឲ្យ​បាន​ល្អ​តាំងពី​ចាប់ផ្តើម​រហូត​ដល់​ចប់ ។ មុន​ពេល​ភ្ជួរ​ដាស់​ដី​លើក​ទី​មួយ​ត្រូវ​ដាក់​ជី​លាមក​គោ ឬ​កំប៉ុស្ត​មួយ​រទេះគោ ឬ ២៥០ គីឡូក្រាម​ក្នុង​ថ្នាល ១០០ ម៉ែត្រការ៉េ​ឲ្យ​បាន​ស្មើ​គ្រប់​កន្លែង ។ ថ្នាល​ត្រូវ​ភ្ជួរ និង​រាស់​ឲ្យ​បាន​ល្អ និង​រាប​ស្មើ​មុន​នឹង​សាប ។ បន្ទាប់​ពី​កូន​សំណាប​ដុះ​លូតលាស់ គេ​អាច​បញ្ចូល​ទឹក​ជម្រៅ​ពី​៣-៥ ស.ម រហូត​ដល់​កូន​សំណាប​អាយុ​ល្មម​នឹង​ដក​យក​ទៅ​ស្ទូង ។ ចំពោះ​ស្រូវស្រាល​ដែល​មាន​អាយុ​កាលពី​ ១១០-១២០​ថ្ងៃ អាយុ​សំណាប​សម​ស្រប​សម្រាប់​ស្ទូង​គឺ​ពី ២០-២៥​ថ្ងៃ និង​ចំពោះ​ពូជស្រូវ​ដែល​មាន​អាយុ​កាលពី​ ៩៥-១១០​ថ្ងៃ​នោះ អាយុកាល​សម​ស្រប​គឺ​ពី ១៨-២២​ថ្ងៃ ។ ដោយឡែក​ចំពោះ​ស្រែ​ដែល​រាប​ស្មើ​ល្អ គ្មាន​ក្តាម​បំផ្លាញ និង​គ្រប់គ្រង​ទឹកបាន គេ​អាច​ប្រើ​សំណាប​ដែល​មាន​អាយុ​ពី ១០-១៥ ថ្ងៃ ។ ពេល​មុន​ដក​ទៅ​ស្ទូង​ចំនួន​មួយ​សប្ដាហ៍ យើង​គួរ​បាច​ជី​បំប៉ន ដើម្បី​ឲ្យ​កូន​សំណាប​ថ្លោស​ល្អ និង​មាន​កម្លាំង​លូតលាស់​ខ្លាំង​ងាយ​ស្រួល​ក្នុង​ការ​ដក​យក​ទៅ​ស្ទូង ។​
៦.២.២.៣. ការ​រៀបចំ​ដី​សម្រាប់​ស្ទូង
ការ​រៀបចំ​ដី ជា​ទូទៅ​គេ​ធ្វើ​ចំនួន ២​ដង គឺ​លើក​ទី​មួយ​ធ្វើ​ឡើង​នៅ​មុន​ពេល​ស្ទូង​ចំនួន ១៥ ថ្ងៃ និង​លើក​ទី​២ ធ្វើ​ឡើង​នៅ​មុន​ពេល​ស្ទូង​ចំនួន ១ ថ្ងៃ ។ គោលបំណង​នៃ​ការ​រៀបចំ​ដី​នៅ​មុន​ពេល​ស្ទូង​ចំនួន ១៥ ថ្ងៃ នោះ​គឺ​ដើម្បី​ការពារ​មិន​ឲ្យ​កូន​សំណាប​ទទួល​រង​នូវ​ឥទ្ធិពល​កំហាប់​ ជាតិពុល ដែល​កើត​ចេញពី​ការ​រលួយ​របស់​សារធាតុសរីរាង្គ​ស្រស់​មួយ​ចំនួន ។ ចំពោះ​ជម្រៅ​នៃ​ការ​ភ្ជួរ​គឺ​ចាប់ពី ១៨-២០ ស.ម ហើយ​បន្ទាប់​ពី​ភ្ជួរ​ដី​លើក​ទី​ពីរ​ហើយ គេ​ចាប់ផ្តើម​រាស់​ពង្រាប​ដី ដើម្បី​បំបែក​ដី និង​ធ្វើ​ឲ្យ​ដី​រាប​ស្មើ​ងាយ​ស្រួល​ក្នុង​ការ​បញ្ចេញ​បញ្ចូល​ទឹក ។
៦.២.២.៤. ការ​ស្ទូង
ការ​ស្ទូង​ធ្វើ​ឡើង​នៅ​ពេល​សំណាប​មាន​អាយុ​ចាប់ពី ១០-២៥​ថ្ងៃ (សូម​មើល​ចំនុច ៦.២.២.២) ។ ចំពោះ​ចន្លោះ​គុម្ព​នៃ​ការ​ស្ទូង គឺ​វា​អាស្រ័យ​ទៅ​តាម​ប្រភេទ​ដី ។ ចំពោះ​ដី​ដែល​មាន​ជីជាតិ​ល្អ​ដូចជា ដី​ទួលសំរោង ក្រគរ​ និង​ក្បាលពោធិ៍ គួរ​ស្ទូង​ចន្លោះ​គុម្ព ២៥ x ២៥ ស.ម តែ​ចំពោះ​ដី​ដែល​ពុំ​សូវ​មាន​ជីជាតិ ដូចជា ដី​ប្រទះឡាង ដី​ព្រៃ​ខ្មែរ ស្ទូង​ចន្លោះ​គុម្ព ២០ x ២០ ស.ម ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ស្ទូង​ដោយ​ប្រើ​ចន្លោះ​គុម្ព​ត្រឹមត្រូវ​មាន​សារសំខាន់​ណាស់​ចំពោះ​ ទិន្នផល​ស្រូវ ។ បើសិនជា​យើង​ស្ទូង​ដោយ​ប្រើ​ចន្លោះ​គុម្ព​មិន​ត្រឹមត្រូវ​ទៅ​តាម​ប្រភេទ​ដី​ ដូចជា​ស្ទូង​ទុក​ចន្លោះ​គុម្ព​ធំ​ពេក​លើ​ដី​ដែល​ពុំ​សូវ​មាន​ជីជាតិ ឬ​ទុក​ចន្លោះ​គុម្ព​តូច​ពេក​លើ​ដី​ដែល​មាន​ជីជាតិ នោះ​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​នូវ​ទិន្នផល​ដែរ ។
៦.២.២.៥. ការ​ប្រើប្រាស់​ជី
ការ​បាច​ជី​ក្នុង​កម្រិត​ណែនាំ​មួយ​នា​ដំណាក់កាល​លូតលាស់​សម​ស្រប​របស់​ ដំណាំ មាន​សារសំខាន់​ណាស់​ដើម្បី​ទទួល​បាន​ទិន្នផល​គ្រាប់ និង​គ្រាប់ពូជ​ដែល​គុណភាព​ល្អ ។ ជី​គួរតែ​បាច​ឲ្យ​បាន​ស្មើ​សាច់ ឫសព្វ​ល្អ ។ ការ​បាច​ជី​មិន​បាន​ស្មើ​ល្អ បង្ក​ឲ្យ​ការ​ដុះ​លូតលាស់​របស់​ដំណាំ​មិន​ស្មើ​គ្នា ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ដួល​ដើម ការ​បំផ្លាញ​ដោយ​សត្វល្អិត​ចង្រៃ និង​ជំងឺ​គ្រាប់​ស្កក ច្រើន​នៅ​កន្លែង​ដែល​ទទួល​ជី​ច្រើន​លើសលប់ ផ្ទុយ​ទៅ​វិញ​ការ​ដុះ​លូតលាស់​របស់​ដំណាំ​មាន​លក្ខណៈ​ខ្សោយ​នៅ​កន្លែង​ណា​ ត្រូវ​បាន​បាច​ជី​ក្នុង​កម្រិត​ទាប ។ ការ​ប្រើ​ជីសរីរាង្គ ដូចជា​ជី​លាមក​គោ​ ឬ​ជី​កំប៉ុស្ត​ជាដើម ជាមួយ​និង​ជី​អសរីរាង្គ​តាម​លក្ខណៈ​បច្ចេកទេស ដែល​បាន​អនុសាសន៍ គឺ​នឹង​ជំនួយ​ឲ្យ​មាន​ការ​កើនឡើង​នូវ​ទិន្នផល​ប្រកបដោយ​និរន្តរភាព (សូម​មើល​ជំពូក​ទី ៨) ។
៦.២.២.៦. ការ​គ្រប់គ្រង និង​ការ​បញ្ចេញ​បញ្ចូល​ទឹក
ស្រូវ គឺជា​ដំណាំ​មួយ​ដែល​ត្រូវការ​ទឹក​ច្រើន​សម្រាប់​ការ​លូតលាស់ តែ​តម្រូវការ​នេះ​មិន​ស្មើ​គ្នា​នៅ​គ្រប់​ដំណាក់កាល​ទេ ។ ស្រូវ​ត្រូវការ​ទឹក​ទៅ​តាម​តំណាក់កាល​ដូច​ខាងក្រោម ៖
  • មុន និង​ពេល​រៀបចំ​ដី: ដើម្បី​ឲ្យ​ដី​ទន់​ល្អ ងាយស្រួល​ក្នុង​ការ​រៀបចំ​ដី
  • ដំណាក់កាល​សំណាប: ដើម្បី​ឲ្យ​ឆាប់​ដុះ​ឫស​
  • ដំណាក់កាល​បែក​គុម្ព: ដើម្បី​ឲ្យ​បែក​គុម្ព​បាន​ច្រើន ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​ដំណាំ​ស្រូវ មិន​ត្រូវការ​ទឹក​ច្រើន​ពេក​ទេ ព្រោះ​បើកាលណា​ជម្រៅ​ទឹក​នៅ​ក្នុង​ស្រែ​កាន់តែ​ជ្រៅ ធ្វើ​ឲ្យ​ចំនួន​ដើម​បែក​ថយ​ចុះ ហើយ​កម្លាំង​លូតលាស់​របស់​ដើម​ស្រូវ ក៏​ថយ​ចុះ​ផង​ដែរ ផ្ទុយ​ទៅ​វិញ​កម្ពស់​ដើម​កាន់តែ​ខ្ពស់​ឡើង ។ កម្ពស់​ទឹក​សម​ស្រប​សម្រាប់​ដំណាក់កាល​នេះ​គឺ ៥-១០ ស.ម អាស្រ័យ​ទៅ​តាម​ប្រភេទ​ស្រូវ ។
  • ដំណាក់កាល​កកើត​កួរ ដល់​ចេញ​ផ្កា: ជា​ដំណាក់កាល​សំខាន់ ដែល​ត្រូវ​រក្សា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​អាច​ប៉ះពាល់​ខ្លាំង​ដល់​ទិន្នផល​របស់​ដំណាំ ម្យ៉ាងទៀត​នៅ​ក្នុង​ដំណាក់កាល​ចេញ​ផ្កា ស្រូវ​អាច​ស្កក​ច្រើន បើសិនជា​មិន​មាន​សំណើម​គ្រប់គ្រាន់​ទេ​នោះ ។
  • ដំណាក់កាល​ដាក់​ម្សៅ: ដើម្បី​ឲ្យ​ស្រូវ​ដាក់​គ្រាប់​បាន​ល្អ ទន្ទឹម​នឹង​តម្រូវការ​ទឹក​សម្រាប់​ដំណាំ​ស្រូវ​ យើង​ក៏​ត្រូវ​បង្ហូរទឹក​ចេញពី​ស្រែ​នៅ​មុន​ពេល​ច្រូត​រយៈពេល ២-៣ សប្ដាហ៍ ដើម្បី​ឲ្យ​ស្រូវ​ឆាប់​ទុំ និង​ធ្វើ​ឲ្យ​ដី​រឹង ងាយស្រួល​ដល់​ការ​ច្រូតកាត់ ។
៦.២.២.៧. ការ​ប្រមូលផល
ពេលវេលា​សម​ស្រប​សម្រាប់​ប្រមូលផល គឺ​ត្រូវ​ពិនិត្យ​លើ​កម្រិត​ទុំ​នៃ​គ្រាប់​ដោយ​ការ​វាស់​សំណើម​គ្រាប់ ។ សំណើម​សម​ស្រប​ដែល​ត្រូវ​មាន​នៅ​ក្នុង​គ្រាប់ស្រូវ​ពេល​ប្រមូលផល​គឺ ២១ ទៅ ២៥ ភាគរយ ។ នៅ​ក្នុង​តំបន់​ត្រូពិក​កម្រិត​សំណើម​គ្រាប់​នេះ មាន​បន្ទាប់​ពី​ស្រូវ​ចេញ​ផ្កា​បាន ២៨ ទៅ ៣២ ថ្ងៃ ។ ប្រសិនបើ​ការ​ច្រូតកាត់​ត្រូវ​បាន​ពន្យា​ពេល នោះ​វា​នឹង​បណ្តាល​ឲ្យ​មាន​ការ​បាត់បង់​ទាំង​ទិន្នផល និង​ភាគរយ​នៃ​អង្ករដើម​បន្ទាប់​ពី​កិន ។ ប្រសិនបើ​ការ​ពន្យា​ពេល​នេះ​មាន​រយៈពេល​យូរ ហើយ​សំណើម​ក្នុង​គ្រាប់​ធ្លាក់​ចុះ​មក​ត្រឹម ១៥ ភាគរយ នោះ​ទិន្នផល​នឹង​អាច​បាត់បង់​ច្រើន​ជាង​២០ ភាគរយ ។ បញ្ហា​នេះ​គឺ​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ ដូចជា ការ​ជ្រុះ​គ្រាប់ ការ​បំផ្លាញ​ពី​សត្វ​ចាប​ និង​សត្វ​កណ្តុរ​ជាដើម ។ ជា​ពិសេស​ទៅ​ទៀត កួរស្រូវ​នឹង​បាក់​ភាគច្រើន ពេល​នោះ​ការ​ច្រូតកាត់​នឹង​ធ្វើ​ឲ្យ​ដាច់​កួរ​ទាំងនោះ ។ ដូចនេះ​ការ​ប្រមូលផល​ស្រូវ​ក្នុង​សំណើម​គ្រាប់ស្រូវ​ពី ២១ ទៅ ២៥ ភាគរយ នេះ​គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​បាត់បង់​គ្រាប់ស្រូវ និង​ធ្វើ​ឲ្យ​អង្ករ​មាន​គុណភាព​ទៀត​ផង ។ ក្នុង​ករណី​គ្រាប់ស្រូវ​ទុំ​ញោះ​ក្នុង​ស្រែ នោះ​គ្រាប់​ភាគច្រើន​នឹង​ត្រូវ​បាក់​នៅ​ពេល​កិន ដោយសារ​គ្រាប់​ទាំងនោះ​បាន​ប្រេះស្រាំ ដោយ​កម្ដៅ​ពន្លឺព្រះអាទិត្យ ។ ការ​ប្រមូលផល​អាច​នឹង​ប្រព្រឹត្ត​ដោយ​ម៉ាស៊ីន និង​ដោយ​ដៃ ។ ការ​ប្រមូលផល​ដោយ​ដៃ ត្រូវការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​ព្រមទាំង​មាន​ការ​យឺតយ៉ាវ​ផង​ ដែរ ។ ជា​ទូទៅ​គេ​ត្រូវការ​កម្លាំង​ជា​មធ្យម ២៥ ទៅ ៣០ នាក់ ក្នុង​មួយ​ហិកតា ។ ផ្ទុយ​ទៅ​វិញ​ ការ​ច្រូតកាត់​ដោយ​ម៉ាស៊ីន បាន​បង្ក​ភាព​ងាយស្រួល​ច្រើន​ដល់​កសិករ ដោយ​អាច​បំពេញ​សេចក្តី​ត្រូវការ​ច្រើន បាន​ទាន់​ពេលវេលា​ក្នុង​ពេល​ជាមួយ​គ្នា ដូចជា ការ​ច្រូតកាត់ ការ​បោក​បែន និង​ការ​សម្អាត​ផង​ដែរ ។
ការ​ច្រូតកាត់​ឲ្យ​ទាន់​ពេលវេលា មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​កាត់​បន្ថយ​ការ​បាត់បង់​ពី​សំណាក់​ការ ​បំផ្លាញ​ផ្សេងៗ ដូចជា បក្សី កណ្តុរ និង​ការ​ជ្រុះ​គ្រាប់​ជាដើម ។ ការ​ប្រមូលផល​យឺតយ៉ាវ ឬ​មុន​ពេល ក៏​អាច​ប៉ះពាល់​ដល់​ទិន្នផល​ស្រូវ និង​គុណភាព​អង្ករ​ពេល​កិន ក្រៅពី​នេះ​អាច​ធ្វើ​ឲ្យ​មាន​អត្រា​ដំណុះ​គ្រាប់​ទាប និង​ភាគរយ​គ្រាប់​ស្កក​មាន​ចំនួន​ច្រើន បើសិនជា​យើង​ប្រមូលផល​នៅ​មុន​ពេល​កំណត់ ។ ដូចនេះ​មុន​ពេល​ប្រមូលផល ​យើង​គួរ​ធ្វើការ​ត្រួតពិនិត្យ​ភាគរយ​នៃ​ការ​ទុំ​នៃ​គ្រាប់ស្រូវ​នៅ​ក្នុង​ ស្រែ ។ ស្រូវ​ដែល​អាច​ប្រមូលផល​បាន គឺ​នៅ​ពេល​គ្រាប់ស្រូវ​មាន​សំណើម​ពី ២១-២៥ ភាគរយ ដែល​ក្នុង​នោះ​គ្រាប់ស្រូវ​ប្រហែល ៨៥ ភាគរយ ក្នុង​កួរ​ទុំ​មាន​ពណ៌​ដូច​ចំបើង ។ បើសិនជា​គ្រាប់ស្រូវ​មាន​អត្រា​សំណើម​ខ្ពស់​ជាង​នេះ នោះ​អាច​នឹង​បន្ថយ​នូវ​រយៈពេល​នៃ​ការ​ស្តុក​ទុក​ដោយសារ​មាន​បញ្ហា​ជា​ច្រើន ដូចជា ការ​ដុះ​ផ្សិត សត្វល្អិត​បំផ្លាញ និង​អត្រា​ដំណុះ​ថយ​ចុះ​ជាដើម ។

៦.២.៣. កត្តា​រាំងស្ទះ (Constraints)

