Test Footer 1

Sunday, March 27, 2016

ការដាំដំណាំឈើហូបផ្លែ

·   0


វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំឈើហូបផ្លែ » បច្ចេកទេសដាំក្រូចពោធិសាត់

១-ការជ្រើសរើសពូជ​
ជ្រើសរើសកូនប្ញដើម ណាដែលថ្លោសល្អ  មិនយកដើម ដែលខ្ចីពេក​ប្ញចាស់ពេក​​ ។

២-ការរៀបចំដី​
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង  ​។​​  ភ្ជួរលើកទី១ដើម្បី​កំចាត់ស្មៅ​ដោយ​​មុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ  ហើយទុករយះពេល៣ទៅ៧ថ្ងៃ​ទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង  ។   បន្តាប់មកកាប់​រណ្តៅដែលមានទំហំ៨តឹក៨ជ្រុងជំរៅ៨តឹកនិងចន្លោះពីរណ្តៅ១ទៅ១ប្រ
វែង៣ម៉ែត្រ​​​​​​ទៅ ៥ម៉ែត្រ។

៣-ការដាំដុះ
យកកូនប្ញដើមដែលត្រូវដាំ កប់ទៅក្នុងរណ្តៅដោយដាក់ ចំកណ្តាល​រណ្តៅ​ហើយស្រោចទឹក។
 
 ៤-ការប្រើជី​​ PN
រយះពេល៧ទៅ១៥ទៅ២៥ថ្ងៃយើងប្រើជី PN​ម្តងជាលើកទីមួយ​ដោយប្រើជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។  លើកទី​ពីរ​​យើងដាក់១៥ ទៅ២៥ថ្ងៃ​បន្តាប់ពីដាក់លើកទីមួយហើយដោយប្រើជី​៣មុខ ក្នុង​មួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។​​​​​លើកទី៣យើង​ដាក់​១៥​ ទៅ២៥ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា ។​  ​​លើកទី៤យើងដាក់១៥​ទៅ
២៥ ថ្ងៃ​ បន្តាប់ពីដាក់លើកទី៣ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា ។​

៥-ការថែទាំ
        ស្រោចទឹក
        បោចស្មៅ
        គ្របរងដាំ
        ពូនគល់
        តាក់តែងមែក
        ធ្វើរណ្តៅដាក់ជី
        បេះផ្លែចោលខ្លះពេលផ្លែឆ្នាំដំបូង

៦-ការប្រមូលផល
        ក្រោយពីដាំបានរយះពេល២ឆ្នាំ អាចប្រមូលផលបានហើយ។​

Subscribe to this Blog via Email :