វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំឈើហូបផ្លែ » ដំណាំធូរេន
១-ការជ្រើសរើសដីសំរាប់ដំណាំធូរេន
ធូរេនជារុក្ខជាតិ នៅតំបន់ត្រូពិច ។
ក-ទីតាំងដាំដំណាំ
-ត្រូវឋិតនៅតំបន់ខ្ពង់រាប មានរយះកំពស់ចាប់ពី៧៥ម៉ែត្រ រហូតដល់១០០០ម៉ែត្រ។
-ជាប្រភេទដីមិនលិចទឹក និង មិនដក់ទឹក
-ជាប្រភេទដីក្រហម ម៉តល្អ (គុណភាពដីល្អផុតលេខសំរាប់ដំណាំនេះ)
-ជាប្រភេទដី ខ្លាញ់ក្តាម និងច្រោះទឹកខ្លាំង (ដីកំពង់សោម តាមផ្លូវជាតិលេខ4)
-ជាប្រភេទដីខ្មៅលើ និង ក្រហមក្រោម
-ធូរេន ត្រូវការ pHស្មើ ៥,៥ ទៅ ៦,៥
-របបសំនើមច្រើន នៅទីតាំងដាំ
ខេត្តដែលអាចដាំដំណាំធូរេនបាន មាន កំពត ស្ទឹងត្រែង កំពង់សោម រតនះគីរី កំពង់ចាម ពោធសាត់ សៀមរាប បាត់ដំបង ប៉ៃលិន មណ្ឌលគីរី ព្រវិហារ .....។ល។
ក-ទីតាំងដាំដំណាំ
-ត្រូវឋិតនៅតំបន់ខ្ពង់រាប មានរយះកំពស់ចាប់ពី៧៥ម៉ែត្រ រហូតដល់១០០០ម៉ែត្រ។
-ជាប្រភេទដីមិនលិចទឹក និង មិនដក់ទឹក
-ជាប្រភេទដីក្រហម ម៉តល្អ (គុណភាពដីល្អផុតលេខសំរាប់ដំណាំនេះ)
-ជាប្រភេទដី ខ្លាញ់ក្តាម និងច្រោះទឹកខ្លាំង (ដីកំពង់សោម តាមផ្លូវជាតិលេខ4)
-ជាប្រភេទដីខ្មៅលើ និង ក្រហមក្រោម
-ធូរេន ត្រូវការ pHស្មើ ៥,៥ ទៅ ៦,៥
-របបសំនើមច្រើន នៅទីតាំងដាំ
ខេត្តដែលអាចដាំដំណាំធូរេនបាន មាន កំពត ស្ទឹងត្រែង កំពង់សោម រតនះគីរី កំពង់ចាម ពោធសាត់ សៀមរាប បាត់ដំបង ប៉ៃលិន មណ្ឌលគីរី ព្រវិហារ .....។ល។
ខ-របៀបដាំដុះ
ការរៀបចំដីដាំ
-ភ្ជួរដី ឲ្យផុស ចំនួន ២ដង
-បាចកំបោរសរីរាង្គ ចំនួន ១គីឡូក្រាម លើដី 100ម៉ែត្រ
- រាស់ដីស្មើ ផ្អាប់ទុករយះពេល ១៥ ទៅ ៣០ ថ្ងៃ (អស់សកម្មភាព)
-បោះតំរុយ សំរាប់ដាំ ចន្លោះពីដើម មួយ ទៅមួយ ៥ទៅ៨ម៉ែត្រពីគ្នា
-ការជីករណ្តៅដាំ ទំហំ ១ម៉ែត្រ គុណ១ម៉ែត្រ ជំរៅ ១ម៉ែត្រ ឬ បួនតឹក បួនជ្រុង ជំរៅ ៤តឹក
- វាស់ pHដី នៅបាតរណ្តៅ បើមិនសមស្រប ត្រូវបាចកំបោរ១ខាំក្នុង១រណ្តៅ
-ដាក់កាកសំណល់សរីរាង្គម៉ត់ ឲ្យពេញរណ្តៅ ហើយ បាញ់ ជីធម្មជាតិ ឲ្យជោគ ។
រៀងរាល់ ៥ថ្ងៃ ត្រូវជ្រោយមួយដង ហើយត្រូវជ្រោយយ៉ាងតិច ៥ដងដែរ។
-រៀបចំប្រព័ន្ធស្រោចស្រព្វ ឲ្យបានល្អ
២-របៀបដាក់ជីនិងថែបំប៉ន
ក-ការដាក់ជីគោក
- ត្រូវដាក់ជីគ្រាប់ចំនួន ៦ គីឡូក្រាមក្នុងមួយដើម សំរាប់១ឆ្នាំ
-ត្រូវដាក់ចំនួន ៩ ដង ក្នុង១ឆ្នាំ
-ត្រូវដាក់ រដូវ វស្សា ពេលបេះផ្លែអស់ ចំពោះស្រុកមេមត់ គឺ នៅខែ៧ត្រូវដាក់រៀងរាល់ខែ ចាប់ពី ខែ 10 (អស់ទឹកភ្លៀង) មួយខែគឺបាចលើ កំផែង ០,៥ ទៅ ២ គីឡូក្រាម រហូតដល់ធូរ៉េន ជិតកាត់។
១-នៅខែតុលា ចំនួន ០.៥គីឡូក្រាម
២-នៅខែវិច្ឆិកា ចំនួន ០.៥គីឡូក្រាម
៣-នៅខែធ្នូ ចំនួន ០.៥គីឡូក្រាម