មាន​កត្តា​ជា​ច្រើន​ដែល​បង្ក​ភាព​រាំងស្ទះ​នៅ​ក្នុង​វប្បកម្ម​ដំណាំ​ ស្រូវ ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​ទិន្នផល​យ៉ាងច្រើន ។ កត្តា​រាំងស្ទះ​ទាំង​អស់នោះ​រួម​មាន ៖
៦.២.៣.១. ស្មៅចង្រៃ
បញ្ហា​ស្មៅចង្រៃ​នៅ​ក្នុង​ផលិតកម្ម​ស្រូវ ជា​កត្ត​សំខាន់​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​ដី​ឲ្យ​បាន​ត្រឹមត្រូវ និង​កម្ចាត់​ស្មៅ​ឲ្យ​បាន​ស្អាត​ល្អ ចាប់តាំងពី​ពេល​សាប រហូត​ដល់​ពេល​ស្រូវ​ចាប់​ផ្ដើម​ចេញ​ផ្កា ។ ស្មៅចង្រៃ​មាន​ប្រព័ន្ធ​ឫស​គ្រប់គ្រាន់ និង​មាន​លទ្ធភាព​ដុះ​លឿន​ជាង​ស្រូវ ។ ស្មៅ​ជា​ឧបសគ្គ​នឹង​ដំណាំ​ស្រូវ នៅ​ពេល​ស្រូវ​ស្ថិត​នៅ​ក្នុងង​ដំណាក់កាល​សំណាប​រហូត​ដល់​ដំណាក់កាល​ពន្លូត​ ដើម ព្រោះ​នៅ​ក្នុង​ដំណាក់កាល​នេះ ​ស្រូវ​នៅ​តូច​ហើយ​ដុះ​យឺត ។ ដូច្នេះ​នៅ​ពេល​ដំណាំ​ស្រូវ​ស្ថិត​ក្នុង​ដំណាក់កាល​នេះ ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​សម្អាត​ស្មៅ​ឲ្យ​បាន​ស្អាត ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ដំណាំ​ស្រូវ​ដុះ​លូតលាស់​បាន​ល្អ ជា​ពិសេស​ទៅ​ទៀត​ការ​ធ្វើ​ស្មៅ​ចាំ​បាច់​បំផុត​នោះ គឺ​មុន​ពេល​បាច​ជី​បំប៉ន ។ ក្រៅពី​នេះ ការ​បោច​សម្អាត​ស្មៅ​ត្រូវ​ធ្វើ​ជា​បន្ត​បន្ទាប់​មក​ទៀត​ឲ្យ​បាន​ពីរ​ទៅ​បី​ ដង អាស្រ័យ​ទៅ​តាម​អាយុកាល​របស់​ស្រូវ និង​ក្នុង​មួយ​វដ្ត​នៃ​ដំណាំ​ស្រូវ ។
៦.២.៣.២. សត្វល្អិត​ចង្រៃ
នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ស្រូវ តែង​ទទួល​រង​នូវ​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​ចង្រៃ​ជា​ច្រើន​ប្រភេទ ។ សត្វ​ល្អិត​ចង្រៃ​ដែល​គេ​ជួប​ប្រទះ​ជា​ញឹកញាប់​នៅ​ក្នុង​ផលិតកម្ម​ដំណាំ​ ស្រូវ ចាប់តាំងពី​ដំណាក់កាល​សំណាប រហូត​ដល់​ពេល​ស្រូវ​ទុំ​គឺ​មាន​សត្វល្អិត ដូចជា ទ្រីប មមាច​ខៀវ មមាច​ត្នោត ពពួក​ដង្កូវ​ស៊ី​រូង​ដើម ដង្កូវ​កាត់​ស្លឹក ដង្កូវ​មូល​ស្លឹក ពពួក​កណ្តូប​បំផ្លាញ​នៅ​លើ​ស្លឹក​ស្រូវ និង​ស្រឹង​ជញ្ជក់​ទឹកដោះ​លើ​គ្រាប់ស្រូវ (សូម​មើល​ជំពូក​ទី​៩) ។
៦.២.៣.៣. សត្វ​កណ្តុរ និង​ចាប
កណ្តុរ គឺជា​សត្វ​ចង្រៃ​ដែល​តែងតែ​បំផ្លាញ​ដំណាំ​ស្រូវ ចាប់តាំងពី​សាប​រហូត​ដល់​ស្រូវ​ទុំ និង​នៅ​ក្នុង​ជង្រុក ។ មាន​វិធីសាស្ត្រ​ជា​ច្រើន​បាន​យក​មក​អនុវត្ត​ក្នុង​ការ​កម្ចាត់​កណ្តុរ ។ វិធីសាស្ត្រ​ទី​មួយ គឺជា​វិធីសាស្ត្រ​មេកានិច ដែល​ក្នុង​នោះ​មាន​ការ​ជីក​រន្ធ ការ​ចាក់​សម្បុក​តាម​ដើមឈើ ដាក់​អង្គប់ ចាក់ទឹក​ក្នុង​រន្ធ របាំង​ប្លាស្ទិក និង​ប្រព័ន្ធ​អង្គប់​របាំង​ប្លាស្ទិក ។ វិធីសាស្ត្រ​មួយទៀត​គឺ វិធីសាស្ត្រ​កម្ចាត់​ដោយ​ប្រើ​ឆ្កែ ។ ក្រៅពី​នេះ ក៏​មាន​វិធីសាស្ត្រ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ផង​ដែរ ។ ដើម្បី​កម្ចាត់​កណ្តុរ​ឲ្យ​មាន​ប្រសិទ្ធភាព គេ​ត្រូវ​ធ្វើការ​កម្ចាត់​ជា​ក្រុម​រួម​គ្នា ។
ចាប​បំផ្លាញ​ដំណាំ​ស្រូវ​នៅ​ក្នុង​ពេល​សាប ដោយ​ស៊ី​គ្រាប់ស្រូវ និង​នៅ​ពេល​ស្រូវ​ដាក់​ទឹកដោះ​រហូត​ដល់​ទុំ ។ ការ​បំផ្លាញ​របស់​ចាប​អាច​មាន​កម្រិត​ធ្ងន់ធ្ងរ ។ ដើម្បី​ការពារ​ចាប​គេ​ត្រូវ​ដាក់​រូប​ទីងមោង តែ​ជា​ការ​ល្អ​គួរ​មាន​អ្នក​ចាំ​ចាប ។

៦.២.៤. ពូជ​អនុសាសន៍

ពូជស្រូវ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​បន្ថែម ឬ​ទាំងស្រុង គឺជា​ពូជ​ស្រាល​ដែល​មាន​អាយុកាល​មិន​លើស​ពី​១២០ ថ្ងៃ ។ នា​ពេល​បច្ចុប្បន្ន​ពូជស្រូវ​ស្រាល​ទាំង​ប្រាំបួន ដែល​បាន​រំដោះ​ដោយ​គណៈកម្មាធិការ​ជាតិ​អនុសាសន៍​ពូជ​ត្រូវ​បាន​កសិករ​នៅ​ ក្នុង​ប្រទេស ប្រើប្រាស់​ប្រភេទ​ពូជ​ផ្សេងៗ​គ្នា អាស្រ័យ​ទៅ​តាម​តំបន់ ។ ពូជស្រូវ​ទាំងនោះ​គឺជា​ពូជ​ដែល​មាន​ទិន្នផល​ខ្ពស់ មាន​ដូចជា​ពូជ អ៊ីអ៊ែរ​៦៦ អ៊ីអ៊ែរ​៧២ គ្រូ អ៊ីអ៊ែរ​កេសរ រំពេ បារាយណ៍ រហាត់ ជលសារ និង​សែនពិដោរ (តារាង ៦.២) ។ ក្នុង​នេះ​ពូជស្រូវ​សែនពិដោរ គឺជា​ពូជស្រូវ​ស្រាល​ក្រអូប ហើយ​មាន​គុណភាព​ល្អ​សម្រាប់​នាំ​ចេញ​ទៀត​ផង ។
តារាង ៦.២ ពូជស្រូវ​ដែល​បាន​អភិវឌ្ឍន៍ និង​រំដោះ​ដោយ​គណកម្មការ​អនុសាសន៍​ពូជ

៦.៣. ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ស្រូវ​ស្រែ​ទំនាប​អាស្រ័យ​របប​ទឹកភ្លៀង

៦.៣.១. បរិស្ថាន​ដាំដុះ

តំបន់​ស្រែ​ទំនាប​អាស្រ័យ​របប​ទឹកភ្លៀង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ៨៤ ភាគរយ នៃ​ផ្ទៃដី​ដំណាំ​ស្រូវ​សរុប (Ouk et al.,2001) ។ នៅ​ក្នុង​នោះ​មាន​អនុប្រព័ន្ធ​បរិស្ថាន​សំខាន់ៗ​ចំនួន​បី​ទៀត​សម្រាប់​ដំណាំ ​ស្រូវ គឺ​ក្រុម​ដែល​មាន​អាយុកាល​ស្រាល កណ្តាល និង​ធ្ងន់ (Men Sarom et al., 2001a) ។ ការ​ធ្វើ​វប្បកម្ម​ដំណាំ​ស្រូវ​ពួក​នេះ គឺ​កសិករ​ធ្វើ​ទៅ​តាម​យថាផល ដោយ​ពឹង​ផែ្អ​ក​ទាំងស្រុង​ទៅ​លើ​ទឹក​ភ្លៀង ។ តំបន់​ដែល​មាន​ការ​ដាំដុះ​ប្រភេទ​ដំណាំ​ស្រូវ​នេះ​ច្រើន​ជាងគេ គឺ​តំបន់​ទំនាប​ដែល​នៅ​ជុំវិញ​ដង​ទន្លេសាប តំបន់​មេគង្គ​ក្រោម និង​ទន្លេបាសាក់ ។ ខេត្ត​ដែល​បាន​ដាំ​ប្រភេទ​ស្រូវ​នេះ​រួម​មាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ​កំពង់ចាម កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង កំពត កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ហើយ​ច្រើន​ធ្វើការ​ដាំដុះ​នៅ​លើ​ស្រែ​ដែល​មាន​ជម្រៅ​ទឹក​ក្នុង​ស្រែ ជា​ទូទៅ​ចាប់ពី ២៥ ស.ម-៥០​ស.ម ឬ​ច្រើន​ជាង​នេះ​បន្តិចបន្តួច ក្នុង​រយៈពេល​ខ្លី ។​
៦.៣.១.១. ស្រូវស្រាល (Early Duration Maturity)
ស្រូវស្រាល គឺជា​ប្រភេទ​ពូជស្រូវ​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ (Photoperiod Insensitive varieties) ដែល​មាន​អាយុ​កាលពី​ថ្ងៃ​សាប​រហូត​ដល់​ទុំ មិន​លើស​ពី ១២០​ថ្ងៃ ហើយ​បាន​ធ្វើការ​ដាំដុះ​ប្រមាណ ២១ ភាគរយ​នៃ​ផ្ទៃដី​ស្រែ​ទំនាប​អាស្រ័យ​របប​ទឹកភ្លៀង (ដាំដុះ​នៅ​លើ​ដីស្រែ​ខ្ពស់ៗ) (Ouk et al., 2001) ។ ក្នុង​ចំណោម​ប្រភេទ​ពូជស្រូវ​នៅ​គ្រប់​ក្សេត្រ​បរិស្ថាន​ទាំងអស់ គឺ​មាន​តែ​ប្រភេទ​ស្រូវស្រាល​មួយ​ប៉ុណ្ណោះ ដែល​យើង​អាច​ធ្វើ​បាន​បី​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ក្នុង​រដូវវស្សា រដូវប្រាំង និង​ស្រូវប្រដេញទឹក ។ គេ​អាច​ដាំដុះ​បាន​នៅ​ដើម​រដូវ​វស្សា គឺ​ចាប់ពី​ខែឧសភា ដល់​ខែតុលា ឬ​ឯ​រដូវប្រាំង គឺ​នៅ​ដើម​ខែ​វិច្ឆិកា ដល់​ខែមេសា (ប្រសិនបើ​មាន​ប្រភព​ទឹក) និង​ធ្វើ​ស្រូវប្រដេញទឹក នៅ​ចន្លោះ​រដូវវស្សា និង​រដូវប្រាំង ។ ប្រសិនបើ​គ្មាន​ប្រភព​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​ទេ គឺ​អាច​ធ្វើ​បាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ ។ ពពួក​ស្រូវ​ប្រភេទ​នេះ អាច​ដាំដុះ​បាន​នៅ​លើ​ប្រភេទ​ដី (ដី​ខ្ពស់) ដែល​មាន​ជម្រៅ​ទឹក​ចាប់ពី ០-១៥ សង្ទីម៉ែត្រ ហើយ​វា​អាច​ចេញ​ផ្កា​បាន​នៅ​ពេល​ណា​ក៏​បាន​នៃ​ឆ្នាំ ឲ្យ​តែ​លក្ខខណ្ឌ​ដាំដុះ​អនុគ្រោះ​ដល់​ការ​ដុះ​លូតលាស់​របស់​វា ។ នា​ពេល​បច្ចុប្បន្ន ខេត្ត​ដែល​ដាំ​ពូជស្រូវ​ស្រាល​ច្រើន​ជាងគេ គឺ​មាន​ខេត្តតាកែវ ដែល​មាន​ផ្ទៃដី​ដាំដុះ​ប្រមាណ ៥៣.៨១៨​ហិកតា ក្នុង​ផ្ទៃដី​សរុប​ចំនួន ១៦៦.៤៥០ ហិកតា ខេត្តសៀមរាប ៣៦.២៤០ ហិកតា ក្នុង​ផ្ទៃដី​សរុប ១៧៥.៥៤៥ ហិកតា និង​ខេត្តព្រៃវែង ៣៣.២៩៣ ហិកតា នៅ​ក្នុង​ផ្ទៃដី​សរុប ២១៤.២៣៩ ហិកតា (ក្រសួងកសិកម្ម ២០០៤-២០០៥) ។
៦.៣.១.២. ស្រូវកណ្តាល (Medium Duration Maturity)
គឺជា​ប្រភេទ​ពូជស្រូវ​ដែល​អាច​ច្រូតកាត់​បាន​ក្នុង​រយៈពេល​១២០ ទៅ​១៥០​ថ្ងៃ បន្ទាប់​ពី​ការ​ដាំដុះ ។​ពូជស្រូវ​កណ្តាល​មាន​ពីរ​ប្រភេទ​គឺ ពូជស្រូវ​កណ្តាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ និង​ពូជស្រូវ​កណ្តាល​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ។
ក. ពូជស្រូវ​កណ្តាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ (Photoperiod Insensitive): គឺជា​ពូជស្រូវ​កណ្តាល​មិន​ប្រកាន់​រដូវ ដែល​មាន​អាយុកាល​ចាប់ពី ១២០-១៥០​ថ្ងៃ ក្រោយ​ពី​ធ្វើការ​ដាំដុះ ។
ខ. ពូជស្រូវ​កណ្តាល​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ (Photoperiod sensitive): គឺជា​ពូជស្រូវ​កណ្តាល​ដែល​ប្រកាន់​រដូវ ពូជស្រូវ​ប្រភេទ​នេះ​ច្រើន​ចេញ​ផ្កា​នៅ​ចន្លោះ​ថ្ងៃ​ទី ១០ ដល់ ១៥ ខែតុលា​នៃ​ឆ្នាំ ។ ពូជស្រូវ​ប្រភេទ​នេះ មាន​ការ​ដាំដុះ​លើ​ផ្ទៃដី​ប្រមាណ ៤៦ ភាគរយ នៃ​ផ្ទៃដី​ស្រែ​ទំនាប​អាស្រ័យ​របប​ទឹកភ្លៀង ហើយ​ត្រូវ​ដាំ​នៅ​លើ​ផ្ទៃ​ដីស្រែ​កណ្តាល​ដែល​មាន​ជម្រៅ​ទឹក​ចាប់ពី ១០-៣០ ស.ម ។
ខេត្ត​ដែល​ប្រើប្រាស់​ពូជស្រូវ​កណ្តាល​ច្រើន​ជាងគេ​គឺ ខេត្តកំពត​ដែល​មាន​ផ្ទៃដី ៩២.៩៥៥ ហិកតា ក្នុង​ផ្ទៃដី​សរុប ១១៩.៤៤៨ ហិកតា ខេត្តព្រៃវែង ៩២.២០៨ ហិកតា ក្នុង​ផ្ទៃដី​សរុប ២១៤.២៣៩ ហិកតា ខេត្តតាកែវ ៨៨.០៥៨ ហិកតា ក្នុង​ផ្ទៃដី​សរុប ១៦៦.៤៥០ ហិកតា (ក្រសួងកសិកម្ម ២០០៤.២០០៥) ។
៦.៣.១.៣. ពូជស្រូវ​ធ្ងន់ (Long Duration Maturity)
ពូជស្រូវ​ប្រភេទ​នេះ មាន​អាយុកាល​ចាប់ពី ១៥០ ថ្ងៃ​ឡើង​ទៅ ។ ដោយ​ឡែក​ចំពោះ​ពូជស្រូវ​ធ្ងន់​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ (Photoperiod sensitive) ច្រើន​ចេញ​ផ្កា​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ហើយ​ពូជស្រូវ​ប្រភេទ​នេះ​ធ្វើការ​ដាំដុះ​លើ​ផ្ទៃដី​ប្រមាណ ៣៣ ភាគរយ​នៃ​ផ្ទៃដី​ស្រែ​ទំនាប​ពឹងផ្អែក​លើ​របប​ទឹកភ្លៀង (Ouk et al., 2001) ។
ចំពោះ​ស្រូវ​ប្រភេទ​នេះ ខេត្ត​ដែល​បាន​ធ្វើការ​ដាំដុះ​ច្រើន​នៅ​លើ​ផ្ទៃដី​ដ៏​ធំធេង​ជាងគេ គឺ​ខេត្តបាត់ដំបង ដែល​មាន​ផ្ទៃដី​ប្រមាណ ១១៤.៥៧៩ ហិកតា ក្នុង​ផ្ទៃដី​សរុប ២២៨.២៥៥ ហិកតា ខេត្តព្រៃវែង ផ្ទៃដី​សម្រាប់​ដាំដុះ​ស្រូវធ្ងន់​មាន ៨៨.៦៨០ ហិកតា ក្នុង​ផ្ទៃដី​សរុប ២១៤.២៣៩ ហិកតា និង​ខេត្តកំពង់ចាម ៨០.១១៧ ហិកតា ក្នុង​ផ្ទៃដី​សរុប ១៦២.៦៣២ ហិកតា (ក្រសួងកសិកម្ម ២០០៤-២០០៥) ។

