ដើមស្លាច្រើនរយដើមក្នុងឃុំខ្នារពោធិ៍ និងឃុំចាន់សរ ជាការដាំតៗគ្នា
ថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ម៉ោង ០៩:៥៤ (01-11-2015 09:54)
ខេត្តសៀមរាប ៖
ដើមស្លាដែលចាស់ៗសម័យមុនដាំទុកសម្រាប់យកផ្លែហូបជាមួយម្លូ
នៅក្នុងឃុំខ្នារពោធិ៍ និង ឃុំចាន់សរ ស្រុកសូទ្រនិគម
បច្ចុប្បន្នកំពុងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កូនចៅជំនាន់ក្រោយ
ទាំងដើមនិងផ្លែរបស់វា ។
លោកតា ស្រិល យ៉ែម អាយុ៨៤ឆ្នាំ រស់នៅក្នុងភូមិជប់ ឃុំខ្នារពោធិ៍ បានឱ្យដឹងថា ចាស់ៗកាលពីសម័យបុរាណប្រមាណជា៩០ភាគរយបានហូបម្លូស្លា ហើយដើម្បីបានស្លាហូបពួកគាត់ដាំដើមស្លានេះស្ទើរតែគ្រប់ផ្ទះនៅ ក្នុងភូមិ ។ ស្លាទាំងនោះ ពេលផ្លែទុំជ្រុះដុះកូនដោយខ្លួនឯងជាបន្តបន្ទាប់ ដែលមកដល់បច្ចុប្បន្ន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កូនចៅជំនាន់ក្រោយទាំងដើម និងផ្លែរបស់វា ពីព្រោះមានឈ្មួញជាច្រើនបាននាំគ្នាមកទិញ ប៉ុន្តែលោកតាមិនច្បាស់ថា គេទិញដើម និងផ្លែស្លា យកទៅធ្វើអ្វីឱ្យប្រាកដនោះទេ ។
លោកតា ស្រិល យ៉ែម បញ្ជាក់ថា ចំពោះតម្លៃលក់ស្លានៅក្នុងតំបន់នេះ សម្រាប់ផ្លែស្លាស្រស់ក្នុង១គីទ្បូក្រាម១ម៉ឺនរៀល ផ្លែស្លាចិតហាលស្ងួត១គីទ្បូក្រាម២ម៉ឺន៥ពាន់រៀល ។ ក្រុមគ្រួសាររបស់លោកតា ក្នុង១ឆ្នាំៗទទួលបានចំណូលពីការលក់ស្លានេះប្រមាណជាង១លានរៀល ។ ចំណូលទាំងនេះ បានរួមចំណែកក្នុងការជួយលើកស្ទួយជីវភាពគ្រួសារ ជាពិសេសបានលុយកាក់ទាំងនេះ សម្រាប់យកទៅធ្វើបុណ្យទាន២នាក់យាយផងដែរ ដើម្បីសន្សំកុសលទៅជាតិមុខ។
លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឱ្យដឹងថា នៅក្នុងស្រុកសូទ្រនិគមសព្វថ្ងៃ មានប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ នៅក្នុងឃុំខ្នារពោធិ៍ និងឃុំចាន់សរ ដែលមានស្លាលក់ ក្រៅពីនោះពួកគាត់ធ្វើស្រែចម្ការ ។ បច្ចុប្បន្ន ទីផ្សារលក់ស្លាខុសពីកសិផលផ្សេងៗត្រង់ថា ឈ្មួញមកទិញដល់ផ្ទះ ហើយបើគ្មានអ្នកទិញ ស្លានេះក៏អត់ខូចដែរ ព្រោះគេចិតដាក់ហាលឱ្យស្ងួតទុកបានយូរ ។
លោកអភិបាលស្រុកបញ្ជាក់ថា ដើមស្លាមួយចំនួនធំត្រូវបានគេទិញទាំងរស់យកទៅដាំលម្អតាមសណ្ឋ គារ ផ្ទះសំណាក់ នៅតាមភោជនីយដ្ឋាន និងតាមទីសាធារណៈក្នុងក្រុងសៀមរាប ៕
>