៤-នៅខែមករា ចំនួន ០.៥គីឡូក្រាម
៥-នៅខែកុម្ភះ ចំនួន ០.៥គីឡូក្រាម
៦-នៅខែមីនា ចំនួន ០.៥គីឡូក្រាម
៧-នៅខែមេសា ចំនួន ០.៥គីឡូក្រាម
៨-នៅខែឧសភា ចំនួន ០.៥គីឡូក្រាម
៩-នៅខែមិថុនា ចំនួន ០.៥គីឡូក្រាម
ខ វិធីដាក់ជីគ្រាប់ :
-ការដាក់លើកទី1:
ការដាក់ជី ត្រូវ ជីកចរតាមសំយ៉ាបមែក (ច្បាប់) ជំរៅ ២តឹក ទំហំ២តឹក ហើយ បាចនៅក្នុងម្លប់ កំពែង ចំនួន ៣ខាំទៀត ។ ឬ ជីក ចំនួន ៤រណ្តៅ គំលាតពីគល់ ១ម៉ែត្រ ហើយ ក្នុង ១រណ្តៅ ត្រូវដាក់ ចំនួន ០,៥ ទៅ ០,៧ គីឡូក្រាម ។
-ការដាក់លើកទី2:
គឺនៅរដូវអស់ទឹកភ្លៀង ចាប់ពីខែ១០រហូតដល់ខែ៥ រៀងរាល់ ១ខែ ត្រូវដាក់ ០,៥ គីឡូក្រាម ដោយបាចលើម្លប់កំផែងចំពោះធូរ៉េន ៤ទៅ៥ឆ្នាំ ។ហាមជាន់លើដីម្លប់កំផែង ឬកាប់ដីម្លប់កំផែងបណ្តាឲ្យដាច់ឬស និងបាញ់ថ្នាំស្មៅ បណ្តាឲ្យងាប់ឬសស្បៃ ជ្រុះផ្កាផ្លែងាប់ដើម។
គ-ការបំប៉នជីទឹកដល់ឬសដើមស្លឹកត្រួយ គឺ
២,៥សេសេ ត្រូវលាយទឹកស្អាត ១លីត្រ សំរាប់ស្រោចឲ្យសព្វ លើក្រឡាផ្ទៃ ១ម៉ែត្រការ៉េ។ រៀងរាល់ ៧ថ្ងៃ ស្រោច ១ដង ហើយ ត្រូវស្រោចឲ្យបានជាប់ចំនួន ៤ដង នឹងបានលទ្ធផលល្អហើយ។
ឃ-សំរាប់ប្រើលើ ស្លឹក ដើម ធាង កំចាត់ជំងឺនិងសត្វបំផ្លាញគឺ
បាញ់លើស្លឹកដើមមែក រៀងរាល់ ១០ថ្ងៃម្តង ។ ត្រូវបាញ់ ៣ដងជាប់គ្នា។
គឺ ២,៥សេសេ លាយទឹកស្អាត ១ លីត្រ។
សំគាល់ ចំពោះរដូវភ្លៀង ត្រូវលាយថ្នាំដិតស្លឹក ដើម្បីកុំឲ្យឆាប់អស់ជាតិថ្នាំ ពេលភ្លៀងធ្លាក់មក។
ង-ការបំប៉នជីទឹកដល់ផ្កាផ្លែ គឺ
សំរាប់ជំរុញឲ្យចេញ ផ្កាកំលាំងល្អ តាមធម្មជាតិ (មិនមែនរំញូចទេ) មិនជ្រុះផ្កា ផ្កាមានសុខភាពរឹងមាំល្អកាន់ផ្កា និង ផ្លៃ ច្រើន។
២,៥សេសេ ត្រូវលាយទឹកស្អាត ១លីត្រ សំរាប់ស្រោចឲ្យសព្វ លើក្រឡាផ្ទៃ ១ម៉ែត្រការ៉េ។ រៀងរាល់ ៧ថ្ងៃ ស្រោច ១ដង ហើយ ត្រូវស្រោចឲ្យបានជាប់ចំនួន ៤ដង នឹងបានលទ្ធផលល្អហើយ។ ហើយ ដើម្បីបន្តថែផ្កាថែមទៀត ត្រូវស្រោចរៀងរាល់ ១៥ថ្ងៃ មួយដង រហូតដល់ផ្លែចាស់។
ចំណាំ ថ្នាំនេះ ត្រូវប្រើមុនមួយខែនៃពេលរដូវផ្កាធូរ៉េនមកដល់។
៣-ការប្រើជី PN
រយះពេល៧ទៅ១៥ទៅ២៥ថ្ងៃយើងប្រើជី PNម្តងជាលើកទីមួយដោយប្រើជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។ លើកទីពីរយើងដាក់១៥ ទៅ២៥ថ្ងៃបន្តាប់ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។លើកទី៣យើងដាក់១៥ ទៅ២៥ថ្ងៃ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។ លើកទី៤យើងដាក់១៥ទៅ
២៥ ថ្ងៃ បន្តាប់ពីដាក់លើកទី៣ ហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។
៤-ការថែទាំ
ស្រោចទឹក
បោចស្មៅ
គ្របរងដាំ
ពូនគល់
តាក់តែងមែក
ធ្វើរណ្តៅដាក់ជី
បេះផ្លែចោលខ្លះពេលផ្លែឆ្នាំដំបូង