៦.៣.២. វិធីសាស្ត្រ​ដាំដុះ

នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា វិធីសាស្ត្រ​ដាំដុះ​លើ​ដំណាំ​ស្រូវ​មាន ៤ ប្រភេទ​គឺ ៖
៦.៣.២.១. ស្រូវ​ពង្រោះ
ស្រូវ​ពង្រោះ គឺជា​វិធីសាស្ត្រ​ដាំដុះ​មួយ​ដែល​កសិករ​ព្រោះ​គ្រាប់ស្រូវ​ទៅ​ក្នុង​ស្រែ​ ដោយ​ផ្ទាល់ និង​មិន​ធ្វើការ​ដក​ស្ទូង​ឡើយ ។ កសិករ​ច្រើន​ព្រោះ​នៅ​ចុង​ខែមេសា ឬ​ដើម​ខែ​ឧសភា នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ដំបូង ឬ​នៅ​ពាក់កណ្តាល​ខែមេសា រហូត​ដល់​ខែកក្កដា ។ ជា​ទូទៅ​កសិករ​ច្រើន​ប្រើ​ពូជស្រូវ​ធ្ងន់ ឬ​ពូជស្រូវ​ប្រពៃណី ដោយ​ប្រើ​គ្រាប់ពូជ​ក្នុង​បរិមាណ ១០០-១៥០ គីឡូក្រាម ក្នុង​មួយ​ហិកតា ។ ក្នុង​ករណី​ដែល​មាន​គ្រាប់ពូជ​សុទ្ធ​ល្អ កសិករ​អាច​ប្រើ​តែត្រឹម ៧០-៨០ គីឡូក្រាម​ប៉ុណ្ណោះ​ក៏​អាច​គ្រប់គ្រាន់​បាន​ដែរ ។ ក្រៅពី​ពូជស្រូវ​ធ្ងន់ ជួនកាល​គេ​ក៏​ប្រើប្រាស់​ពពួក​ស្រូវកណ្តាល និង​ពពួក​ស្រូវស្រាល​ដែរ ។ ប្រសិនបើ​ស្រូវពង្រោះ​ជា​ពូជស្រូវ​ធ្ងន់ គេ​ច្រើន​ធ្វើការ​ច្រូតកាត់​នៅ​ពាក់​កណ្តាល ឬ​ចុង​ខែមករា ។ កសិករ​ភាគច្រើន​នៅ​តំបន់​ខេត្ត​ពាយ័ព្យ ដោយសារ​តែ​ផ្ទៃដី​ក្នុង​មួយ​គ្រួសារៗ​មាន​ទំហំ​ធំ ខ្វះ​កម្លាំង​ពលកម្ម និង​ចំណេញ​ថវិកា​ផង​នោះ គេ​ច្រើន​ធ្វើ​ស្រូវ​ពង្រោះ ។ ប្រសិនបើ​មាន​ការ​ថែទាំ​ដិត​ដល់ ទិន្នផល​ដែល​ទទួល​បាន​ពី​ស្រូវ​នេះ វា​ប្រហាក់ប្រហែល​នឹង​ស្រូវ​សន្ទូង​ដែរ ។ ដោយឡែក​នៅ​ខាង​តំបន់​ពាយ័ព្យ​នៃ​ប្រទេស គេ​តែង​ធ្វើការ​ភ្ជួរ​ពង្រោះ​អាស្រ័យ​ទៅ​នឹង​កម្ពស់​ដើម​ពី ០.៤-០.៦​ម ដោយ​ចាំបាច់​ឲ្យ​មាន​វត្តមាន​ទឹក​នៅ​ក្នុង​ស្រែ ក្នុង​គោលបំណង​ដើម្បី​រំលោះ​ដើម​ចោល​ខ្លះ ។ គេ​ច្រើន​ភ្ជួរ​ពង្រោះ​នៅ​ចុង​ខែ​កក្កដា និង​ខែសីហា ឬ​នៅ​ពេល​ណា​មាន​ទឹក​នៅ​ក្នុង​ស្រែ​ប្រមាណ ១០-២០ ស.ម កសិករ​ចាប់ផ្តើម​ភ្ជួរ​ដើម​របស់​ស្រូវ​ពង្រោះ​របស់​គាត់​ដើម្បី​រំលោះ​ដើម និង​ធ្វើ​ឲ្យ​ស្រូវ​ឆាប់​បែក​គុម្ព​ល្អ ។ ការ​ភ្ជួរ​ដើម​របៀប​នេះ គេ​ច្រើន​ធ្វើ​លើ​ប្រភេទ​ស្រូវធ្ងន់ កណ្តាល​លើកលែង​ចំពោះ​ប្រភេទ​ស្រូវ​ឡើង​ទឹក និង​ប្រភេទ​ស្រូវស្រាល ។
ក. គុណសម្បត្តិ​នៃ​ការ​ភ្ជួរ​ដើម
  • ធ្វើ​ឲ្យ​ស្មៅ​ងាប់
  • ផុស​ដី​បាន​ល្អ
  • រំលោះ​ដើម​ខ្លះ
  • បែក​គុម្ព​ល្អ និង​បង្កើត​ឫស​ថ្មី
ខ. គុណវិបត្តិ​នៃ​ការ​ភ្ជួរ​ដើម
  • ប្រើ​ពូជ​អស់​ច្រើន​
  • នឹង​មាន​ការ​ខូចខាត ប្រសិនបើ​មាន​គ្រោះ​ធម្មជាតិ​បន្ទាប់​ពី​ភ្ជួរ​ដើម​រួច
  • ធ្វើ​ឲ្យ​ដីស្រែ​មាន​អាចម៍បំណាស់ ពិបាក​ដើរ​ច្រូត ។
៦.៣.២.២. សន្ទូង
ចំពោះ​ស្រូវ​សន្ទូង ដែល​ធ្វើ​នៅ​លើ​ដីស្រែ​ទំនាប​ពឹងផ្អែក​លើ​របប​ទឹកភ្លៀង គេ​ធ្វើ​បាន​ចំពោះ​ពូជស្រូវ​ទាំង ៣​ប្រភេទ គឺ​ស្រូវស្រាល កណ្តាល និង​ស្រូវធ្ងន់ ដោយ​ប្រើ​គ្រាប់ពូជ​ប្រមាណ ៣០-៥០ គីឡូក្រាម ក្នុង​មួយ​ហិកតា ។ អាយុ​សម​ស្រប​របស់​សំណាប​ដែល​ត្រូវ​ដក​យក​ទៅ​ស្ទូង​គឺ ១០-២៥​ថ្ងៃ (សូម​មើល​ចំណុច ៦.២.២.២) សម្រាប់​ប្រភេទ​ស្រូវស្រាល និង ៣០-៣៥​ថ្ងៃ សម្រាប់​ប្រភេទ​ស្រូវកណ្តាល និង​ស្រូវធ្ងន់ ។
ក. ការ​រៀបចំ​ទី​សំណាប (សូម​មើល​ចំនុច​ទី ៦.២.២.១)
ខ. ការ​ស្ទូង
ការ​ស្ទូង​មាន​ពីរ​បែប​គឺ ការ​ស្ទូង​ជា​ជួរ និង​ការ​ស្ទូង​ធម្មតា ។
ខ​១. ការ​ស្ទូង​ជា​ជួរ
កាលពីមុន​ការ​ស្ទូង​ជា​ជួរ គឺ​មាន​តែ​នៅ​កន្លែង​ពិសោធន៍​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ ដោយ​ក្នុង​ការ​អនុវត្ត​របៀប​នេះ​គេ​ស្ទូង​តែ​មួយ​ដើម​ប៉ុណ្ណោះ​ក្នុង​មួយ​ គុម្ព ដើម្បី​ជួយ​សម្រួល​ដល់​អ្នកបច្ចេកទេស ក្នុង​ការ​កាត់​ពូជ​លាយ​នៅ​ក្នុង​ស្រែ​របស់​ផលិតកម្ម​គ្រាប់ពូជ និង​ងាយស្រួល​ដល់​ការងារ​ថែទាំ​ដំណាំ​ស្រូវ​ទៀត​ផង ។ តែ​បច្ចុប្បន្ន​ការ​ស្ទូង​ជា​ជួរ​នេះ​កំពុង​ពេញ​និយម​ដល់​ប្រជា​កសិករ​ខ្មែរ ជា​ពិសេស​កសិករ​ដែល​មាន​ផ្ទៃ​ដី​តិច ពីព្រោះ​ការ​ស្ទូង​ជា​ជួរ យើង​បាន​បែងចែក​នូវ​ចន្លោះ​គុម្ព និង​ចន្លោះ​ជួរ​ស្មើ​គ្នា ដូចនេះ​ស្រូវ​មាន​លទ្ធភាព​ស្រូប​យក​ជីជាតិ​ពី​ដី និង​ស្រូប​យក​ពន្លឺ ដើម្បី​ធ្វើ​រស្មីសំយោគ​បាន​ស្មើៗ​គ្នា ដែល​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ទទួល​បាន​ទិន្នផល​ខ្ពស់ (រូប ៦.៤) ។ ជា​ទូទៅ​នៅ​ក្នុង​ស្រែ​កសិករ​ដើម្បី​កាត់​បន្ថយ​ការ​ជួស​សន្ទូង​ដែល​ត្រូវ​ ងាប់​ដោយ​បញ្ហា​ផ្សេងៗ​នោះ ការ​ស្ទូង ២ ទៅ ៣​ដើម ក្នុង​មួយ​គុម្ព គួរ​ត្រូវ​បាន​អនុវត្ត ។ ចន្លោះ​គុម្ព​សន្ទូង​គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ពូជ និង​តាម​រដូវ ។ នៅ​ក្នុង​រដូវវស្សា​ ចំពោះ​ពូជស្រូវ​ស្រាល​គឺ​ត្រូវ​មាន​ចន្លោះ​គុម្ព ២៥ x ២៥​ស.ម តែ​នៅ​រដូវប្រាំង​វិញ គួរ​មាន ២០ x ២០ ស.ម ។ ដោយឡែក​ចំពោះ​ពូជស្រូវ​កណ្តាល ចន្លោះ​គុម្ព​សម​ស្រប គឺ ២៥ x ២៥ ស.ម និង ៣០ x ៣០ ស.ម សម្រាប់​ស្រូវធ្ងន់ ។ សន្ទូង​គួរ​ត្រូវ​ជួស​នា​ប្រមាណ ៥​ថ្ងៃ ក្រោយ​ពី​ពេល​ស្ទូង ។ សម្ភារៈ​សម្រាប់​ធ្វើ​ការងារ​ស្ទូង​ជា​ជួរ​មាន ខ្សែ​ក្រិត និង​ក្តារ​ក្រិត ។​
រូប ៦.៤ ស្រូវ​ស្ទូង​ជា​ជួរ
គុណសម្បត្តិ​នៃ​ការ​ស្ទូង​ជា​ជួរ
  • ប្រើប្រាស់​ពូជ​អស់​តិច
  • ងាយស្រួល​ក្នុង​ការ​បាច​ជី និង​បាញ់ថ្នាំ
  • ស្រួល​សម្អាត​ស្មៅ​ដោយ​ម៉ាស៊ីន និង​ដោយ​ដៃ
  • ចន្លោះ​គុម្ព​សម​ស្រប ធ្វើ​ឲ្យ​សន្ទូង​ដុះ​លូត​លាស់​ស្មើ​គ្នា និង
  • ងាយស្រួល​កម្ចាត់​ពូជ​ដែល​លាយ​នៅ​ក្នុង​ស្រែ ។
គុណវិបត្តិ​នៃ​ការ​ស្ទូង​ជា​ជួរ
  • ប្រើ​កម្លាំង​ពលកម្ម​ច្រើន​អាច​រហូត​ដល់ ៥០-៦០​នាក់ ក្នុង​មួយ​ហិកតា
  • ចំណាយ​ពេលវេលា និង​ចំណាយ​ប្រាក់​ច្រើន ។
ខ​២. ការ​ស្ទូង​តាម​ទម្លាប់​កសិករ ឬ​ស្ទូង​មុំ​ចង្ក្រាន
ការ​ស្ទូង​ជា​មុំ​ចង្ក្រាន ត្រូវ​បាន​អនុវត្ត​ជា​ទូទៅ​ដោយ​កសិករ​ខ្មែរ ដោយហេតុ​ថា​វា​ជា​ទម្លាប់​តាំងពី​ដូនតា​មក​ហើយ ។ នៅ​ក្នុង​ការ​ស្ទូង​ដូចនេះ​កសិករ​អាច​ស្ទូង​បាន​លឿន និង​ចំណាយ​កម្លាំង​ពលកម្ម​អស់​តិច​ជាង​ការ​ស្ទូង​ជា​ជួរ ។ ប៉ុន្តែ​ក្នុង​ការ​ស្ទូង​ជា​មុំ​ចង្ក្រាន យើង​បែងចែក​នូវ​ចន្លោះ​គុម្ព និង​ចន្លោះ​ជួរ​មិន​បាន​ស្មើ​គ្នា​ទេ ដូចនេះ​ស្រូវ​ពុំ​មាន​លទ្ធភាព​ស្រូប​យក​ជីជាតិ​ពី​ដី និង​ស្រូប​យក​ពន្លឺ​ដើម្បី​ធ្វើ​រស្មីសំយោគ​បាន​ស្មើៗ​គ្នា​ទេ ដែល​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទិន្នផល​ស្រូវ ។
គុណសម្បត្តិ​នៃ​ការ​ស្ទូង​ជា​មុំ​ចង្ក្រាន
  • ប្រើ​កម្លាំង​ពលកម្ម​អស់​តិច
  • ចំណាយ​ពេលវេលា​ខ្លី និង​ចំណាយ​ប្រាក់​តិច
គុណវិបត្តិ​នៃ​ការ​ស្ទូង​ជា​មុំ​ចង្ក្រាន
  • ប្រើប្រាស់​ពូជ​អស់​ច្រើន
  • ពិបាក​ក្នុង​ការ​ធ្វើ​ស្មៅ និង​សម្អាត​ពូជ​លាយ
៦.៣.២.៣. ការ​ព្រាច​សំណាប
ការ​ព្រាច​សំណាប គេ​ចាត់ទុកជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដែរ តែ​វា​ធ្វើ​បាន​តែ​នៅ​លើ ៖
  • ផ្ទៃដី​តូចៗ​
  • ដី​មាន​ជីជាតិ​
  • ដី​រាប​ស្មើ​ល្អ
  • នៅ​ជិត​ប្រភព​ទឹក
  • អាច​បញ្ចេញ​បញ្ចូល​ទឹក​បាន​ល្អ
មុន​ដំបូង​គេ​ត្រូវ​បង្ហូរទឹក​ចេញពី​ស្រែ​ឲ្យ​អស់​ក្រោយ​ពី​ការ​ភ្ជួរ​ រាស់ រួច​យក​សំណាប​ទៅ​ព្រាច​លើ​ដីស្រែ​នោះ​ដោយ​ប៉ាន់​ស្មាន​កុំ​ឲ្យ​ក្រាស់ ឬ​ស្ដើង​ពេក រួច​ទុក ២-៣​ថ្ងៃ ដើម្បី​ឲ្យ​សំណាប​នោះ​ចាប់​ឫសបាន​ល្អ រួច​ទើប​បញ្ចូល​ទឹក​ទៅ​ក្នុង​ស្រែ​នោះ ។ ការ​ប្រើ​ជី​ទ្រាប់​បាត ឬ​ទៅ​តាម​ដំណាក់កាល​នានា អនុវត្ត​ដូច​ស្រូវ​សន្ទូង​ដែរ ។ ចំពោះ​ទិន្នផល​ដែល​បាន​មក​ពី​ការ​ព្រាច​សំណាប​នេះ គឺ​ប្រហាក់ប្រហែល និង​ស្រូវ​សន្ទូង​ដែរ ។

៦.៣.៣. ការ​រៀបចំ​ដី

ដីស្រែ​ដែល​សម្រាប់​ស្ទូង ជា​ធម្មតា​គួរតែ​ធ្វើ ៣ លើក​ជា​ការ​ល្អ លើក​ទី​១ គឺ​ភ្ជួរ​ដាស់ដី​ម្តង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ដំបូង និង​ភ្ជួរ​លើក​ទី​២ មុន​ស្ទូង​កន្លះ​ខែ និង​លើក​ទី​៣ ភ្ជួរ និង​រាស់​មុន​ស្ទូង ១​ថ្ងៃ ដើម្បី​ឲ្យ​ដី​ធូរ​ល្អ និង​សម្លាប់​ស្មៅ​ក្នុង​ស្រែ​ទៀត​ផង ។
ផ្តល់​នូវ​គោលបំណង​នៃ​ការ​ភ្ជួរ ៖
  • ដើម្បី​កម្ចាត់​ស្មៅ
  • លាយ​សារធាតុសរីរាង្គ​ជាមួយ​ដី
  • បង្កប់​ជី និង​ថ្នាំពុល​ទៅ​ក្នុង​ដី
  • ធ្វើ​ឲ្យ​ងាយស្រួល​ដល់​ការ​ស្ទូង
  • បង្កើត​ស្រទាប់ដី​តែ​មួយ​ដែល​បន្ថយ​ដល់​ការ​ខាត​ទឹក ក្នុង​រយៈពេល​នៃ​ការ​ស្រោចស្រព
  • ចាប់ផ្តើម​បំបែក​ស្រទាប់ដី
  • បំបែក​ដី​ដុំ​ធំៗ​ឲ្យ​ល្អិត
  • លាយ​ច្របល់​កម្ទេច​រុក្ខជាតិ​មួយ​ដី
  • ពង្រាបដី​សម្រាប់​ការ​ស្រោចស្រព និង​បញ្ចេញ​ទឹក ដើម្បី​ការពារ​សំណាប និង​ពង្រោះ​ពី​ឥទ្ធិពល​អាក្រក់​នៃ​កំហាប់​ជាតិពុល ដែល​កើត​ឡើង​ដោយសារ​ការ​រលួយ​ធាតុ​សរីរាង្គ និង​ដើម្បី​អនុញ្ញាត​ឲ្យ​រុក្ខជាតិ​ស្រូប​យក​ជីជាតិ​ឆ្លង​តាម​ការ​រលួយ​នៃ​ ធាតុ​សរីរាង្គ ។ ដី​ធូរ​ហើយ​រាបស្មើ សម្រាប់​ឲ្យ​ការ​ចែកចាយ​ទឹក​បាន​ល្អ និង​មាន​ឯកសណ្ឋាន​ភាព ។ ការ​ធ្វើ​ដី​មាន​ពីរ​សារ​ឡើង​ទៅ បើ​លើក​ទី​មួយ​កសិករ​ភ្ជួរ​ផាត់​ចេញ​នៅ​លើក​ទី​ពីរ គាត់​ត្រូវ​ភ្ជួរ​ផាត់​ចូល​មក​វិញ​ដើម្បី​ឲ្យ​ដី​មាន​ឯកសណ្ឋាន ។

៦.៣.៤. ការ​ប្រើប្រាស់​ជី

ការ​ប្រើប្រាស់​ជី គឺ ៣ ដង​ក្នុង​មួយ​វដ្ត​ជីវិត​របស់​ដំណាំ​ស្រូវ ។ លើក​ទី​១ គឺ​បាច​ទ្រាប់​បាត​មុន​ស្ទូង លើក​ទី​២ ក្រោយ​ពី​ស្ទូង ៣០ ថ្ងៃ និង​លើក​ទី​៣ នៅ​ពេល​ស្រូវ​កកើត​កួរ ។ កម្រិត​នៃ​ការ​ប្រើប្រាស់​ជី គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ដី (សូម​មើល​ក្នុង​ជំពូក​៨) ។

៦.៣.៥. ការ​ថែទាំ

ជា​ការ​ពិត​ណាស់ ការ​ថែទាំ​ជា​ផ្នែក​មួយ​ដែល​ជួយ​ដល់​ការ​បង្កើន​ទិន្នផល​ស្រូវ​ផង​ដែរ ដូចជា​ការ​ដក​ស្មៅចង្រៃ​ចេញពី​ស្រែ ព្រោះ​ជា​ជម្រក​របស់​ពពួក​សត្វល្អិត និង​ជំងឺ ។ រីឯ​ការ​គ្រប់គ្រង​ទឹក​វិញ ពេល​ស្រូវ​នៅ​ក្នុង​វគ្គ​បែក​គុម្ព គួរ​បញ្ចេញ​ទឹក​ឲ្យ​អស់​ពី​ក្នុង​ស្រែ​ក្នុង​រយៈពេល​ពី ៣-៥​ថ្ងៃ រួច​បញ្ចូល​វិញ​ជា​ការ​ល្អ​ប្រសិនបើ​ស្រែ​នៅ​ជិត​ប្រភព​ទឹក ។ តែ​បើ​សិន​ទឹក​ដក់​ក្នុង​ស្រែ​ជា​ប្រចាំ​នោះ វា​នឹង​ធ្វើ​ឲ្យ​ដី​នោះ​មាន​កង្វះ​ធាតុ​ស័ង្កសី (Zn) ។ សំខាន់​ជាង​នេះ​ទៀត ស្រែ​ត្រូវ​មាន​មាន​ភ្លឺ​ធំ​មាំ​ល្អ ដើម្បី​ទប់​ទឹក​ទុក​ក្នុង​ពេល​រាំង​ស្ងួត ឬ​អត់​ភ្លៀង​នៅ​ចុងរដូវ ឬ​ក៏​ក្នុង​ករណី​ដែល​វាលស្រែ​មាន​រាង​ជា​បាតខ្ទះ ការ​លើក​ភ្លឺ​អាច​បន្ថយ​ជម្រៅ​ទឹក​ក្នុង​ស្រែ​បាន ។

៦.៣.៦. ប្រមូលផល

ស្រូវ​ដែល​ល្មម​ច្រូតកាត់​បាន គឺ ៣០​ថ្ងៃ ក្រោយ​ពី​ស្រូវ​ចេញ​ផ្កា​ស្រុះ ម្យ៉ាង​ទៀត​គេ​សម្គាល់​ស្រូវ​ទុំ​ល្មម​ច្រូតកាត់​បាន ដោយ​សម្គាល់​ទៅ​លើ​គ្រាប់ស្រូវ​មាន​ពណ៌​ដូច​មាស ឬ​ក៏​គេ​សម្គាល់​មើលទៅ​លើ​កួរស្រូវ ប្រសិនបើ​វា​ទុំ​ពី​ចុង​កួរស្រូវ​បាន ៨៥ ភាគរយ ហើយ​សំណើម​នៃ​គ្រាប់ស្រូវ​មាន​ពី ២០-២៤ ភាគរយ ដូចនេះ​ការ​ច្រូតកាត់​មិន​បាត់បង​ទិន្នផល ហើយ​អង្ករ​ពេល​កិន​ស្រឡូន​ល្អ ។ បើ​ច្រូតកាត់​ពេល​ស្រូវ​ទុំ​ជ្រុល​ពេក ធ្វើ​ឲ្យ​ស្រូវ​បាក់​ក ចាប​ស៊ី​ជ្រុះ ដុះ ធ្វើ​ឲ្យ​ទិន្នផល​ចុះ​ទាប និង​គុណភាព​អង្ករ​បាក់​ច្រើន ។ ការ​ច្រូតកាត់​ឆាប់​ពេក​អាច​ធ្វើ​ឲ្យ​ទិន្នផល​ថយ​ចុះ ដែល​បណ្តាល​មក​ពី​គ្រាប់ស្រូវ​មិន​ទាន់​ទុំ​ល្អ ។ មុន​ពេល​ច្រូតកាត់ បើសិន​មាន​ទឹក​ក្នុង​ស្រែ យើង​ត្រូវ​ធ្វើការ​បញ្ចេញ​ទឹក​ចុង​ក្រោយ​ឲ្យ​បាន ២-៣ អាទិត្យ មុន​ពេល​ច្រូតកាត់​ធ្វើ​ឲ្យ​ស្រូវ​ឆាប់​ទុំ និង​ងាយស្រួល​ដល់​ការ​ច្រូតកាត់ ។ ក្នុង​ការ​ច្រូតកាត់​ដោយ​ដៃ​ជា​មធ្យម​ដើម្បី​ច្រូត​បាន​មួយ​ហិកតា គេ​ត្រូវការ​អ្នក​ច្រូត​ពី ២០-៣០​នាក់ ក្នុង​មួយ​ថ្ងៃ ។
៦.៣.៦.១. ការ​បោក​បែន
ការ​បោក​បែន​មាន ៣ យ៉ាង គឺ​ការ​បោក​បែន​ដោយ​កម្លាំង​មនុស្ស ការ​បញ្ជាន់​ដោយ​គោក្របី ឬ​ត្រាក់ទ័រ និង​ការ​បោក​បែន​ដោយ​ម៉ាស៊ីន​បោក ដោយឡែក​ការ​បោក​បែន​ដោយ​ម៉ាស៊ីន​បោក សំបក​ធុង​ទ្រ​ដោយ​សាក់ស៊ី​កង់​បួន​អូស​ដោយ​ម៉ាស៊ីន ១០-១២ សេះ អាច​បោក​ជា​មធ្យម ១០ បាវ គ្រាប់ស្រូវ​ក្នុង​មួយ​ម៉ោង (សូម​មើល​ជំពូក​ទី ១០) ។
៦.៣.៦.២. ការ​រោយ​សម្អាត
បន្ទាប់​ពី​ការ​បោក​បែន​រួច ត្រូវ​ដក​យក​ចេញ​នូវ​កម្ទេចកម្ទី​ផ្សេងៗ ដែល​នៅ​លាយឡំ​នៅ​ជាមួយ​នឹង​គ្រាប់ស្រូវ ដែល​បណ្តាល​ឲ្យ​មាន​ឥទ្ធិពល​មិន​ល្អ នៅ​ពេល​ស្តុក​គ្រាប់ និង​គុណភាព​អង្ករ ។

៦.៣.៧. កត្តា​រាំងស្ទះ

ជា​ទូទៅ​ផលិតកម្ម​ដំណាំ​ស្រូវ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំងស្រុង​ទៅ​លើ​ធម្មជាតិ​ ដូចនេះ​ហើយ​ទើប​ជា​រៀង​រាល់​ឆ្នាំ​ប្រជា​កសិករ​តែង​ជួប​ប្រទះ​នឹង​គ្រោះ​ ធម្មជាតិ​ផ្សេងៗ ដូចជា ទឹកជំនន់ ការ​រាំង​ស្ងួត ឬ​សត្វល្អិត​បំផ្លាញ ៘ (សូម​មើល​ចំណុច ៦.២.៣) ។ កត្តា​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​មាន ៖
  • ខ្វះ​ប្រព័ន្ធ​ស្រោចស្រព ប្រឡាយ ភ្លឺស្រែ ទំនប់ អាង​ទឹក សំណង់​ស្ទាក់​ទឹក​តូច​ធំ
  • ខ្វះ​មធ្យោបាយ​សម្ភារៈ​ឧបករណ៍​កសិកម្ម ប្រើ​កម្លាំង​អូស​ទាញ​ដោយ​គោក្របី
  • ខ្វះ​ការ​គ្រប់គ្រង​ដឹកនាំ (ជា​ក្រុម ក្លឹប សមាគម សហគមន៍ បុរេសហគមន៍)
  • ប្រជា​កសិករ​ធ្វើស្រែ​ទៅ​តាម​ទម្លាប់​បុរាណ
  • ដី​ខ្សត់ខ្សោយ​ជីជាតិ
  • ខ្វះ​ចំណេះដឹង (មិន​ចេះអក្សរ) ខ្វះ​បច្ចេកទេស​ដាំដុះ
  • ខ្វះ​ទុន​ផលិតកម្ម ឥណទាន​…
  • ដីស្រែ​ស្ទើរ​ទាំងអស់​មិន​ទាន់​រៀបចំ​ឲ្យ​បាន​សម​ស្រប​នៅឡើយ
  • ខ្វះ​ទីផ្សារ​កសិផល តម្លៃ​កសិផល​នៅ​ទាប (ផ្អែក​លើ​ឈ្មួញ​កណ្ដាល​ជា​អ្នក​កំណត់​តម្លៃ)
  • ខ្វះ​ការ​កែ​ច្នៃ​ផលិត​គុណភាព​ផលិតផល
  • មិន​មាន​បទដ្ឋាន (Standard) តាម​ទីផ្សារ​អន្តរជាតិ
  • ដាក់​ឲ្យ​តាម​លក្ខណៈ​បច្ចេកទេស​នូវ​កសិផល​ដែល​ទទួល​បាន និង​ពូជ​ដំណាំ
  • ពុំ​ទាន់​មាន​គម្រោង​វិនិយោគ​លើ​មុខ​ដំណាំ ដើម្បី​បង្កើន​ផលិតភាព​ក្នុងស្រុក ។

៦.៣.៨. ពូជ​អនុសាសន៍

ពូជ​ដែល​ល្អ​សម្រាប់​ធ្វើការ​ដាំដុះ នៅ​ក្នុង​លក្ខខណ្ឌ​ស្រែ​ដែល​រំពឹង​ទឹកភ្លៀង​ទាំងស្រុង គឺ​ពូជ​ដែល​បាន​រំដោះ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CARDI) ដែល​មាន​កម្ពស់​ដើមដង អាយុកាល​សម​ស្រប​ទៅ​នឹង​បរិស្ថាន​ដាំដុះ និង​មាន​ទិន្នផល​ខ្ពស់​ប្រកប​ទៅ​ដោយ​គុណភាព​ល្អ សម្រាប់​ប្រជា​កសិករ​ខ្មែរ​ធ្វើការ​ជ្រើសរើស ៖
៦.៣.៨.១. ប្រភេទ​ស្រូវស្រាល ជា​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ
នៅ​ក្នុង​ក្រុម​ពូជស្រូវ​ស្រាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ​មាន ពូជ​អ៊ីអ៊ែរ​៦៦ អ៊ីអ៊ែរ​៧២ គ្រូ អ៊ីអ៊ែរ​កេសរ ជលសារ រហាត់ និង​ពូជ​ក្រអូប​សែនពិដោរ ។
៦.៣.៨.២. ប្រភេទ​ស្រូវកណ្តាល
ចំពោះ​ប្រភេទ​ស្រូវកណ្តាល​មាន​ពីរ​ប្រភេទ ៖
ក. ពូជ​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ ឬ​ពូជ​មិន​ប្រកាន់​រដូវ: នៅ​ក្នុង​ក្រុម​ពូជស្រូវ​កណ្តាល​អវេទរស​ទៅ​នឹង​រយៈ​ពន្លឺ​មាន ពូជ​សន្តិភាព​១ សន្តិភាព​២ សន្តិភាព​៣ ពពូល និង​សារិកា ។
ខ. ពូជ​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ ឬ​ពូជ​ប្រកាន់​រដូវ: នៅ​ក្នុង​ក្រុម​ពូជស្រូវ​កណ្តាល វេទរស​ទៅ​នឹង​រយៈ​ពន្លឺ​មាន ពូជ​រាំងជ័យ ខា​១ ខា​២ ខា​៣ និង​ខា​១១ ។
គ. ពូជ​ក្រអូប​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ: នៅ​ក្នុង​ក្រុម​ពូជស្រូវ​កណ្តាល ក្រអូប​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ​មាន ពូជ​ក្រអូប ផ្ការំចេក ផ្ការំចង់ ផ្ការំដួល ផ្កា​រំដេង និង​ពូជ​ក្រអូប​ផ្ការមៀត ។
៦.៣.៨.៣. ប្រភេទ​ស្រូវធ្ងន់
នៅ​ក្នុង​ក្រុម​ពូជស្រូវ​កណ្តាល វេទរស​ទៅ​នឹង​រយៈ​ពន្លឺ មាន​ពូជ ខា​៤ ខា​៥ ខា​៦ ខា​៧ ខា​៨ ខា​៩ ខា​១២ និង​ខា​១៣ ។

៦.៣.៩. ស្រូវ​ដើមរដូវ

មុន​ឆ្នាំ​១៩៩០ កសិករ​កម្ពុជា​ដាំដុះ​ដំណាំ​ស្រូវ​តែ​ម្តង​គត់ នៅ​ក្នុង​ក្សេត្រ​បរិស្ថាន​ទំនាប​អាស្រ័យ​របប​ទឹកភ្លៀង ។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៩១-១៩៩៣ មក​ដោយ​មាន​ការ​ជីក​អណ្តូង​ក្រោម​ដី ដើម្បី​យក​ទឹក​មក​ស្រោចស្រព​ដំណាំ​បាន​ធ្វើ​ឲ្យ​រុក្ខ​ជម្រើស​វិទូ និង​ក្សេត្រ​វិទូ សាកល្បង​ប្រព័ន្ធ​ដាំដុះ​ដំណាំ​ស្រូវ​ពីរ​ដង​ក្នុង​មួយ​រដូវវស្សា ។ ពូជស្រូវ​ស្រាល​បាន​ដាំដុះ​ក្នុង​ខែមេសា ដោយ​ប្រើប្រាស់​ទឹក​ក្រោម​ដី​ស្រោចស្រព រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​ក្នុង​ខែឧសភា ហើយ​ធ្វើការ​ច្រូតកាត់​ក្នុង​អំឡុង​ពាក់​កណ្តាល​ខែកក្កដា និង​ខែសីហា ដែល​ក្នុង​អំឡុង​ពេល​នេះ ជា​ទូទៅ​គឺជា​កូន​រដូវប្រាំង​មួយ ។ ដំណាំ​ស្រូវ​ដែល​ដាំ​នៅ​ក្នុង​លក្ខខណ្ឌ​នេះ គឺជា​ដំណាំ​ស្រូវ​ដើម​រដូវ ។ បន្ទាប់​ពី​ការ​ច្រូតកាត់​បាន​កន្លះ​ខែ​មក​ទើប​ចាប់ផ្តើម​ស្ទូងស្រូវ​ វស្សា ។​

៦.៤. ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ស្រូវ​ឡើង​ទឹក

៦.៤.១. បរិស្ថាន​ដាំដុះ

នា​ទសវត្សរ៍​ទី​៦០ ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ​ឡើង​ទឹក​មាន​ប្រមាណ ៤​សែន​ហិកតា ស្មើ​នឹង ១៦ ភាគរយ នៃ​ផ្ទៃដី​ដាំដុះ​ដំណាំ​ស្រូវ​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​ផ្ទៃដី​ដាំដុះ​ស្រូវ​ឡើង​ទឹក​មាន ១.៥ ភាគរយ​ប៉ុណ្ណោះ (ក្រសួងកសិកម្ម ២០០៥) ។ ការ​ថយ​ចុះ​ផ្ទៃ​ដី​ទាំងនោះ គឺ​ដោយសារ​ដំណាំ​ស្រូវ​ឡើង​ទឹក គឺជា​ដំណាំ​យថាផល​មាន​ន័យ​ថា​ដាំដុះ​ដោយ​ពឹងផ្អែក​លើ​កត្តា​ធម្មជាតិ​ ទាំងស្រុង បើសិនជា​កត្តា​ធម្មជាតិ​មិន​អំណោយ​ទេ​នោះ​ផលដំណាំ​នឹង​ខូចខាត​ទាំងស្រុង ។ ម្យ៉ាងវិញទៀត ដោយសារ​តែ​កត្តា​ធម្មជាតិ​មាន​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បាន​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​បាន​ផ្លាស់​ប្តូរ​ពី​ដំណាំ​ស្រូវ​ឡើង​ទឹក មក​ជា​ដំណាំ​ស្រូវ​រដូវប្រាំង ឬ​ក៏​ជា​ដំណាំ​ស្រូវប្រដេញទឹក​វិញ ។ តំបន់​ដាំដុះ​ដំណាំ​ស្រូវ​ឡើង​ទឹក​ទាំងនេះ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​ដែល​ស្ថិត​នៅ​ជាប់​បឹង​ទន្លេសាប​ ទន្លេបាសាក់ និង​ទន្លេមេគង្គ ។ ក្នុង​ឆ្នាំ​២០០៤-២០០៥ តំបន់​ស្រូវ​ឡើង​ទឹក គឺ​មាន​ច្រើន​ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ធំ (២២.១៦៧ ហ.ត) ខេត្តបន្ទាយមានជ័យ (២៤.៤៤២ ហ.ត) ខេត្តបាត់ដំបង (១៤.៦៥៩ ហ.ត) ខេត្តពោធិ៍សាត់ (១១.៨៦៥ ហ.ត) ខេត្តសៀមរាប តាកែវ កណ្តាល និង​កំពង់ឆ្នាំង គឺ​មាន​ផ្ទៃដី​ដាំដុះ​ស្រូវ​ឡើង​ទឹក​ប្រហាក់​ប្រហែល​គ្នា​ចាប់ពី ១០០០-៨០០០​ហិកតា ក្នុង​ខេត្ត​នីមួយៗ ។ ដោយឡែក​ខេត្ត ស្វាយរៀង ព្រៃវែង កំពត កំពង់ចាម ភ្នំពេញ និង​ស្ទឹង​ត្រែង មាន​ផ្ទៃដី​ដាំដុះ​ស្រូវ​ឡើង​ទឹក​តិច​ជាង ១០០០​ហិកតា ។ ស្រូវ​ឡើង​ទឹក​ទាំងនោះ​ត្រូវ​បាន​គេ​ដាំដុះ​នៅ​តំបន់​ស្រែ​ទំនាប ដែល​មាន​ជម្រៅ​ទឹក​ចាប់ពី ៥០ ស.ម ឬ​លើស​ពី​នេះ ហើយ​នៅ​កន្លែង​ខ្លះ​ទៀត​ជម្រៅ​ទឹក​អាច​មាន​រហូត​ដល់​ទៅ ៤ ម៉ែត្រ ។ ជម្រៅ​ទឹក​ដែល​មាន​នៅ​ក្នុង​ស្រែ​ទាំងនេះ​គឺ​ទទួល​បាន​មក​ពី​ការ​ជន់​ឡើង​ពី ​បឹង​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ នៅ​រដូវភ្លៀង​ធ្លាក់ ។

៦.៤.២. វិធីសាស្ត្រ​ដាំដុះ

៦.៤.២.១. ការ​រៀបចំ​ដី និង​ពេលវេលា​ដាំដុះ
ការ​អនុវត្ត​លើ​ដំណាំ​ស្រូវ​ឡើង​ទឹក គឺ​មាន​លក្ខណៈ​សាមញ្ញ ហើយ​ប្រើប្រាស់​អស់​ទុន​តិច​បំផុត បើ​ធៀប​ទៅ​នឹង​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវ​ដទៃ​ផ្សេង​ទៀត ។
ក. ការ​រៀបចំ​ដី​តាម​របៀប​កសិករ
ជា​ទូទៅ កសិករ​តែង​ចាប់ផ្តើម​ដុត​ចំបើង និង​គល់​ជញ្ជ្រាំង​ដែល​មាន​សេសសល់​នៅ​ក្នុង​ស្រែ បន្ទាប់​ពី​លែង​សត្វពាហនៈ​ឲ្យ​ចូល​ស៊ី​រួច​មក ហើយ​ការ​ដុត​នេះ​ច្រើន​ធ្វើ​ឡើង​នៅ​រវាង​ខែកុម្ភៈ និង​ដើម​ខែមេសា ។ ចំពោះ​ការ​រៀបចំ​ដី គឺ​គេ​ចាប់ផ្តើម​ភ្ជួរ​រាស់​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ដំបូង ហើយ​ការ​ភ្ជួរ​រាស់​គេ​ធ្វើ​ឡើង​មួយ​ដង ឬ​ពីរ​ដង បន្ទាប់​មក​គេ​ចាប់ផ្តើម​ព្រោះ​គ្រាប់ពូជ​ស្ងួត ។ សម្រាប់​ខេត្ត​ដែល​ស្ថិត​នៅ​ប៉ែក​ខាងត្បូង​រួម​មាន ខេត្តតាកែវ ព្រៃវែង និង​ខេត្តកណ្តាល ពេលវេលា​ដាំដុះ​គឺ​ចាប់ផ្តើម​នៅ​ចុង​ខែមេសា រហូត​ដល់​ខែឧសភា ឯ​ខេត្ត​ដែល​ស្ថិត​នៅ​ប៉ែក​ពាយ័ព្យ ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ខេត្តសៀមរាប គឺ​ចាប់ផ្តើម​ពី​ដើម​ខែ​ឧសភា រហូត​ដល់​ពាក់កណ្តាល​ខែមិថុនា ។
ខ. ការ​រៀបចំ​ដី​តាម​បែប​លក្ខណៈ​បច្ចេកទេស
ការ​រៀបចំ​ស្រែ​គឺ​ត្រូវ​រៀបចំ​ឲ្យ​បាន​ស្មើ​ល្អ ដោយ​ធ្វើការ​ភ្ជួរ និង​រាស់ស្រែ ២ ឬ​៣​ដង ដើម្បី​សម្រួល​ដល់​ការ​ដុះ​លូតលាស់​របស់​រុក្ខជាតិ​ចង្រៃ និង​កម្ចាត់​វា ។ ការ​ភ្ជួរ​គឺ​យើង​ត្រូវ​ភ្ជួរ​វា​នៅ​ជម្រៅ​ពី ២០ ទៅ ២៥ ស.ម រួច​រាស់​វាយ​បំបែក​ដី​ឲ្យ​បាន​ម៉ត់​ល្អ បន្ទាប់​មក​យើង​ហាល​ដី​រយៈពេល​ពី ៧ ទៅ ១០​ថ្ងៃ ដើម្បី​ទុក​ឲ្យ​ស្មៅ និង​គ្រាប់ពូជ​ផ្សេងៗ​ទៀត​ដុះ រួច​ធ្វើការ​ភ្ជួរ​រាស់​ដី​ម្តងទៀត និង​ពង្រាបដី​ឲ្យ​ស្មើ​ល្អ និង​មាន​លក្ខណៈ​ឯកសណ្ឋាន ។ ចំពោះ​ការ​ដាំដុះ​ទាន់​ពេលវេលា គឺជា​បំណងប្រាថ្នា​សម្រាប់​ដំណាំ ដែល​លូតលាស់​ល្មម ទាន់​ពេល​ដែល​ទឹកជំនន់​មក​ដល់ ព្រោះ​ដើម​សំណាប​ដែល​ចាស់ គឺ​វា​មាន​ការ​លូតលាស់​ល្អ និង​ធន់​ទ្រាន់​ទៅ​នឹង​ទឹកជំនន់ ជាង​ដើម​ស្រូវ​ដែល​ទើប​នឹង​ដាំ ។ ទឹកជំនន់​បាន​ចាប់​ផ្តើម​ឡើង នៅ​ពេល​ដែល​ស្រូវ​មាន​ការ​អភិវឌ្ឍ​ពេញលេញ យ៉ាង​ហោច​ណាស់​ក៏​មាន​អាយុ​ពី ៤-៦ អាទិត្យ​ដែរ ដើម្បី​មាន​លទ្ធភាព​ពន្លូត​ដើម​ល្អ​ប្រសើរ (Catling 1992) ។
៦.៤.២.២. ការ​ពង្រោះ​គ្រាប់ពូជ
ការ​ពង្រោះ​គ្រាប់​ពូជស្រូវ​ឡើង​ទឹក ជា​ទូទៅ​នៅ​តំបន់​ដែល​មាន​ដី​ជម្រាល​ទាប​ជាងគេ គឺ​គេ​ធ្វើការ​ពង្រោះ​មុន ព្រោះ​កន្លែង​ដែល​ដី​ជម្រាល​ទាប​នោះ ទឹក​វា​ចាប់ផ្តើម​លិច​មុន ហើយ​ការ​ប្រើប្រាស់​គ្រាប់ពូជ​ជា​មធ្យម គឺ​គេ​ប្រើ​អស់ពី ១២០-២០០​គីឡូក្រាម ប៉ុន្តែ​អាច​តិច​ជាង ឬ​ច្រើន​ជាង​នេះ​អាស្រ័យ​ទៅ​តាម​តំបន់​នីមួយៗ និង​លក្ខខណ្ឌ​ស្រែ​ដែល​ការ​ពង្រោះ​គ្រាប់​បាន​ត្រូវ​អនុវត្ត ។ នៅ​តំបន់​ខ្លះ​គេ​កប់​គ្រាប់ពូជ​ទៅ​ក្នុង​ដី តាម​រយៈ​ការ​ភ្ជួរ​ឬ​រាស់​លុប ។ ការ​ភ្ជួរ​ឬ​រាស់​លុប​នេះ គឺ​បាន​ធ្វើ​ឲ្យ​ប្រសើរ​នូវ​រចនាសម្ព័ន្ធ​របស់​ដី និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ឫស​នៃ​ស្រូវ​មាន​ការ​ដុះ​លូតលាស់​បាន​ល្អ ។ មធ្យោបាយ​នេះ យើង​ក៏​អាច​ការពារ​គ្រាប់ពូជ​បាន​ពី​ការ​បំផ្លាញ​ពី​ពពួក​សត្វ​ចង្រៃ ដូចជា ចាប និង​សត្វ​កណ្តុរ​ជាដើម ៘ គ្រាប់ពូជ​ចាប់ផ្តើម​ដុះ​លូតលាស់​ល្អ​ក្នុង​រយៈពេល ២-៣​ថ្ងៃ បន្ទាប់​ពី​ព្រោះ ឬ​ក៏​អាច​ពន្យា​ពេល​រហូត​ទៅ​ដល់ ១​សប្ដាហ៍ អាស្រ័យ​ទៅ​នឹង​ទឹកភ្លៀង ។​
៦.៤.២.៣. ការ​ប្រមូលផល
ចំពោះ​ខេត្ត​នៅ​ភាគ​ខាងត្បូង​ប្រទេស ការ​ប្រមូលផល​ចាប់ផ្តើម​នៅ​ចុង​ខែ​ធ្នូ រហូត​ដល់​ចុង​ខែ​កុម្ភៈ ។ ដោយឡែក ចំពោះ​ខេត្ត​ដែល​នៅ​ភាគ​ខាងជើង ការ​ប្រមូលផល​ចាប់ផ្តើម​ចាប់ពី​ចុង​ខែមករា រហូត​ដល់​ដើម​ខែ​មីនា ហើយ​ស្រូវ​ដែល​ស្ថិត​នៅ​ក្នុង​កន្លែង​ដែល​មាន​ដី​ខ្ពស់​ជាង​គេ ត្រូវ​បាន​គេ​ប្រមូលផល​មុន​គេ ។ ការ​ប្រមូលផល​មាន​ភាព​ងាយស្រួល​នៅ​ពេល​ដែល​ទឹក​ស្រក​ចុះ​ទាំង​អស់ពី​ស្រែ ។ ការ​ទុំ​របស់​គ្រាប់​ជា​ញឹកញាប់​តែងតែ​កើតឡើង​ក្នុង​ពេល​ដំណាលគ្នា​ជាមួយនឹង ​ដំណើរ​ស្រក​របស់​ទឹក ហើយ​ជា​ទូទៅ ស្រូវ​ត្រូវ​បាន​គេ​ប្រមូលផល​ក្នុង​ស្ថានភាព​ស្រែ​ស្ងួត ។ ភាពរាំងស្ងួត​បន្ទាប់​ពី​ការ​ស្រក​ចុះ​របស់​ទឹក អាច​កើត​ឡើងជា​បន្តបន្ទាប់​ក្នុង​តំបន់​ស្រែ​ដែល​លិច​ទឹក​ជ្រៅៗ ។ ពូជ​ដែល​ដាំដុះ​នៅ​តាម​តំបន់​ខ្ពស់ ការ​ទុំ​របស់​វា​មាន​លក្ខណៈ​លឿន​ជាង​ការ​ដាំដុះ​នៅ​តាម​តំបន់​ទំនាប ។
៦.៤.២.៤. ការ​ប្រតិបត្តិ​ក្រោយ​ពេល​ប្រមូលផល
ការ​ប្រតិបត្តិ​ការងារ​ក្រោយ​ពេល​ប្រមូលផល គឺ​មាន​សារសំខាន់​ណាស់​ទៅ​លើ​គុណភាព​គ្រាប់ ។ បន្ទាប់​ពី​ការ​ប្រមូលផល​រួច ធ្វើការ​បោក​បែន​នឹង​ហាល​សម្ងួត​គ្រាប់​ឲ្យ​បាន​ស្ងួត​ល្អ ដោយ​រក្សា​សំណើម​គ្រាប់​ពី ១២ ទៅ ១៤ ភាគរយ រួច​រោយ​សម្អាត​គ្រាប់​ឲ្យ​បាន​ស្អាត​ល្អ ហើយ​ច្រក​ទុក​ក្នុង​បាវ រួច​ទុកដាក់​ក្នុង​ឃ្លាំង ដោយ​រៀប​ដាក់​លើ​កំណល់​ឲ្យ​បាន​ត្រឹម​ត្រូវ ជៀសវាង​ទុក​ផ្ទាល់​នឹង​ឥដ្ឋ ដែល​បណ្តាល​ឲ្យ​សត្វល្អិត​ងាយ​បំផ្លាញ និង​ធ្វើ​ឲ្យ​ងាយ​ជក់​ឡើង​នៃ​សំណើម ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ឆាប់​ពុក​គ្រាប់ និង​ធ្វើ​ឲ្យ​គ្រាប់ស្រូវ​ឆាប់​ថយ​ចុះ​នូវ​គុណភាព ។​

៦.៤.៣. កត្តា​រាំងស្ទះ

៦.៤.៣.១. កម្រិត​ទឹក​ឡើង​លឿន​ពេក
ការ​កើន​ឡើងជា​បន្តបន្ទាប់​របស់​ទឹក បាន​ធានា​ដល់​ការ​រស់រាន​មាន​ជីវិត​របស់​ពូជ​ដំណាំ​ជា​ច្រើន ដែល​មាន​លទ្ធភាព​នៃ​ការ​ពន្លូត​ដើម ។ ប្រសិនបើ​កម្រិត​ទឹក​កើនឡើង​យ៉ាង​លឿន ហើយ​នៅ​តែ​បន្ត​រហូត​នោះ​ អាច​ធ្វើ​ឲ្យ​លិចលង់​ដល់​ដំណាំ ទោះបីជា​ពូជ​នោះ​មាន​លទ្ធភាព​ពន្លូត​ដើម​ល្អ​យ៉ាង​ណា​ក៏​ដោយ ។ ហើយ​ការ​លិច​ទឹក​នេះ បាន​ធ្វើ​ឲ្យ​មាន​ភាព​រំខាន​ដល់​ការ​លូតលាស់​របស់​ដំណាំ​ស្រូវ និង​ធ្វើ​ឲ្យ​ភាពរឹងមាំ​របស់​ដំណាំ កាន់តែ​ចុះ​ខ្សោយ​បន្តិច​ម្តងៗ​ក្នុង​ដំណាក់កាល​លូតលាស់ និង​កាត់​បន្ថយ​ការ​បែក​គុម្ព ហើយ​ពន្យា​ពេល​ការ​ផុស​ចេញពី​ទឹក​របស់​កួរ នៅ​ក្នុង​ដំណាក់កាល​កំណរ​កំណើត​កួរ រហូត​ដល់​ដំណាក់កាល​ចេញ​កួរ ។ ដោយហេតុ​នេះ​ហើយ ទើប​វា​បណ្តាល​ឲ្យ​កើត​មាននូវ​និប្ផលភាព (អារ) នៃ​កន្សោម​ផ្កា (Vergara, 1985) ។ ការ​លិច​ទឹក​ក្នុង​ដំណាក់កាល​ចេញ​ផ្កា អាច​នឹង​ធ្វើ​ឲ្យ​ស្រូវ​ខូចខាត និង​មាន​ផល​ប៉ះពាល់​ទាំងស្រុង​ទៅ​លើ​ទិន្នផល​គ្រាប់ ជា​ពិសេស​បើ​ការ​លិច​នេះ​មាន​រយៈកាល​ចាប់ពី ៣​អាទិត្យ​ឡើង​ទៅ (Catling, 1992) ។
៦.៤.៣.២. ការ​ស្រក​ចុះ​របស់​ទឹក
ការ​ស្រក​ចុះ​របស់​ទឹក ជា​ទូទៅ​មាន​ល្បឿន​លឿន ប៉ុន្តែ​ពុំ​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ដល់​ដំណាំ​ស្រូវ​ទេ ។ ជា​ញឹកញយ​ការ​ស្រក​ទឹក គឺ​កើតឡើង​នៅ​ពេល​ដំណាលគ្នា ជាមួយនឹង​ការ​ទុំ​របស់​ដំណាំ​ស្រូវ ។ ការ​ស្រក​ចុះ​របស់​ទឹក​នៅ​ពេល​ដំណាលគ្នា​ជាមួយនឹង​ពេល​ស្រូវ​ទុំ​នេះ​ហើយ គឺ​យើង​ពិនិត្យ​ឃើញ​ថា វា​ផ្តល់​ភាព​ងាយស្រួល​ដល់​ពេល​យើង​ប្រមូលផល ប៉ុន្តែ​វា​ក៏​បាន​បង្ក​ផលវិបាក​ផង​ដែរ ទៅ​លើ​ការ​ថយ​ចុះ​នៃ​គុណភាព​គ្រាប់ស្រូវ ដោយសារ​ការ​ស្រក​ចុះ​របស់​ទឹក​បាន​ធ្វើ​ឲ្យ​ដើម​ស្រូវ​ដួល​ទៅ​នឹង​ភក់ ដែល​ធ្វើ​ឲ្យ​គ្រាប់ស្រូវ​មួយ​ចំនួន បាន​ប្រឡាក់​លាយឡំ​ជាមួយ​ភក់​ ហើយ​គ្រាប់​ខ្លះ​មាន​ដំណេក​ខ្លី អាច​ងាយ​ដុះ​ពន្លក​ឡើង​វិញ ។
៦.៤.៣.៣. កត្តា​សត្វល្អិត និង​កត្តាចង្រៃ​ផ្សេងៗ
នៅ​ក្នុង​វដ្ត​ជីវិត​របស់​ដំណាំ​ស្រូវ​ឡើង​ទឹក ការ​បំផ្លាញ​ធំ​ជាងគេ​គឺ​បណ្តាល​មក​ពី​សត្វ​បក្សី​ឈ្មោះ​ខ្លុំ ដែល​អាច​ធ្វើ​ឲ្យ​ទិន្នផល​មាន​ការ​ថយ​ចុះ ដោយ​សត្វ​នេះ​ដើរ​ទន្ទ្រាំ​ទៅ​លើ​ដំណាំ​ស្រូវ ហើយ​កាត់​ដើម​ស្រូវ​ដើម្បី​ធ្វើ​សម្បុក​ថែម​ទៀត​ផង ។ ផ្ទុយ​ទៅ​វិញ​បញ្ហា​ស្មៅ សត្វ​ល្អិត​ចង្រៃ និង​ជំងឺ មិនមែន​ជា​កត្តា​ព្រួយបារម្ភ​ដ៏​សំខាន់​នោះ​ទេ នៅ​ក្នុង​ប្រព័ន្ធ​បរិស្ថាន​ដំណាំ​ស្រូវ​ឡើង​ទឹក ទោះបីជា​ពូជស្រូវ​ខ្លះ​មាន​ការ​លូតលាស់​រយៈពេល​វែង​ក៏​ដោយ ។ នៅ​ក្នុង​អំឡុង​មុន​ពេល​ទឹកជំនន់​ចូល សំណើម​ដីស្រែ​មាន​ទាប ហើយ​ដង់ស៊ីតេ​ដំណាំ​ស្រូវ​ក៏​ទាប​ដែរ ដូច្នេះ​លក្ខណៈ​ទាំង​អស់​នេះ​មិន​បាន​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ការ​កកើត​ឡើង​នូវ​ពពួកសត្វ​ល្អិត​ចង្រៃ​នោះ​ទេ ហើយ​ចំពោះ​ស្មៅចង្រៃ​វិញ​ យើង​អាច​ធ្វើការ​សម្អាត​បាន​គឺ​នៅ​មុន​ពេល​ទឹកជំនន់​មក​ដល់ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ទឹកជំនន់​បាន​មក​ដល់​នោះ ក៏​វា​មិន​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សត្វល្អិត​ចង្រៃ​ភាគច្រើន​នោះ​ដែរ (Catling, 1992) ។ ប៉ុន្តែ​ដោយឡែក សត្វ​កណ្តុរ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ការ​បាត់បង់​នូវ​ទិន្នផល​បន្ថែម​ទៀត ជា​ពិសេស​នៅ​ក្នុង​អំឡុង​ពេល​ដែល​មាន​ទឹកជំនន់ រួម​ទាំង​មាន​ការ​ចាប់​សត្វ​ពស់ និង​ទាំង​ការ​លិច​ទឹក​នៃ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​របស់​សត្វ​កណ្តុរ​ផង (Seng et al.,1988) ។
៦.៤.៣.៤. ការ​ទុកដាក់​ក្រោយ​ពេល​ប្រមូលផល
បញ្ហា​មួយ​ដ៏​ធំ​ទៀត​នោះ គឺ​បញ្ហា​ទុកដាក់​ក្រោយ​ពេល​ប្រមូលផល ។ យើង​ដឹង​ហើយ​ថា​ការ​ទុកដាក់​ក្រោយ​ពេល​ប្រមូល គឺ​មាន​សារសំខាន់​ណាស់ បើ​យើង​រៀបចំ​ទុកដាក់​ដោយ​មិន​បាន​ប្រើ​កំណល់​ត្រឹមត្រូវ​ទេ វា​អាច​ធ្វើ​ឲ្យ​គ្រាប់ស្រូវ​ឆាប់​ខូច ដោយសារ​ការ​ជប់​នូវ​សំណើម​ឡើង ។ លើស​ពី​នេះ​ទៅ​ទៀត វា​ធ្វើ​ឲ្យ​ងាយ​រង​នូវ​ការ​បំផ្លាញ​របស់​សត្វល្អិត​ទៀត​ផង ។

៦.៤.៤. ការ​ជ្រើសរើស​ពូជ

ការ​ជ្រើសរើស​ពូជស្រូវ គឺ​មាន​លក្ខណៈ​សំខាន់​ណាស់ សម្រាប់​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើង​ទឹក ។ កាលពីមុន​សម័យ​សង្គ្រាម យើង​មាន​ពូជ​ស្រូវ​ឡើង​ទឹក​ល្អៗ​ជា​ច្រើន ដូចជា ពូជស្រូវ​បី​ថ្នោល ពូជស្រូវ​កន្លងភ្នំ ពូជស្រូវ​នាងក្រញ៉ុល ៘ ពូជស្រូវ​ទាំងនេះ គឺជា​ពូជស្រូវ​ធ្ងន់ ហើយ​វេទរស​ទៅ​នឹង​រយៈ​ពន្លឺ (ពូជស្រូវ​ប្រកាន់​រដូវ) ។ ចាប់តាំងពី​សម័យ​សង្គ្រាម​មក ពូជស្រូវ​ទាំងនេះ មាន​ពូជ​ខ្លះ​ក៏​បាត់បង់​ទាំងស្រុង ហើយ​ពូជ​ខ្លះ​ទៀត ក៏​ស្ទើ​តែ​នឹង​បាត់បង់​ផង​ដែរ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ពូជស្រូវ​ដែល​នៅ​សល់​ក៏​វា​ពុំ​មាន​ភាព​សុទ្ធ​ល្អ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ទទួល​បាន​នូវ​ទិន្នផល​ទាប ។ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​១៩៨៩ រហូត​មក​ដល់​បច្ចុប្បន្ន វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ជា​ពិសេស​កម្មវិធី​រុក្ខ​ជម្រើសវិទ្យា​បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ទៅ​ លើ​ដំណាំ​ស្រូវ ហើយ​ក៏​បាន​រំដោះ​ពូជស្រូវ​បាន​ចំនួន ៣៧​ពូជ ដោយ​គណៈកម្មាធិការ​ជាតិ​អនុសាសន៍​ពូជ​ដំណាំ ។ ក្នុង​ចំណោម​ពូជស្រូវ​ទាំង ៣៧​ពូជ ក្នុង​នោះ​រួម​មាន​ពូជ​ស្រូវ​ឡើង​ទឹក​ប្រកាន់​រដូវ​ចំនួន ៣​ពូជ គឺ​ពូជស្រូវ ដូន ទេវតា និង​ខាវតាពេជ្រ (Men Sarom et al.,2001b) (តារាង​ ៦.២) ដែល​សម​ស្រប​ទៅ​បរិស្ថាន​ដាំដុះ​តំបន់​នោះ ហើយ​ប្រើប្រាស់​គ្រាប់ពូជ​អស់​តិច គឺ​ពី ៦០ ទៅ ៨០ គ.ក ក្នុង ១​ហិកតា ហើយ​ទទួល​បាន​ទិន្នផល​ខ្ពស់​ទៀត​ផង ។

៦.៥. ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ស្រូវចម្ការ

៦.៥.១. បរិស្ថាន​ដាំដុះ

ស្រូវចម្ការ គឺជា​ប្រភេទ​ស្រូវ​ដែល​ជា​ទូទៅ​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ស្រែ​ដែល​គ្មាន​ភ្លឺ តាម​ទី​ជម្រាល ទីទួល​នៅ​លើ​ដី​កោះ និង​តាម​ដីចម្ការ​មួយ​ចំនួន ហើយ​ពឹងផ្អែក​ទាំងស្រុង​ទៅ​នឹង​របប​ទឹកភ្លៀង​នៅ​ក្នុង​តំបន់ ។ តំបន់​ដាំ​ស្រូវចម្ការ​ខ្លះ​ទៀត ត្រូវ​បាន​គេ​ដាំ​នៅ​ក្នុង​ព្រៃ តាម​ចង្កេះភ្នំ ដោយ​ធ្វើការ​កាប់​ឆ្ការព្រៃ និង​ដុត​សម្អាត​ចោល ទើប​ធ្វើការ​បុក​ដាំ​ស្រូវ​ជា​ក្រោយ ។ បន្ទាប់​ពី​ដាំ​ស្រូវ​បាន​រយៈពេល​ពីរ ទៅ​ប្រាំ​ឆ្នាំ ដី​ខ្សោះ​ជីជាតិ ទើប​គេ​ធ្វើការ​ផ្លាស់​ប្តូរ​ទៅ​ដាំ​នៅ​កន្លែង​ផ្សេង​ទៀត ។ ក្រោយ​ពេល​ទុក​ដី​ចោល ជា​ច្រើន​ឆ្នាំ​ទើប​វិល​មក​ធ្វើ​នៅ​លើ​កន្លែង​ចាស់​វិញ ការ​ដាំ​ស្រូវចម្ការ​តាម​របៀប​នេះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា កសិកម្ម​ពនេចរ (Shifting Cultivation) ។ អ្នក​អនុវត្តន៍​កសិកម្ម​ពនេចរ​ភាគច្រើន​ជា​ជនជាតិ​ភាគតិច ។ នៅ​ក្នុង​ខេត្ត​រតនគីរី ក្រុម​ជនជាតិភាគតិច​ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ធ្វើ​កសិកម្ម​ ពនេចរ​នេះ មាន​ដូចជា ព្នង ក្រាវិត ក្រៀង ព្រៅ ទុំពុន ឡាវ ស្គួយ ស្ទៀងង និង​ពួក​រូត ។ នៅ​ក្នុង​ខេត្តក្រចេះ ទាំង​ក្រុម​ជនជាតិ​ភាគតិច​ដូចជា ព្នង សំរែ កួយ និង​ស្ទៀង និង​ជនជាតិ​ខ្មែរ​ជា​ច្រើន​បាន​ធ្វើការ​ដាំដុះ​ស្រូវចម្ការ​នេះ​ផង​ដែរ ។ នៅ​ក្នុង​ខេត្តសៀមរាប និង​ក្រុងព្រះសីហនុ អ្នក​ដែល​ធ្វើ​កសិកម្ម​ពនេចរ គឺជា​ជនជាតិ​ខ្មែរ ។ ក្រុម​ជនជាតិ​ភាគតិច​នៅ​តាម​តំបន់​ខ្ពស់ៗ គឺ​មាន​ការ​ប្តូរផ្តាច់​យ៉ាង​មុតមាំ​ទៅ​លើ​ជំនឿ​របស់​ពួក​គេ ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​កសិកម្ម​ពនេចរ​នេះ (Javier, 1997) ។ ក្រៅពី​នេះ​ទៀត​បរិស្ថាន​ដាំដុះ​ស្រូវចម្ការ គេ​ប្រទះ​ឃើញ​ជា​ច្រើន​ទៀត នៅ​តាម​តំបន់​ភ្នំ ប្រភេទ​ស្រូវចម្ការ ដែល​ដាំ​នៅ​តាម​តំបន់​ភ្នំ​ត្រូវ​បាន​គេ​ស្គាល់ និង​ហៅ​ថា​ស្រូវ​ភ្នំ បរិស្ថាន​ដាំដុះ​ស្រូវចម្ការ​មាន​ទំហំ​តូច បើ​ប្រៀបធៀប​ទៅ​នឹង​ទំហំ​ដីស្រែ​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នា​ឆ្នាំ​២០០៥ ផ្ទៃដី​ដាំដុះ​ស្រូវចម្ការ​មាន ២ ភាគរយ នៃ​ផ្ទៃដី​សរុប ២,៤៤ លាន​ហិកតា (សូម​មើល​តារាង ៦.១) ខេត្ត​ដែល​ដាំដុះ​ច្រើន​ជាងគេ​គឺ​មាន​ខេត្ត​រតនគិរី កំពង់ចាម និង​ខេត្តសៀមរាប ។ ទន្ទឹម​នឹង​នេះ​ស្រូវចម្ការ​ក៏​មាន​ដាំដុះ​នៅ​ក្នុង​ខេត្ត​ដទៃ​ទៀត​ដែរ ដូចជា​ខេត្ត​មណ្ឌលគិរី កំពង់ធំ កោះកុង ព្រះវិហារ ស្ទឹងត្រែង កណ្តាល និង​ខេត្តកំពត ។ ខេត្ត​រតនគីរី​ និង​ខេត្ត​មណ្ឌលគិរី មាន​ប្រព័ន្ធ​បរិស្ថាន​ល្អ​ជាងគេ​ចំពោះ​ដំណាំ​ស្រូវចម្ការ ។ កាលពីមុន​តំបន់​ដាំដុះ ស្រូវចម្ការ​នៅ​ក្នុង​ខេត្ត​ទាំង​ពីរ​នេះ មាន​ចំនួន​ច្រើន​ជាង​ពីរ​ដង ធៀប​ទៅ​នឹង​តំបន់​ដាំដុះ​ស្រូវ​ចម្ការ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ។ កសិករ​ម្នាក់ៗ​អាច​មាន​ដី​ធ្វើស្រែ​ចម្ការ​ចាប់ពី ១-២ កន្លែង ហើយ​ទំហំ​របស់​ស្រែ​នីមួយៗ​មាន​ចាប់ពី ០,១-៣ ហិកតា​ដែល​អាច​មាន​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ពី ១-១០ គ.ម ពី​ផ្ទះ​របស់​ពួក​គេ ។ ស្រែ​ស្រូវចម្ការ ជា​ទូទៅ​ស្ថិត​នៅ​ឆ្ងាយ​ជាង​ស្រែ​ដទៃ​ទៀត ជា​ទូទៅ​មាន​ចម្ងាយ​យ៉ាង​ហោច​ណាស់​ក៏ ១ គ.ម ដែរ ។ ស្រែ​ចម្ការ កម្រ​នឹង​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ស្រែ​តំបន់​ទំនាប​ណាស់ ។ ប្រព័ន្ធ​បរិស្ថាន​ដំណាំ​ស្រូវចម្ការ គឺ​មាន​ភាព​ខុស​គ្នាៗ ថ្វី​ត្បិត​តែ​តំបន់​ដាំដុះ​នោះ​មាន​ទំហំ​តូចៗ​យ៉ាងណា​ក៏​ដោយ ។ ភាព​ខុស​គ្នា​ទាំងនេះ គឺ​បណ្តាល​មក​ពី​លក្ខខណ្ឌ​ដាំដុះ​នៅ​ក្នុង​បរិស្ថាន​ផ្សេងៗ​គ្នា ។ ភាព​ខុសៗ​គ្នា​នៃ​កត្តាបរិស្ថាន គឺ​បណ្តាល​មក​ពី​ការ​ប្រែប្រួល​កម្ពស់​ទឹកភ្លៀង សំណើម​បរិយាកាស រយៈ​ពន្លឺ​សីតុណ្ហភាព និង​ប្រភេទ​ដី ។ ភាព​ខុស​គ្នា​នៃ​កត្តាបរិស្ថាន​ទាំងនេះ បណ្តាល​មក​ពី​បរិស្ថាន​ស្ថិត​នៅ​រយៈកម្ពស់ ផ្សេងៗ​ពី​គ្នា​ពី ២០០​ម – ១០០០​ម ធៀប​នឹង​កម្ពស់​ទឹកសមុទ្រ (Sea level) ។
បរិស្ថាន​តាម​តំបន់​មាន​រយៈកម្ពស់​ខ្ពស់​ធៀប​នឹង​កម្ពស់​ទឹកសមុទ្រ ជាទី​កន្លែង​ដែល​មាន​សីតុណ្ហភាព​ប្រចាំ​ថ្ងៃ​ទាប ។ បរិស្ថាន​នៅ​តាម​តំបន់​ខ្លះ មាន​លក្ខណៈ​អំណោយផល​ខ្លាំង​ដល់​ការ​ដាំដុះ​ស្រូវចម្ការ ដោយសារ​តំបន់​នោះ​មាន​របប​ទឹកភ្លៀង​គ្រប់គ្រាន់ ហើយ​តំបន់​ខ្លះ​ទៀត​ដែល​ជួប​ប្រទះ​នឹង​ភាពរាំងស្ងួត គឺ​ត្រូវការ​ជា​ចាំបាច់​នូវ​ពូជស្រូវ​ដែល​មាន​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ ភាពរាំងស្ងួត ឬ​ពូជ​ដែល​ឆាប់​រើប​រស់រាន​ឡើង​វិញ (Drought Recovery) នៅ​ពេល​ដែល​មាន​របប​ទឹក​សម​ស្រប​បន្ទាប់​ពី​ជួប​នឹង​ភាពរាំងស្ងួត មួយ​រយៈ​កន្លង​មក ។

៦.៥.២. វិធីសាស្ត្រ​ដាំដុះ

៦.៥.២.១. ការ​រៀបចំ​ដី
ការ​រៀបចំ​ដី​សម្រាប់​ដាំដុះ​ស្រូវចម្ការ គឺ​អាស្រ័យ​ទៅ​តាម​ទីកន្លែង​ដាំដុះ ។ នៅ​តាម​តំបន់​ដី​ទីទួល ដី​លើ​កោះ ឬ​នៅ​តាម​ដីចម្ការ​ជា​អចិន្ត្រៃយ៍ កសិករ​ធ្វើការ​ភ្ជួរ​រាស់​សម្អាត​ដី​ដូច​គ្នា​នឹង​ការ​រៀបចំ​ដី​ធ្វើស្រែ​នៅ ​តាម​តំបន់​ទំនាប​អាស្រ័យ​ដោយ​របប​ទឹកភ្លៀង​ផង​ដែរ ។ ជា​ទូទៅ គេ​រៀបចំ​ដី​នៅ​ក្នុង​អំឡុង​ខែឧសភា និង​ខែមិថុនា ។ ប៉ុន្តែ​ការ​រៀបចំ​ដី​សម្រាប់​ធ្វើ​កសិកម្ម​ពនេចរ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ ការ​រៀបចំ​ដី​សម្រាប់​ដាំ​ស្រូវចម្ការ​នៅ​តាម​ទីទួល ឬ​នៅ​លើ​កោះ ។ ការ​រៀបចំ​ដី​សម្រាប់​ធ្វើ​កសិកម្ម​ពនេចរ គឺ​ព្រៃ​ឈើ​ត្រូវ​បាន​គេ​កាប់​ចេញ និង​ទុក​ឲ្យ​ស្ងួត​ទើប​ធ្វើការ​ដុត​ចោល​នៅ​ក្នុង​រដូវប្រាំង​គឺ​ចាប់ពី​ ខែកុម្ភៈ រហូត​ដល់​ខែមេសា ដើម្បី​យក​ដី​ដាំ​ស្រូវ​នៅ​ក្នុង​ខែមិថុនា ដោយ​គ្មាន​ការ​ភ្ជួរ​រាស់​បំបែក​ដី​នោះ​ទេ គឺ​គ្រាន់តែ​ប្រើ​ឈើបុក​ទៅ​ក្នុង​ដី​ធ្វើ​ជា​រណ្តៅ​តូចៗ ដើម្បី​ដាំ​ស្រូវ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រៃឈើ​តូច​ធំ​ត្រូវ​បាន​ដុត​សម្អាត​អស់ពី​ផ្ទៃដី​កន្លែង​ដែល​ ត្រូវ​ដាំ ។ ការ​រៀបចំ​ដី​តាម​បែប​នេះ ត្រូវ​បាន​គេ​អនុវត្ត​ជា​ពិសេស​នៅ​តាម​តំបន់​សម្បូរ​ទៅ​ដោយ​កូនភ្នំ និង​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ព្រៃ​គ្រប​បណ្ត​ប់ ។
៦.៥.២.២. បច្ចេកទេស​ដាំដុះ
ការ​ដាំដុះ​ស្រូវចម្ការ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​តាម​តំបន់​នីមួយៗ ។ នៅ​តាម​តំបន់​ខ្លះ​បន្ទាប់​ពី​ការ​ភ្ជួរ​រាស់​ដី​រួច​ហើយ គឺ​គេ​ភ្ជួរ​ដី​ឆូត​ធ្វើ​ជា​ចង្អូរ​ ហើយ​រោយ​គ្រាប់ពូជ​តាម​ចង្អូរ​ដែល​ភ្ជួរ រួច​ហើយ​ប្រើ​ជើង​ឈូស​ដី​លប់​ស្តើងៗ​ពីលើ​គ្រាប់ពូជ វិធីសាស្ត្រ​នេះ​គេ​ច្រើន​ធ្វើ​តែ​នៅ​លើ​ដី តាម​តំបន់​ទីទួល ដី​លើ​កោះ ឬ​តាម​ដីចម្ការ​ជា​អចិន្ត្រៃយ៍ ។ បន្ទាប់​ពី​ស្រូវ​ដុះ​មាន​អាយុ​ប្រហែល ៣០-៤០ ថ្ងៃ គេ​ចាប់ផ្តើម​រាស់​កាត់​ជា​ពំនុះ​ទទឹង​ជួរ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ដង់ស៊ីតេ​ចំនួន​ដើម​ស្រូវ​ក្នុង​ជួរ​នីមួយៗ និង​កាត់​បន្ថយ​ភាព​ស្មោក ។ នៅ​ពេល​ណា​ដែល​ដង់ស៊ីតេ​ដើម ស្រូវ​មាន​ចំនួន​ច្រើន​ពេក​នោះ វា​មានភាព​ស្មោក​ខ្លាំង ហើយ​ស្រូវ​ក៏​មិន​សូវ​បាន​ផល​ដែរ ។
នៅ​តាម​កន្លែង​ខ្លះ​ទៀត​ការ​ដាំ​ស្រូវចម្ការ គឺ​បន្ទាប់​ពី​ធ្វើការ​ភ្ជួរ​រាស់ និង​កៀរ​ដី​បាន​រាប​ស្មើ​ហើយ​នោះ គេ​ធ្វើការ​បុកដី​ដាក់​គ្រាប់ពូជ​ដាំ​ក្នុង​រន្ធ​តែ​ម្តង​ក្នុង​ជម្រៅ ៥-៨ ស.ម និង​មាន​ចន្លោះ​គុម្ព​ចាប់ពី ២០-៤០ ស.ម ។ ចន្លោះ​គុម្ព​គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​ដី ក្នុង​ករណី​ដី​ដែល​ទើបនឹង​រាន​ហើយ​ថ្មីៗ​មាន​ជីជាតិ​ល្អ ចន្លោះ​គុម្ព​ត្រូវ​ដាំ​មាន​ការ​ឃ្លាត​គ្នា​ខ្លាំង ចំណែកឯ​ដី​ចាស់​ពុំ​សូវ​មាន​ជីជាតិ​ចន្លោះ​គុម្ព​ដាំ​ជិតៗ​គ្នា ។ នៅ​លើ​ដី​ថ្មី​ចន្លោះ​គុម្ព គេ​ទុក​ឲ្យ​វា​ទូលាយ​សម្រាប់​ដាំ​ដំណាំ​ចម្រុះ​ផ្សេងៗ​ទៀត​ជាមួយ​ស្រូវ ។​
ចំពោះ​ការ​ដាំដុះ​តាម​បែប​កសិកម្ម​ពនេចរ​វិញ បន្ទាប់​ពី​ព្រៃ​ឈើ​តូច​ធំ ត្រូវ​បាន​ដុត​សម្អាត​អស់​ពីលើ​ផ្ទៃ​ដី​ហើយ​នោះ គឺ​គេ​ចាប់ផ្តើម​ធ្វើការ​បុក​ដាំ​តែ​ម្តង ដោយ​ពុំ​ចាំបាច់​មាន​ការ​ភ្ជួរ​រាស់​កៀរ​ពង្រាបដី​នោះ​ទេ ។ ការ​អនុវត្តន៍​វិធីសាស្ត្រ​នេះ គេ​ច្រើន​តែ​ជួប​ប្រទះ​ឃើញ​នៅ​តាម​តំបន់​ព្រៃ​ភ្នំ តាម​ចង្កេះភ្នំ ឬ​នៅ​តាម​ជើងភ្នំ ដែល​គេ​ច្រើន​ប្រទះ​ឃើញ​នៅ​ខេត្ត​រតនគីរី និង​មណ្ឌលគិរី ជាដើម ។ ការ​ដាំដុះ​ស្រូវចម្ការ​នៅ​ក្នុង​ខេត្តក្រចេះ ជា​ទូទៅ​ត្រូវ​បាន​គេ​ធ្វើការ​ដាំដុះ​ជា​ដំណាំ​ឆ្លាស់ ជាមួយ​ដំណាំ​ប្រចាំឆ្នាំ​ផ្សេងៗ​ទៀត ។ កសិករ​ខ្លះ​បាន​ធ្វើការ​បែងចែក​ដីស្រែ​ចម្ការ​សម្រាប់​ដាំដុះ​ជា​ពីរ​ផ្នែក​ ផ្សេង​គ្នា​ក្នុង​មួយ​ឆ្នាំៗ ។ នៅ​ក្នុង​ឆ្នាំ​ទី​មួយ ក្នុង​ស្រែ​ទី​មួយ គាត់​ដាំ​ស្រូវចម្ការ ហើយ​ស្រែ​ទី​ពីរ គាត់​ដាំ​ដំណាំ​ផ្សេងៗ​ទៀត​ដូចជា សណ្តែកបាយ ពោត ល្ង និង​ប៉េងប៉ោះ ជាដើម ។ នៅ​ឆ្នាំ​បន្ទាប់​ស្រូវចម្ការ គាត់​ផ្លាស់​ទៅ​ដាំ​នៅ​ក្នុង​ស្រែ​ទី​ពីរ​វិញ ហើយ​ដំណាំ​ផ្សេងៗ គាត់​យក​ទៅ​ដាំ​នៅ​ស្រែ​ទី​មួយ​វិញ​ម្តង ហៅ​ថា​ដំណាំ​បង្វិល ។ នៅ​ក្នុង​ខេត្តកំពង់ចាម​តម្រូវការ​ទីផ្សារ​សម្រាប់​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ​ទៀត តាម​តំបន់​ទំនាប​អាស្រ័យ ដោយ​របប​ទឹកភ្លៀង មាន​ដូចជា​ពពួក​ដំណាំ​ដំឡូង ពោត សណ្តែកបាយ សណ្តែកសៀង ល្ង ៘ គេ​ត្រូវ​ធ្វើការ​កំណត់​នូវ​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់​សម្រាប់​តំបន់​ ដាំដុះ​ស្រូវចម្ការ ។ ដូច្នេះ​គេ​តែង​ដាំ​ស្រូវ​នៅ​កន្លែង​ជាក់លាក់​ណាមួយ ជា​រៀង​រាល់​ឆ្នាំ បង្កើត​បានជា​តំបន់​មួយ​សម្រាប់​ដំណាំ​ស្រូវ​ឯកវប្បកម្ម ។​
៦.៥.២.៣. ការ​ថែទាំ
នៅ​ក្នុង​ផលិតកម្ម​ស្រូវចម្ការ បញ្ហា​ស្មៅចង្រៃ​ជា​កត្តា​សំខាន់​មួយ ដែល​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​ដី ដើម្បី​សម្អាត​ស្មៅ​ឲ្យ​បាន​ស្អាត​ល្អ តាម​កនែ្លង​ត្រូវ​ដាំ​ស្រូវចម្ការ ។ ក្នុង​មួយ​ផលិតកម្ម ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​សម្អាត​ស្មៅ​ចង្រៃ​ឲ្យ​បាន​ញឹកញាប់​ចាប់ពី ២-៣ ដង ។ ពូជស្រូវ​ដែល​មាន​អាយុកាល​វែង ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​ស្មៅ​ច្រើន​ដង​ជាង​ពូជស្រូវ ដែល​មាន​អាយុកាល​ខ្លី ។
៦.៥.២.៤. ការ​ដាក់​ជី
ជីជាតិ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ដី មិន​គ្រប់គ្រាន់​សម្រាប់​ការ​ស្រូប​យក​ពី​ដំណាំ​ស្រូវ ដែល​ធ្វើការ​ដាំដុះ​លើ​ដី​ដដែលៗ​ជា​ច្រើន​ឆ្នាំ​នោះ ។ ដូច្នេះ​ដើម្បី​ឲ្យ​ស្រូវ​ដុះ​លូតលាស់​បាន​ល្អ និង​មាន​ទិន្នផល​ខ្ពស់​គួរ តែ​មាន​ការ​ដាក់​ជីសរីរាង្គ​ឬ ជី​លាមក​គោ បន្ថែម​ទៅ​ក្នុង​ដី​នៅ​កម្រិត​ពី ៣-៥ តោន​ក្នុង​ផ្ទៃដី​ហិកតា ។ ក្រៅពី​ជីសរីរាង្គ ជីគីមី​ក៏​មាន​សារប្រយោជន៍​យ៉ាង​សំខាន់​ទៅ​លើ​ការ​ដាំដុះ​ស្រូវចម្ការ ប៉ុន្តែ​ការ​ប្រើប្រាស់​ជីគីមី ត្រូវ​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស ឬ​តាម​ការ​ណែនាំ​ក្នុង​អនុសាសន៍​ការ​ប្រើប្រាស់​ដី​សម្រាប់​ផលិតកម្ម​ស្រូវ​ នៅ​ក្នុង​ប្រទេស​កម្ពុជា (White et al.1997) ។
៦.៥.២.៥. ការ​ប្រមូលផល
ស្រូវចម្ការ ត្រូវ​បាន​គេ​ធ្វើការ​ប្រមូលផល​ចាប់ពី​ខែកញ្ញា រហូត​ដល់​ខែធ្នូ គឺ​អាស្រ័យ​ទៅ​នឹង​អាយុកាល​របស់​ពូជ​នីមួយៗ ព្រោះ​មាន​ពូជ​ស្រូវ​ខ្លះ​មាន​លក្ខណៈ​វេទរស​នឹង​ពន្លឺ និង​ពូជ​ខ្លះ​ទៀត​មាន​លក្ខណៈ​អវេទរស​នឹង​ពន្លឺ ។ ការ​ប្រមូលផល​នេះ គេ​ធ្វើ​ឡើង​ដោយ​កាត់ ឬ​បូត​កួរ​យក​តែ​គ្រាប់ និង​នៅ​តំបន់​ខ្លះ កសិករ​ធ្វើការ​ច្រូតកាត់​ជិត​ដល់​គល់ ចង​ជា​កណ្តាប់​ងាយស្រួល​សម្រាប់​ធ្វើការ​បោក​បែន ។ វិធីសាស្ត្រ​ទី​មួយ គឺ​ប្រមូលផល​បូត​ដោយ​ដៃ​ទៅ​លើ​កួរស្រូវ បន្ទាប់​មក​ដាក់​គ្រាប់​ទៅ​ក្នុង​កន្ត្រក​ដែល​ស្ពាយ​នៅ​ពីក្រោយ​ខ្នង (ពាក្យ​ខ្មែរលើ​ហៅ​ថា​កាផា) ឬ​យួរ​នៅ​ក្នុង​ដៃ​ម្ខាង​របស់​អ្នក​ប្រមូលផល ។ ចំណែក​វិធីសាស្ត្រ​ទី​ពីរ គឺជា​ការ​ច្រូតកាត់​ដើម​ជិត​ដល់​នឹង​ដី ឬ​ផ្នែក​ខាងក្រោម​កួរ​បន្តិច ។ នៅ​ក្នុង​ខេត្ត​រតនគិរី គេ​ប្រមូលផល​ស្រូវចម្ការ​ច្រើន​បូត​កួរស្រូវ​ដោយ​ដៃ ។ ចំណែក​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ការ​ប្រមូលផល​បូត​ដោយ​ដៃ គឺជា​ញឹកញាប់​គេ​ច្រើន​ប្រើ​ចំពោះ​ប្រភេទ​ស្រូវធ្ងន់ ឬ ស្រូវ​វេទរស​នឹង​ពន្លឺ​ខ្លាំង ។ ចំពោះ​ពូជស្រូវ​ស្រាល និង​ពូជ​ដែល​មាន​ភាពស្វិត​ពិបាក​បូត គេ​ប្រមូលផល​ដោយ​កាត់​ក្រោម​កួរ​បន្តិច ដើម្បី​ងាយស្រួល​ចង​ផ្តុំ ប្រមូល​ជញ្ជូន​ទុកដាក់ ។ នៅ​ក្នុង​ខេត្តក្រចេះ ខេត្តសៀមរាប និង​ក្រុងព្រះសីហនុ ការ​ប្រមូលផល​គេ​ធ្វើ​ដោយ​ការ​កាត់​ដើម​ក្រោម​កួរ​បន្តិច ។ ការ​បោក​បែន​កសិករ​ច្រើន​ចូល​ចិត្ត​ប្រើ​ជើង​បែនស្រូវ ជាង​ប្រើ​ដៃ​បោក​ព្រោះ​បន្ទាប់​ពី​ធ្វើការ​កាត់​កួរ​កសិករ គាត់​ចង​ប្រមូលផ្តុំ​គួរ​ស្រូវ​ជា​ដុំៗ វា​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​ការ​បែន​ដោយ​ប្រើ​ជើង ហើយ​មាន​ការ​លំបាក​សម្រាប់​ការ​បោក ព្រោះ​ពុំ​មាន​កន្លែង​សម្រាប់​កាន់​បោក ។​
ចំពោះ​ទិន្នផល​ស្រូវចម្ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​កម្រិត​ទាប​នៅ​ឡើយ ជា​ទូទៅ​កសិករ​ទទួល​បាន​ទិន្នផល​ជា​មធ្យម​ប្រមាណ​ជា ១,២ តោន ក្នុង​មួយ​ហិកតា ។ ចំពោះ​ការ​ដាំដុះ​តាម​បែប​កសិកម្ម​ពនេចរ​វិញ នៅ​តាម​កន្លែង​ខ្លះ ទិន្នផល​អាច​មាន​ពី ១,៦-១,៨ តោន ក្នុង​មួយ​ហិកតា នៅ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌលគិរី ។​

៦.៥.៣. កត្តា​រាំងស្ទះ

មាន​កត្តា​ជា​ច្រើន ដែល​បង្ក​ភាព​រាំងស្ទះ​ដល់​ប្រព័ន្ធ​ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវចម្ការ ក្នុង​ការ​ធ្វើ​ផលិតកម្ម​ចាប់តាំងពី​ពេល​ចាប់ផ្តើម រហូត​ដល់​ការ​ប្រមូលផល ដែល​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ទិន្នផល​យ៉ាងច្រើន ។ កត្តា​រាំងស្ទះ​ទាំង​អស់នោះ​រួម​មាន ៖
៦.៥.៣.១. ស្មៅ​ចង្រៃ
បញ្ហា​ស្មៅចង្រៃ​នៅ​ក្នុង​វប្បកម្ម​ស្រូវចម្ការ ជា​កត្តា​សំខាន់​មួយ ដែល​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​ដី​ឲ្យ​បាន​ត្រឹមត្រូវ និង​កម្ចាត់​ស្មៅ​ឲ្យ​បាន​ស្អាត​ល្អ​នៅ​តាម​ទី​កន្លែង​ដាំ​ស្រូវចម្ការ ចាប់តាំងពី​ពេល​ដាក់​គ្រាប់​ដាំ​ទៅ​ក្នុង​ដី ។ ស្មៅ​ចង្រៃ​មាន​ប្រព័ន្ធ​ឫស​គ្រប់គ្រាន់ និង​មាន​លទ្ធភាព​ដុះ​បាន​មុន និង​ដុះ​លឿន​ជាង​ស្រូវ​បន្ទាប់​ពី​ដាក់​គ្រាប់ស្រូវ​ដាំ​ទៅ​ក្នុង​ដី ។​
ស្មៅ​ជា​ឧបសគ្គ​ចម្បង​បំផុត​សម្រាប់​ស្រូវចម្ការ នៅ​ពេល​ដែល​ស្រូវ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សំណាប ព្រោះ​នៅ​ក្នុង​ដំណាក់កាល​នេះ ដំណាំ​ស្រូវ​នៅ​តូចៗ ហើយ​ដុះ​យឺត​ជាង​ស្មៅ ដូច្នេះ​មិន​អាច​ប្រជែង​ស្រូប​យក​ជីជាតិ​ពី​ដី​ឈ្នះ​ស្មៅ​ចង្រៃ​បាន​ឡើយ ។​
ដូច្នេះ​ត្រូវ​ឲ្យ​មាន​ការ​សម្អាត​ស្មៅ​ឲ្យ​បាន​ស្អាត​ពី​ចម្ការ​ស្រូវ ពិសេស​នៅ​ក្នុង​ដំណាក់កាល​សំណាប ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ដំណាំ​ស្រូវ​ដុះ​លូតលាស់​បាន​ល្អ ។ ក្រៅពី​នេះ​ការ​បោច​សម្អាត​ស្មៅ ត្រូវធ្វើ​ជា​បន្ត​បន្ទាប់​មក​ទៀត ឲ្យ​បាន​ពីរ​ទៅ​បី​ដង អាស្រ័យ​ទៅ​តាម​អាយុកាល​របស់​ស្រូវ និង​ក្នុង​មួយ​វដ្ត​នៃ​ផលិតកម្ម​ដំណាំ​ស្រូវចម្ការ ។
៦.៥.៣.២. សត្វល្អិត និង​សត្វ​ចង្រៃ​ផ្សេងៗ
ជា​ទូទៅ​ស្រូវចម្ការ​តែង​ទទួល​រង​ការ​យាយី​ពី​ពពួកសត្វ​ល្អិត និង​សត្វ​ចង្រៃ​ជា​ច្រើន​ប្រភេទ ចាប់តាំងពី​ពេល​ដាក់​គ្រាប់ពូជ​ដាំ​ទៅ​ក្នុង​ដី រហូត​ដល់​ពេល​ស្រូវ​ទុំ ។ សត្វល្អិត​ចង្រៃ​ដែល​គេ​ជួប​ប្រទះ​ជា​ញឹកញាប់ គឺ​មាន​ស្រមោច (កាយ​ស៊ី​គ្រាប់​ដែល​ទើបនឹង​ដាំ) មមាច (ជញ្ជក់​រុក្ខរស​របស់​ដើម) ដង្កូវ (ស៊ី​រូង​ដើម និង​មូរ​ស្លឹក) និង​ស្រឹង​ជញ្ជក់​ទឹកដោះ ។
សត្វ​ចង្រៃ​ផ្សេង​ទៀត​មាន បក្សី ពពួកសត្វ​កកេរ ទន្សាយ និង​ជ្រូកព្រៃ​ជាដើម ។ ចំពោះ​ពួក​បក្សី​មាន សេក​ លលក និង​ចាប​ដែល​បំផ្លាញ​គ្រាប់ស្រូវ​ពេល​ដាំ និង​ពេល​ដាក់​ទឹកដោះ​រហូត​ដល់​ទុំ ។ ពពួកសត្វ​កកេរ​មាន​កណ្តុរ​កង្ហែន​ជាដើម​ដែល​បំផ្លាញ​ដំណាំ​ស្រូវ​ចាប់ពី​ ដាក់​គ្រាប់​រហូត​ដល់​ទុំ ។ ជ្រូកព្រៃ និង​ទន្សាយ ជា​ទូទៅ​បំផ្លាញ​ដំណាំ​ស្រូវ បន្ទាប់​ពី​ស្រូវ​ដុះ​បាន​ធំ​បង្គួរ ។​
ពេល​គ្រាប់ពូជ​ដុះ​ចេញ​ផុត​ដី ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សំណាប និង​វគ្គ​លូតលាស់​បន្តបន្ទាប់ រហូត​ដល់​ពេល​ស្រូវ​ទុំ គេ​សង្កេត​ឃើញ​មាន​ការ​បំផ្លាញ​ដោយ​ពពួកសត្វ​ល្អិត ដូចជា មមាច​ខៀវ មមាច​ត្នោត ដែល​បំផ្លាញ​ដើម​ស្រូវ​ដោយ​បឺត​ជញ្ជក់​រុក្ខរស​ពី​ដើម​ស្រូវ ពពួក​ដង្កូវ​ស៊ីរូង​ដើម ដង្កូវ​មូល​ស្លឹក ពពួក​កណ្តូប​បំផ្លាញ​នៅ​លើ​ស្លឹក​ស្រូវ និង​ស្រឹង​ជញ្ជក់​ទឹកដោះ​លើ​គ្រាប់ស្រូវ ។ ក្រៅពី​សត្វល្អិត​ទាំងនេះ នៅ​មាន​សត្វ​ចង្រៃ​ផ្សេងៗ​ទៀត​មាន​ដូចជា ជ្រូកព្រៃ ក្តាន់ និង​ពពួកសត្វ​ពាហនៈ​ដទៃ​ទៀត ដែល​ពួក​សត្វ​ចង្រៃ​ទាំងនេះ ធ្វើការ​បំផ្លាញ​លើ​ដំណាំ​ស្រូវចម្ការ​ទាំងមូល​តែ​ម្តង​ និង​គ្រប់​ដំណាក់កាល ។ បើ​គ្មាន​វិធានការ​ជា​មុន​ដោយ​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ដើម្បី​ការពារ​ចម្ការ​ ទេ​នោះ និង​ពេល​ដំណាំ​ស្រូវ​ទុំ​ត្រូវ​ទទួល​រង​ការ​បំផ្លាញ​ពី​ចាប ព្រាប និង​កណ្តុរ ជាដើម ។​
៦.៥.៣.៣. ជំងឺ
ក្សេត្រ​បរិស្ថាន​ដំណាំ​ស្រូវចម្ការ ជា​ញឹកញាប់​គេ​តែង​ជួប​ប្រទះ​នូវ​ជំងឺ ដូចជា ជំងឺ​ខ្នារ​អំបោះ (Blast) ដែល​ជា​ទូទៅ​តែង​កើត​មាន​លើ​ស្លឹក ស្រូវ​ពេល​ស្រូវ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សំណាប និង​កើត​នៅ​លើ​កួរស្រូវ ។ ក្រៅពី​ជំងឺ​នេះ ស្រូវចម្ការ​តែងតែ​ជួបនឹង​ជំងឺ​អុច​ត្នោត​ផង​ដែរ ។​
ជំងឺ​អុច​ត្នោត ជា​ជំងឺ​មួយ​មាន​សភាព​ធ្ងន់ធ្ងរ តែង​កើត​មាន​ជា​ញឹកញាប់​នៅ​លើ​ដំណាំ​ស្រូវចម្ការ ។ មូលហេតុ​ដោយសារ​ថា ស្រូវចម្ការ​ជា​ដំណាំ​ដាំ​នៅ​ក្នុង​ស្រែ​គ្មាន​ភ្លឺ នៅ​ពេល​ពុំ​មាន​ភ្លៀង​គ្រប់គ្រាន់ បណ្ដាល​ឲ្យ​មាន​ភាពរាំងស្ងួត ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​កើត​ជំងឺ​អុច​ត្នោត ហើយ​ប្រសិនបើ​ការ​រាំង​ស្ងួត​កាន់តែ​អូស​បន្លាយពេល​កាន់តែ​យូរ នោះ​ជំងឺ​អុច​ត្នោត​ក៏​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដែរ ។​
៦.៥.៣.៤. រាំង​ស្ងួត
កត្តា​រាំង​ស្ងួត គឺជា​បញ្ហា​មួយ​ដ៏​សំខាន់​សម្រាប់​តំបន់​ដាំ​ស្រូវចម្ការ ដែល​ពឹងផ្អែក​លើ​របប​ទឹកភ្លៀង ។ ទោះបីជា​មិន​ចាំបាច់​ឲ្យ​មាន​ភ្លឺ សម្រាប់​រក្សា​ទឹកជា​ប្រចាំ​ក្នុង​ស្រែ​ក៏​ដោយ ក៏​ស្រូវចម្ការ​ត្រូវការ​ភាព​សើម​នៅ​ក្នុង​ដី ដែល​បាន​មក​ពី​ទឹកភ្លៀង ដើម្បី​ដុះ​លូតលាស់ ។ ដូច្នេះ​ការ​ខកខាន​ពុំ​មាន​ភ្លៀង ឬ ភ្លៀង​ពុំ​ទៀងទាត់​បណ្តាល​ឲ្យ​មាន​ភាពរាំងស្ងួត ជា​កត្តា​មួយ​នៃ​ផលវិបាក​ប៉ះពាល់​ទៅ​ដល់​ការ​ធ្វើ​ផលិតកម្ម​ស្រូវចម្ការ ។ នៅ​គ្រប់​ដំណាក់កាល​ទាំងអស់ ក្នុង​វដ្ត​ជីវិត​របស់​ស្រូវចម្ការ ​បើ​ជួបនឹង​ការ​រាំង​ស្ងួត​បន្តបន្ទាប់ អាច​បណ្តាល​ឲ្យ​ស្រូវ​កើត​ជំងឺ​អុច​ត្នោត ហើយ​ប្រសិនបើ​ភាពរាំងស្ងួត​កាន់តែ​អូស​បន្លាយពេល​យូរ​ទៅៗ អាច​បំផ្លាញ​ដំណាំ​ទាំងស្រុង ។​
ជា​រួម​លក្ខណៈ​ជីវសាស្ត្រ​ដំណាំ​ស្រូវចម្ការ មិន​ត្រូវការ​មាន​ទឹក​ដក់​ជា​ប្រចាំ​នៅ​ក្នុង​ស្រែ ឬ​មាន​ភ្លៀង​ជា​ប្រចាំ​នោះ​ទេ តែ​ដំណាំ​នេះ​ត្រូវការ​សំណើម​ខ្ពស់​នៅ​ក្នុង​ដី​ដែល​បាន​មក​ពី​ទឹកភ្លៀង ។ ភ្លៀង​មិន​ចាំបាច់​មាន​ជា​ប្រចាំ​ថ្ងៃ​គឺ​ត្រូវការ​មាន​ភ្លៀង និង​មាន​ចន្លោះ​ពេល​ភ្លៀង​សម​ស្រប​ណាមួយ អាច​ធានា​ឲ្យ​ដី​មាន​សំណើម ដើម្បី​ដំណាំ​ស្រូវចម្ការ​អាច​ស្រូប​យក​សំណើម​ពី​ក្នុង​ដី សម្រាប់​ការ​ដុះ​លូតលាស់ ។

៦.៥.៤. ពូជ​អនុសាសន៍

ភាគច្រើន​នៃ​ពូជស្រូវ​ចម្ការ ដែល​កសិករ​ដាំ​សម្រាប់​ធ្វើ​ផលិតកម្ម គឺជា​ពូជ​ប្រពៃណី ។ ពូជ​ទាំងនោះ​មាន​អាយុកាល​ប្រហាក់ប្រហែល​គ្នា​នឹង​ប្រភេទ​ស្រូវ​ដែល​កសិករ​ ធ្វើ​ផលិតកម្ម​នៅ​តាម​តំបន់​ស្រែ​ទំនាប​ពឹង​ផែ្អ​កលើ​ទឹកភ្លៀង​ដែរ ។ ជា​ទូទៅ ពូជស្រូវ​ប្រពៃណី​ទាំងនេះ​មាន​ដង​ដើម​វែង ស្លឹក​វែង ហើយ​ធ្លាក់​ចុះ​ព្រមទាំង​មាន​ដើម​បែក​តិច ។​ លក្ខណៈ​កម្ពស់​ដើម និង​ស្លឹក អាច​ធ្វើ​ឲ្យ​ពូជស្រូវ​ប្រភេទ​នេះ​មាន​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រ​ប្រជែង ​ជា​មួយ​ស្មៅ​បាន​ល្អ ។ ស្លឹក​វែង​ធ្លាក់​ចុះ​ង្កើត​បាន​ជា​គម្រប​គ្រប​ដី និង​អាច​រួម​ចំណែក​ដល់​ការ​ការពារ​សំណើម​ដី​បាន​ល្អ​ដែរ ។​
ពូជស្រូវ​ប្រពៃណី​ផ្តល់​ចំបើង​បាន​ច្រើន​ដែល​ផ្តល់​លទ្ធភាព​ដល់​ការ​ ចិញ្ចឹមសត្វ​គោ ក្របី និង​សត្វ​ផ្សេងៗ​ទៀត ។ ពូជ​ដែល​មាន​កម្ពស់​ខ្ពស់ បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ប្រមូលផល​ដោយ​ការ​បូត​ដោយ​ដៃ ព្រោះថា​កសិករ​មិន​ចាំបាច់​ឱន​ដើម្បី​បូត​កួរស្រូវ​នោះ​ទេ ។ ជា​ទូទៅ​ពូជ​ប្រពៃណី មាន​លក្ខណៈ​ធន់​ទ្រាំ​ទៅ​នឹង​ភាពរាំងស្ងួត និង​លទ្ធភាព​ក្នុង​ការ​រស់​ឡើង​វិញ បន្ទាប់​ពី​មាន​ជួបនឹង​គ្រោះ​រាំង​ស្ងួត​មួយ​រយៈ​បាន​យ៉ាង​ល្អ​ផង​ដែរ ។ លក្ខណៈ​ជីវសាស្ត្រ​ពូជ​ប្រពៃណី​ស្រូវចម្ការ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ណាស់ ។ ប្រភេទ​ពូជស្រូវ​ផ្សេងៗ​គ្នា ត្រូវ​បាន​កសិករ​ធ្វើការ​ជ្រើសរើស​យក​មក​ដាំ​ធ្វើ​ផលិតកម្ម​នៅ​លើ​ដីចម្ការ​ របស់​គាត់​តាម​តំបន់​ផ្សេងៗ​គ្នា នៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​តែ​មួយ ។ ជា​ឧទាហរណ៍​ក្នុង​តំបន់​ដែល​មាន​រយៈកម្ពស់​ខ្ពស់ មាន​សីតុណ្ហភាព​ទាប កសិករ​បាន​ជ្រើសរើស​ពូជស្រូវ​មាន​លក្ខណៈ​ធន់​ទ្រាំ​ទៅ​នឹង​ភាព​ត្រជាក់​ ដាំដុះ​ជា​ផលិតកម្ម ។ ទោះជា​យ៉ាងណា​ក៏​ដោយ ថ្វី​ត្បិត​តែ​ពូជស្រូវ​ប្រពៃណី​មាន​លក្ខណៈ​ជីវសាស្ត្រ​ល្អ និង​សម​ស្រម​សម្រាប់​ការ​ដាំដុះ នៅ​ក្នុង​តំបន់​តាម​ភូមិសាស្ត្រ​ទាំងនោះ​មែន ប៉ុន្តែ​កត្តា​សំខាន់​នោះ​ទិន្នផល​របស់​ពូជស្រូវ​ប្រពៃណី​ទាំង​នៅ​មាន​ កម្រិត​ទាប​នៅឡើយ ។
នៅ​ក្នុង​ឆ្នាំ ១៩៩១ ពូជស្រូវ​ចម្ការ​ចំនួន​ពីរ​ពូជ គឺ​ពូជ​សីតា និង​រាមកេរ្តិ៍ បាន​ត្រូវ​រំដោះ​ដោយ​គណៈកម្មាធិការ​អនុសាសន៍​ពូជស្រូវ (តារាង ៦.២) ។ ពូជស្រូវ​ចម្ការ​ទាំង​ពីរ​ជា​ពូជស្រូវ​ស្រាល​មាន​អាយុកាល​ចាប់ពី​៩០ ដល់ ១០០ ថ្ងៃ ហើយ​ពូជស្រូវ​ទាំង​ពី​នេះ មាន​ទិន្នផល​ចាប់ពី ២,៥ តោន រហូត​ដល់ ៤ តោន ក្នុង​មួយ​ហិកតា ។ ដូច្នេះ​ការ​រំដោះ​ពូជ​ស្រូវចម្ការ​ទាំង​ពីរ​ពូជ​នេះ បាន​ផ្តល់​ដល់​កសិករ​នូវ​ពូជស្រូវ​ដែល​មាន​ទិន្នផល​ខ្ពស់ ពិសេស​នៅ​ពេល​ដែល​គាត់​កំពុង​ជួប​ប្រទះ​នូវ​ការ​លំបាក ក្នុង​ការ​ធ្វើ​ផលិតកម្ម​ដំណាំ​ស្រូវចម្ការ ដោយ​ពូជ​ប្រពៃណី​របស់​គាត់​មាន​ទិន្នផល​ទាប ។ តាម​រយៈ​នេះ​ដែល​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ស្បៀង ក៏​ដូចជា​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​របស់​កសិករ​ឲ្យ​បាន​រីក​ចម្រើន​ ធូរធារ ។
·   0

វិស័យ​ស្រូវ​អង្ករកម្ពុជា

វាលស្រែកម្ពុជា
បើ​ទោះ​បី​ជា​កម្ពុជា ​ត្រូវ​បាន​មើល​ឃើញ​ថា មាន​សក្តានុពល​រីក​លូត​លាស់​ក្នុង​វិស័យ​ស្រូវ​អង្ករ​នេះ រួម​ទាំង​គោល​នយោបាយ​ជំរុញ​ផលិត​កម្ម និង​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ដែល​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ក្នុងឆ្នាំ​២០១០ ក៏​ដោយ ក៏​កម្ពុជា​នៅ​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ។
rice 1
របាយ​ការណ៍​ស្តី​អំពី «ការ​អភិវឌ្ឍ​ផលិត​កម្ម​ស្រូវ​អង្ករ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ស្រូវ​អង្ករ​នៅ​កម្ពុជា» របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​លើក​ឡើង បន្ត​ឲ្យ​ដឹង​ថា ទិន្នផល​ស្រូវ​ជា​មធ្យម​ដែល​ផលិត​បាន​នៅ​កម្ពុជា​មាន ៣,៣ តោន​ក្នុង​មួយ​ហិកតា​ជា​តួលេខ​ដែល​ទាប​ជាង​គេ​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទាប​ជាង​ប្រទេស​វៀតណាម ដែល​មាន ៦,២ តោន ឡាវ ៤,១ តោន និង ថៃ ៣,៥ តោន​ក្នុង​មួយ​ហិកតា។
rice 2
របាយការណ៍​ដដែល​បង្ហាញ​ថា លទ្ធផល​ពី​ការ​ស្ទង់​មតិ​ជាមួយ​កសិករ ៧៥០ គ្រួសារ​នៅ​ឃុំ​ចំនួន ១៨ ក្នុង​ខេត្ត​ចំនួន​បី មាន ខេត្ត​បាត់ដំបង កំពង់ធំ និង តាកែវ បង្ហាញ​ថា ទំហំ​ដី​កសិកម្ម​ជា​កត្តា​កំណត់​ដ៏​សំខាន់​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ផលិត​កម្ម​ និង​ពាណិជ្ជ​កម្ម​ស្រូវ​អង្ករ កង្វះ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ស្រុក ប្រព័ន្ធ​ធារា​សាស្ត្រ​មិន​គ្រប់​គ្រាន់ និង​កម្មសិទ្ធិ​ដី​មិន​ច្បាស់​លាស់​ជា​ឧបសគ្គ​ជំរុញ​ប្រសិទ្ធ​ភាព​ផលិត​កម្ម ​ស្រូវ​អង្ករ ហើយ​ការ​ទទួល​បាន​ហរិញ្ញប្ប​ទាន ការ​ចូល​ទៅ​ដល់​ទីផ្សារ​ប្រព័ន្ធ​ធារា​សាស្ត្រ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​នៅ​តែ​ជា​បញ្ហា​ប្រឈម​ របស់​កសិករ​ដើម្បី​បង្កើន​ផលិត​ភាព​ទិន្ន​ផល​ស្រូវ​របស់​ខ្លួន។
rice 3
លទ្ធផល​បង្ហាញ​បន្ត​ទៀត​ថា ៨៤ ភាគរយ​នៃ​កសិករ​ដែល​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​មាន​ដី​សម្រាប់​ធ្វើ​ កសិកម្ម ៥៣ ភាគរយ​មាន​ចំណេះ​ដឹង និង​ជំនាញ​ដាំ​ដុះ​ស្រូវ ៤៤ ភាគ​រយ​មិន​ទទួល​បាន​ការ​ភ្ជាប់​ទៅ​កាន់​ប្រព័ន្ធ​ធារា​សាស្ត្រ ១៤ ភាគ​រយ​ប្រឈម​នឹង​កង្វះ​ការ​ទទួល​បាន​ពូជ​ស្រូវ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ ខណៈ ១០ ភាគ​រយ​នៃ​កសិករ​ដែល​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​ដែល​ដឹង​អំពី​ពូជ​ស្រូវ​ ដែល​ផ្តល់​ទិន្នផល​ខ្ពស់ ហើយ ៥ ភាគ​រយ​ទទួល​បាន​ព័ត៌មាន​អំពី​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ។
rice 4
ប្រភព​ដដែល​បន្ត​ថា លោក ស្រី ចន្ធី អ្នក​វិភាគ​សេដ្ឋកិច្ច​ឯក​រាជ្យ ឲ្យ​ដឹង​ដែរ​ថា លទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​នេះ​មិន​មាន​អ្វី​ប្លែក​នោះ​ទេ ខណៈ​បញ្ហា​នេះ​ជា​បញ្ហា​ប្រឈម​ដដែល​ក្នុង​វិស័យ​នេះ​រយៈ​ពេល​ជិត​២០​ឆ្នាំ​ រួច​ហើយ។ ក្នុង​ចំណោម​បញ្ហា​ប្រឈម​ទាំង​អស់ បញ្ហា​ចម្បង​ដែល​កម្ពុជា​គួរ​ដោះ​ស្រាយ​ ដើម្បី​បង្កើន​ផលិត​ភាព​ស្រូវ​អង្ករ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ គឺ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ជំនាញ​ចំណេះ​ដឹង​ការ​ប្រើ​ប្រាស់​បច្ចេក​ វិជ្ជា​ក្នុង​កសិកម្ម​ដល់​កសិករ។
rice 5
លោក​បាន​បន្ត​ថា កម្ពុជា​នៅ​ត្រូវ​ការ​ទុន​ច្រើន​ជាង ១ ពាន់​លាន​ដុល្លារ​ ដើម្បី​វិនិយោគ​ក្នុង​វិស័យ​នេះ ខណៈ​បច្ចុប្បន្ន​ទុន​មាន​ក្រោម ៨០០ លាន​ដុល្លារ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ផ្តោត​លើ​ការ​ទាក់​ទាញ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ដែល ​អាច​ជា​ដំណោះ​ស្រាយ​សម​ស្រប​សម្រាប់​បញ្ហា​ប្រឈម​បច្ចុប្បន្ន៕
·   0

វីធីសាស្ត្រ កសិកម្ម » បច្ចេកទេសផលិត និងប្រើប្រាសជី » ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំស្រូវ



វីធីសាស្ត្រ កសិកម្ម » បច្ចេកទេសផលិត និងប្រើប្រាសជី » ការប្រើប្រាស់ឈុតសំរាប់បំប៉នរុក្ខជាតិ ជី PNលើដំណាំស្រូវ


ការ​ដាំ​ដុះ​ស្រូវ​ជា​មួយ​ជី PN
ជី​PNមាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ចំពោះ​ដំណាំ​ស្រូវគឺ​មិន​មាន​ការ​ឈឺ​ក្បាល​ជាមួយ​នឹង
  • ការ​រំខាន ពីPlanthopper ពណ៌ត្នោត
  • ការរំខាន​ពី  ដង្កូវ
  • ការ​រំខាន​ពីផ្សិត​ចង្រៃ
  • បង្កើន​នូវ​ផល​ស្រូវ​ និង​គុណភាព​ស្រូវ
បើ​អ្នក​មាន​នូវ​ដី​ស្រែ​អន់​ក្នុង​ការ​ដាំ​ដុះ​ អ្នក​ត្រូវ​ប្រើ​១០ បាវ នៃ​ជី​គីមីក្នុង​មួយ​ហិចតា ហើយ​អ្នក​ត្រូវ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ពី ១០​ទៅ១២​ដង​ក្នុង​មួយ​វដ្ត​ដំណាំ បន្ទាប់​មក​អ្នក​ជំពាក់​គេ​ច្រើន​ឡើង​រៀង​រាល់​ឆ្នាំ។
ការ​អនុវត្ត​ប្រើ​ប្រាស់​ជី PNលើដំណាំស្រូវប្រាំង
ការ​អនុវត្ត​ប្រើ​ជី PN ២ទៅ៣​ដង​សម្រាប់​ស្រូវ​មាន​រយៈពេល​៣​ខែមានចំនួន​៣ឈុត។ នេះ​គឺ ជា​ពត៌មាន​បន្ថែម​សម្រាប់​ស្រូវ​រដូវ​ប្រាំង​​០២៣៤៥៦៦៦៨០។
  • ប្រើ​៣ឈុត ​នូវ​ជី PNសម្រាប់​មួយ​ហិចតា
  • ប្រើ​ ៣-៦គ.កនៃ​ស្ករ​រងូរ​សម្រាប់​មួយ​ហិចតាដោយ​ផ្អែក​ទៅលើ​សមាសធាតុ​ដី
វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ឲ្យ​កសិករ​ប្រើ​ប្រាស់​ជី PNនៅ​ដី​ស្រែ​មាន​ទឹក​ច្រេចៗ។ ជា​មួ​យ​នឹង​ការ​ដាក់​មី​ក្រុប​ដី​ទៅ​ក្នុង​ដី​ចំនួន​២៤​ម៉ោង។
ការប្រើលើកទី១  បន្ទាប់ពីស្តូង​រឺ​​ ព្រួសហើយ​៧ទៅ១៥ថ្ងៃ
ការប្រើលើកទី២  បន្ទាប់ពីការប្រើលើកទី១  ២៥ថ្ងៃ
ការប្រើលើកទី៣  បន្ទាប់ពីការប្រើលើកទី២  ២៥ថ្ងៃ
ការ​អនុវត្ត​ប្រើ​ប្រាស់​ជី PNលើដំណាំស្រូវវស្សា
ការ​អនុវត្ត​ប្រើ​ជី PN មួយ​ដង​សម្រាប់​ស្រូវ​មាន​រយៈពេល​៦​ខែមានចំនួន​៥ឈុត។ នេះ​គឺ ជា​ពត៌មាន​បន្ថែម​សម្រាប់​ស្រូវ​រដូវ​វស្សា។

  • ប្រើ​៣ឈុត ​នូវ​ជី PNសម្រាប់​មួយ​ហិចតា
  • ប្រើ​ ៣-៦គ.កនៃ​ស្ករ​រងូរសម្រាប់​មួយ​ហិចតាដោយ​ផ្អែក​ទៅលើ​សមាសធាតុ​ដី
វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ឲ្យ​កសិករ​ប្រើ​ប្រាស់​ជី PNនៅ​ដី​ស្រែ​មាន​ទឹក​ច្រេចៗ។ ជា​មួ​យ​នឹង​ការ​ដាក់​មី​ក្រុប​ដី​ទៅ​ក្នុង​ដី​ចំនួន​២៤​ម៉ោង។
ការប្រើលើកទី១  បន្ទាប់ពីស្តូង​រឺ​​ ព្រួសហើយ​៧ទៅ១៥ថ្ងៃ
ការប្រើលើកទី២  បន្ទាប់ពីការប្រើលើកទី១  ២៥ថ្ងៃ
ការប្រើលើកទី៣  បន្ទាប់ពីការប្រើលើកទី២  ២៥ថ្ងៃ
ការប្រើលើកទី៤  បន្ទាប់ពីការប្រើលើកទី៣  ២៥ថ្ងៃ
ការប្រើលើកទី៥  បន្ទាប់ពីការប្រើលើកទី៤  ២៥ថ្ងៃ
Source from: http://www.cnadcambodia.org
·   0

Types of Pesticides


                    The Department of Agriculture conducts a program for that is concern to the rice planting and uplifting the lives of the Filipino farmers and it is called "Agri-Pinoy Program".


                     Why rice?

An average Filipino diet is based on rice. It provides half of our calorie requirements and one-third of our protein intake. Rice accounts for 20% of food expenditures for average households, which increases to 30% for households belonging to the bottom third of our society.
As a durable crop that can be relied on to bring good harvest year in and year out, rice is grown in some 3.2 million hectares of land, providing livelihood to more than two million households engaged in rice-based farming, along with millions of farm laborers, and tens of thousands of merchants and traders.
Rice, as a food staple, is an economic commodity. It is both a major expenditure item and a source of income for many households. As food is our most basic necessity, demand for rice cuts across all social classes. Rural households also depend, in varying degrees, on the various stages of rice production for livelihood.
Rice also plays important macroeconomic and developmental roles. Movements in the price of rice have a substantial bearing on overall inflation rates, fuelling concern from policymakers on pricing and fiscal stability. Because a large part of the population remains in agriculture, growth in output and productivity are essential to spur economic development.
Globally, food supply is threatened by a growing demand to feed an increasing population in the face of scarcity in land and water resources. Since a majority of small Filipino farmers and rural households depend on food farming for their own consumption and income, government support is critical to encourage domestic production or self-sufficiency to address poverty, food insecurity, and providing a key ingredient to economic stability in the long term.
It is towards these ends that the National Rice Program plays an important role in the flagship food program of the administration of President Benigno S. Aquino III.

What is the Agri-Pinoy Rice Program?

The Agri-Pinoy Rice Program is one of the banner components of the Department of Agriculture mainly concerned in rice farming and uplifting the lives of Filipino farmers.
Guided by the principles of the Agrikulturang Pilipino (Agri-Pinoy) framework, the National Rice Program integrates government initiatives and interventions for the agriculture sector, namely: food security and self-sufficiency, sustainable resource management, support services from farm to table, and broad-based local partnerships.

What are the objectives of the Agri-Pinoy Rice Program?
 
The Agri-Pinoy Rice Program plays a key role in the Food Staples Sufficiency Program (FSSP), the central focus of the country's food security policy from 2011 to 2016 and beyond.
With the vision of a food-secure society where farmers enjoy a decent and rising standards of living, the FSSP 2011-2016 aims to achieve self-sufficiency in food staples. Self-sufficiency means satisfying domestic requirements for food, seeds, processing, and feeds through domestic production.
The key target is to produce the country's domestic requirements by 2013. Beyond 2013, the aim is to strengthen national resilience in staples production.
The key strategies are concentrated in the following: (1) raising farmers' productivity and competitiveness, (2) enhancing economic incentives and enabling mechanisms, and (3) managing food staples consumption.
 
What are the activities being undertaken by the Agri-Pinoy Rice Program?
To carry out these objectives, various government interventions are undertaken from the national to the local levels in the form of support to rice production; irrigation; postharvest and other infrastructure facilities; market development services; extension, education and training services; and research and development.
 
Specific interventions provided by the Agri-Pinoy Rice Program are as follows:
A. Production support
  • Production of Breeder Seeds of Inbred and Nucleus/Breeder Seeds of Hybrid Parentals
  • Basic Breeder Seed Production
  • Seed Production of varieties for climate change adaptation/mitigation; Including varieties that are submergence-tolerant, drought-tolerant/early maturing, saline-tolerant, and cool-elevated
  • Upland Rice Production Development
  • Establishment of Community Seed Banks; including rehabilitation and establishment, distribution of simple seed processing equipment; and locally adopted starter seeds
  • Support to RIARC Development and Activation, including production and distribution of registered seeds, and purification and multiplication of traditional and locally adopted varieties
  • Disaster Response like buffer seed stocking and provision of insurance coverage
  • Establishment of pest outbreak control measures like bactericides, insecticides, fungicides, rodenticides, and light traps
  • Cloud seeding operations on vulnerable regions
  • Distribution of fertilizers for rationing
  • Establishment of agro-meteorological (agro-met) stations per major rice district
  • Establishment and maintenance of Multi-Purpose Bio-Organic Fertilizer Plants
  • Conduct of pest and diseases surveillance/SEWS in clustered areas to determine and prevent pest occurrence; and strengthening of pest surveillance teams
  • Establishment of community-based bio-control agent laboratories, including upgrading of technical capabilities of bio-control laboratories
  • Promotion of nutrient management tools as aid in formulation of SSNM options and varieties
  • Support to soil laboratories and establishment of mobile soil clinics
  • Distribution of farm and fishery production-related machinery and equipment such as: Rice Drum Seeders, Rice Transplanters, Mini four-wheel drive tractors, Rice Hull Carbonizers, and Hand Tractors

B. Irrigation Development Services
  • Support to activities of the National Irrigation Administration, an attached agency of the Department of Agriculture, in restoration, rehabilitation, and generation activities of irrigation systems and their service areas.
  • Provision of Small Scale Irrigation Projects in rice cluster areas to ensure that major waterways are functional to achieve high irrigation efficiency
  • Operating, monitoring, and evaluation of irrigable areas or service areas expanded through restoration, rehabilitation, and construction of Small Water Impounding Projects, Diversion Dams, and Small Farm Reservoirs

C. Other Infrastructure and Postharvest Development Services
  • Distribution of postharvest equipment and machinery, such as net/laminated sacks, construction and rehabilitation of flatbed dryers, mechanical dryers, bag closers/baggers, threshers, combine harvesters, rice cutter/harvesters, shredders, moisture meters
  • Construction and rehabilitation of palay sheds and warehouses, and multi-purpose drying pavements,
  • Construction and operationalization of Rice Processing Complexes, and village-type grain postharvest processing centers,
  • Provision, rehabilitation and retrofitting of biomass furnace to existing re-circulating dryers
  • Validation of farm-to-market roads (FMRs)


  • D. Market Development Services
    • Market Promotion and Development, consisting of the establishment of Seed Trading Centers and e-Trading centers, and holding of agri-business investment clinics, market matching, and trade fairs
    • Generation, periodic updating and dissemination of regional rice statistics and market information such as inflow and outflow, demand and supply, palay and milled rice prices, basic rice statistics (effective rice area, area planted & harvested, production, yield per hectare, sufficiency), input suppliers, millers, etc., supply chain and cost structure analysis, price monitoring, and updating of cost structure, stakeholders directory, market profiles, and rice value-added products
    • Establishing linkages with public and private financial institutions, NGOs, and agri-business entities

    E. Extension Support, Education and Training Services
    • Conduct of trainings and training-related events for farmers such as technology transfers, schools-on-the air, Farmers' Field Day, sustainable agriculture practices, Palay Check, Palayamanan, and other social mobilization activities
    • Conduct of technology demonstrations (Techno-Demo) such as varietal TD, compact hybrid/cluster, community-based MRC, LSTD, abiotic stress environments, etc.
    • Promotion and showcase of environment-friendly technologies adaptable to organic production
    • Technology commercialization for ratooned rice, upland, submergence, and saline rice varieties
    • Technology updating and re-tooling of agricultural extension workers (AEWs) and farmer technicians by conducting specialized trainings
    • Provision of logistical support to LGU Extension Workers and para-technicians,
    • Organization and strengthening of Irrigators Associations (IAs) and farmers' organizations by forming and mobilizing clusters and conducting technical briefings
    • Engages in intensive information dissemination campaigns by distributing IEC materials such as newsletters, posters, brochures, handouts, flipcharts, billboards and streamers; print, radio and television campaigns; information caravans; schools-on-the-air, and other related activities.

    F. Research and Development Services
    • Adopts research and development activities on new rice technologies, such as researcher and farmer-managed adaptability trials for new hybrids and inbred certified seeds; screening, selection and commercialization of special rice varieties like organic and biotic-stress resistant; assessment and validation of soil fertility of rice clusters for organic rice production;
    • Promotion and adoption of technology on controlled irrigation, irrigated and rain-fed rice systems
    • Collection of germplasm for indigenous vegetables, rootcrops, and native staples in support to Integrated Farming Systems
      " Conduct of climate change mitigation and verification studies
    • Research and provision of assistance on the commercialization of organic fertilizers
    • Upgrading of research facilities
    • Support to the research and development programs of the Philippine Rice Research Institute (PhilRice)
    Further, the Agri-Pinoy Rice Program develops, maintains, implements, monitors, and evaluates plans and policies that affect over-all rice production, farmers' welfare, consumer interests, and climate or environmental concerns.


    Specific policy-oriented activities of the Agri-Pinoy Rice Program include:
     Policy review and technical updates;
    • Generation of nationwide rice statistics from national surveys and other statistical activities; planning and monitoring of program activities and interventions;
    • Conduct of quarterly program reviews from provincial and regional data;
    • Holding of coordination meetings with stakeholders;
    • Conduct of regular operational and program monitoring and evaluation activities to determine program implementation and delivery of services;
    • Support to the establishment of a National Rice Council;
    • And support to regional rice action teams.

    Types of Pesticides

    pesticide containers There are many different types of pesticides, each is meant to be effective against specific pests. The term "-cide" comes from the Latin word "to kill."
    Algaecides are used for killing and/or slowing the growth of algae.
    Antimicrobials control germs and microbes such as bacteria and viruses.
    Desiccants are used to dry up living plant tissues.
    Defoliants cause plants to drop their leaves.
    Disinfectants control germs and microbes such as bacteria and viruses.
    Fungicides are used to control fungal problems like molds, mildew, and rust.
    Herbicides kill or inhibit the growth of unwanted plants, aka weeds.
    Illegal and Counterfeit Pesticides are imported or sold illegally.
    Insecticides are used to control insects.
    Insect Growth Regulators disrupt the growth and reproduction of insects.
    Miticides control mites that feed on plants and animals. Mites are not insects, exactly.
    Molluscicides are designed to control slugs, snails and other molluscs.
    Mothballs are insecticides used to kill fabric pests by fumigation in sealed containers.
    Ovicides are used to control eggs of insects and mites.
    Pheromones are biologically active chemicals used to attract insects or disrupt their mating behavior. The ratio of chemicals in the mixture is often species-specific.
    Plant Growth Regulators are used to alter the growth of plants. For example, they may induce or delay flowering.
    Repellents are designed to repel unwanted pests, often by taste or smell.
    Rodenticides are used to kills rodents like mice, rats, and gophers.
    Wood Preservatives are used to make wood resistant to insects, fungus and other pests.
    Related Searches   paddy fieldpaddy vector
    #12265977
    Similar Stock Images
    Add to Likebox
    ·   0